Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

សម រង្ស៊ី៖ បូរណភាព​ទឹកដី​កម្ពុជា នៅ​តែ​ជា​បញ្ហា​ចោទ

សម រង្ស៊ី៖ បូរណភាព​ទឹកដី​កម្ពុជា នៅ​តែ​ជា​បញ្ហា​ចោទ

នៅមួយថ្ងៃក្រោយ ការចាប់ខ្លួនលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មកពីគណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្មរបស់មជ្ឈដ្ឋាននានា បានធ្លាក់ចុះមកជាបន្តបន្ទាប់។ ជាពិសេស គឺលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិតែម្ដង ដែលបានសម្ដែងប្រតិកម្មជាលើកដំបូង ពីបញ្ហានេះ ដោយចាត់ទុកការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ បង្ហាញកាន់តែច្បាស់ថា បញ្ហាបូរណភាពទឹកដីកម្ពុជា នៅតែជាចំណោទនៅឡើយ ហើយ​សេរីភាព​​នៃការបញ្ចេញមតិនៅកម្ពុជា មិនដែលត្រូវបានគោរពនោះទេ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរជាអាថ៌ថា៖ «បើ​បញ្ហា​នេះ ត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវហើយ គួរឲ្យទុកចិត្តហើយ មិនចាំបាច់ព្រួយបារម្ភឡើយ(...)មែន​នោះ រដ្ឋាភិបាល​មិនចាំបាច់បំពានច្បាប់ រហូតដល់បំពានរដ្ឋធម្មនុញ្ញ ទាក់ទងទៅនឹងអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ មិនចាំ​បាច់​បំបិទសិទ្ធិសម្តែងមតិ របស់ប្រជាពលរដ្ឋ ហើយមិនចាំបាច់ចាត់វិធានការ [...]

នាយក​រដ្ឋមន្ត្រី​​អ៊ុយក្រែន ប្រកាស​​លា​លែង​​ពី​​តំណែង

នាយក​រដ្ឋមន្ត្រី​​អ៊ុយក្រែន ប្រកាស​​លា​លែង​​ពី​​តំណែង

«ក្រោយពីបានធ្វើ នូវអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីធានានូវស្ថិរភាព របស់ប្រទេស និងបង្កបង្កើត​នូវការផ្លាស់ប្ដូរ​មួយ ដ៏​ស្ងប់ស្ងៀម​ដូចនេះ​មក ខ្ញុំសម្រេចចិត្ត ធ្វើការលាឈប់ ពីតួនាទីជានាយករដ្ឋមន្ត្រី នៃប្រទេស​អ៊ុយក្រែន»។ នេះជាការថ្លែងប្រកាស របស់​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន លោក អារសឺនី អៀតសឺនីអ៊ុក (Arseni Iatseniouk) នៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក ដើម្បីដាក់​បញ្ចប់​នូវ​តំណែង​របស់​លោក ដែលរូបលោក​បាន​អង្គុយ តាំង​ពី​ឆ្នាំ​២០១៤មក។

ការលាលែងពីតំណែង របស់លោក អារសឺនី អៀតសឺនីអ៊ុក បានធ្វើឡើងនៅពីរខែ ក្រោយការប៉ុនប៉ង​មិន​បាន​សម្រេច ដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោក ពីសំណាក់រដ្ឋសភាអ៊ុយក្រែន ដោយមកពី​មិនមាន​សម្លេង​គ្រប់​គ្រាន់។ នៅពេលនោះ បើសូម្បីលោកប្រធានាធិបតី ប៉េត្រូ ប៉ូរ៉ូឆេនកូ (Petro Porochenko) ក៏​បាន​អំពាវនាវ​ឲ្យ​លោក អារសឺនី ធ្វើការលាលែងពីតំណែងដែរ នៅបន្ទាប់ពីរឿង​អាស្រូវពុករលួយ​ជាច្រើន [...]

បក្ស​សង្គ្រោះ​ជាតិ ថា​ការ​ចាប់​ខ្លួន អ៊ុំ សំអាន រំលោភ​រដ្ឋធម្មនុញ្ញ

បក្ស​សង្គ្រោះ​ជាតិ ថា​ការ​ចាប់​ខ្លួន អ៊ុំ សំអាន រំលោភ​រដ្ឋធម្មនុញ្ញ

គណបក្សសង្គ្រោះជាតិ បានថ្កោលទោសយ៉ាង«ដាច់អហង្ការ» ចំពោះការចាប់ខ្លួន លោក អ៊ុំ សំអាន អ្នក​តំណាង​រាស្ត្រ​មណ្ឌលខេត្តសៀមរាប កាលពីយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦នេះ នៅ​ខេត្ត​សៀមរាប។

នៅក្នុងសេចក្ដីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ ដែលចេញផ្សាយឲ្យដឹង នៅព្រឹកថ្ងៃចន្ទទី ១១ ខែ​មេសា​នេះ និងដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនោះ បានសរសេរឲ្យដឹងថា ការចាប់​ខ្លួន​ខាង​លើ​នេះ ជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ដែលត្រូវបានធានា​ដោយ​ច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា។ សូមអានសេចក្ដីថ្លែងការណ៍នេះទាំងស្រុង នៅផ្នែកខាងក្រោមអត្ថបទ។

បន្ទាប់ពីបានចាកចេញ ពីប្រទេសអស់រយៈពេលជាង ៧ខែ ហើយបានត្រឡប់មកប្រទេសកម្ពុជា​​វិញ កាលពី​ព្រឹក​​ថ្ងៃ​​អាទិត្យ​ ទី១០ ខែមេសា លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ ដែលល្បីល្បាញខាងបញ្ហាព្រំដែន ត្រូវបាន​កង​កម្លាំង​អាជ្ញាធរចាប់ខ្លួន [...]

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ព្រមាន​កូរ៉េ​ខាង​ជើង ថា​​នឹង​ធ្វើការ​«តបត»

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ព្រមាន​កូរ៉េ​ខាង​ជើង ថា​​នឹង​ធ្វើការ​«តបត»

ភាពតានតឹង បានកើនកំដៅខ្លាំងឡើង នៅក្នុងឧបទ្វីបកូរ៉េ។ ប៉ុន្តែលើកនេះ ជាវេនរបស់ប្រទេសជប៉ុនម្ដង ដែល​បានចេញមកធ្វើការព្រមាន ទៅលើប្រទេសកូរ៉េខាងជើង បន្ទាប់ពីប្រទេសជប៉ុន បាននៅស្ថាត់ស្ងៀម មិនសូវ​ធ្វើ​ប្រតិកម្មអ្វីសោះ តាំងពីភាពតានតឹង បានកើតឡើងពីដំបូងទីនោះមក។

ការថ្លែងព្រមាននេះ បានធ្វើឡើងឡើង តាមរយៈនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា ម្សិល​ម៉ិញ នៅចំពោះការជួបប្រជុំ រវាងគ្រួសារជនជាតិជប៉ុន ដែលត្រូវបានរបបកូរ៉េខាងជើង ចាប់ពង្រត់ខ្លួនទៅ និង​នៅ​មុនកិច្ចប្រជុំ រវាងរដ្ឋមន្ត្រី មកពីប្រទេស «G7»។ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាប៊េ (Shinzo Abe) បាន​ឲ្យ​ដឹង​ថា៖ «យើងត្រូវធ្វើឲ្យរបបនេះ (របបកូរ៉េខាងជើង) យល់ឲ្យច្បាស់ថា ទង្វើរបស់របបនេះ ដែលជាន់ឈ្លីមក​លើ​យើង នឹងត្រូវទទួលលទ្ធផលវិញ ដោយខ្លាំងក្លាបំផុត លុះត្រាតែរបបដឹកនាំនេះ ដោះស្រាយ​បញ្ហា​ចាប់​ពង្រត់ (ពលរដ្ឋជប៉ុន) និងបញ្ហាកាំជ្រួចនុយក្លេអ៊ែរ។ [...]

ជ្រុះ​ពី​រថយន្ដ​មុខ ក្មេង​ប្រុស​ម្នាក់​នេះ​ត្រូវ​រថយន្ដ​មួយ​ទៀត​កិន

រូបភាពខាងលើនេះ បានធ្វើឲ្យស្រៀវដល់ឆ្អឹងខ្នង។ ជាហេតុការណ៍មួយ ដែលបានកើតឡើងក្នុងក្រុង «Zhaotong» ស្ថិតនៅភាគនារតី នៃប្រទេសចិន និងត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព សម្រាប់​ឃ្លាំ​មើល​នៅនឹង​ផ្លូវបំបែក។

នៅពេលរថយន្ដដឹកទំនិញ បានឈប់នៅនឹងភ្លើងស្ដុប គេពិតជាមិនដឹងថា នឹងមានរឿងអ្វីកើតឡើងឡើង។ តែ​បន្ទាប់ពីភ្លើងស្ដុប បានអនុញ្ញាតឲ្យរថយន្ដនេះ រំកិលខ្លួនទៅមុខ ឃ្លុបខាងក្រោយ ដែលបិទមិនជិតល្អ បាន​បណ្ដាល​ឲ្យជ្រុះកុមារាម្នាក់ មកលើផ្លូវថ្នល់។

ដោយសារកុមារា បានដួលនៅលើថ្នល់ ជាហេតុធ្វើឲ្យរថយន្ដខាងក្រោយ មើលមិនឃើញ ហើយបានបរ​កិន​ពី​លើកុមារ មុននឹងឪពុកម្ដាយរបស់កុមារ បានស្ទុះចុះពីរថយន្ដដឹកទំនិញ (ដែលនៅខាងមុខ) និងបាន​ស្រែក​ឲ្យ​រថយន្ដ​តូច បើកថយក្រោយ ដើម្បីពួកខ្លួនអាចលើកកូនមកវិញ។

ជាសំណាងល្អ ដែលកុមារមានរបួសសើរស្បែក តែបន្តិចបន្តួច។ តែកុមារត្រូវបាននាំ ទៅកាន់មន្ទីរពេទ្យ ដើម្បី​ឆ្លុះមើលខ្លួនប្រាណ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...