«សារនិងសំដីអ្នកនយោបាយខ្មែរ នៅមិនទាន់មានភាពចាស់ទុំ»
ការគិតតែ ពីការចង់ឈ្នះ ចង់ចាញ់ រៀងៗខ្លួន របស់អ្នកនយោបាយខ្មែរ គឺជាការមិនទទួលខុសត្រូវ ក្នុងនាមជាថ្នាក់ដឹកនាំ និងជាអ្នកនយោបាយ។ ហើយអ្នកនយោបាយ និងថ្នាក់ដឹកនាំ ដែលខ្វះការទទួលខុសត្រូវ ក្នុងពេលនេះ មិនមាននរណាផ្សេង ក្រៅពីដៃគូជម្លោះធំៗ ដែលកំពុងថ្លែងសារ ដាក់គ្នាទៅវិញទៅមក មិនស្រាកស្រាន្ដ នោះឡើយ។
ប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាពលោក យ៉ង់ គឹមអេង បានសម្ដែងក្ដីទោមនស្ស និងធ្វើការរិះគន់យ៉ាងជូរចត់ នៅចំពោះស្ថានការណ៍នយោបាយសព្វថ្ងៃ ដែលហាក់ដូចជាវិលត្រឡប់ ទៅរកសម័យកាល មុនការបោះឆ្នោត ឆ្នាំ២០១៣ ជាថ្មីឡើងវិញ ហើយអ្នកនយោបាយទាំងនេះ មិនបានស្រង់បទពិសោធន៍ និងស្វែងរកភាពចាស់ទុំ មកដាក់ក្នុងខ្លួនឡើយ។
ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក គឹមអេង បានពន្យល់ថា ភាពមិនចាស់ទុំនេះហើយ ដែលធ្វើឲ្យមេដឹកនាំនយោបាយ លោក ហ៊ុន សែន និងលោក សម រង្ស៊ី [...]