ទេសចរណ៍កម្ពុជា៖ តើគួរប្រើពាក្យ «ទុកទុក» ឬ«រ៉ឺម៉ក»?
«ទុកទុក ឬ រ៉ឺម៉ក » ជាប្រភេទយានជំនិះមួយប្រភេទ ដែលអូស ឬសណ្តោងដោយម៉ូតូ និងទើបចូលមកក្នុងប្រទេសកម្ពុជាចុងទសវត្សរិ៍៩០។ ជាង១០ឆ្នាំមកហើយ ប្រភេទយានជំនិះដែលពេញនិយមមួយនេះ បានកើនឡើងយ៉ាងច្រើននៅទូទាំង ប្រទេសកម្ពុជានា ពេលបច្ចុប្បន្ននេះ។
ក្រសួងទេសចរណ៍ ចង់អោយសាធារណជនហៅយាន្តជំនិះនេះថា « រ៉ឺម៉ក» ជំនួសពាក្យ «ទុកទុក» វិញ។
MONOROOM.info Photo/O.Vary
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងមួយ អំពាវនាវប្រជាជន អោយប្រើពាក្យ «រ៉ឺម៉ក» ជំនួសដោយពាក្យ «ទុកទុក» វិញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣។ សេចក្តីជូនដំណឹងបានបង្ហាញថា «សាធារណជនមួយចំនួន កំពុងមានការយល់ច្រឡំ ដោយប្រើពាក្យ “ទុកទុក (Tuk Tuk)” ចំពោះប្រភេទមធ្យោបាយដឹកជញ្ជូន លក្ខណៈជារ៉ឺម៉ក។ [...]