Posts in ‘បទសំភាស’ Category

តើ​ថ្ងៃ​ទី ៥-៦​កក្កដា​១៩៩៧ ជា​ព្រឹត្តិការណ៍​អ្វី?

តើ​ថ្ងៃ​ទី ៥-៦​កក្កដា​១៩៩៧ ជា​ព្រឹត្តិការណ៍​អ្វី?

តើអំពើការបាញ់ប្រហារ និងការកាប់សម្លាប់គ្នា រវាងកងទ័ពស្និតនាយករដ្ឋមន្រ្តីទី២ លោក ហ៊ុន-សែន និង​កង​ទ័ព​ស្និតនាយករដ្ឋមន្រ្តីទី១​ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧ ជាអំពើអ្វី? ជា​រដ្ឋ​ប្រហារ ឬ​ជាអំពើរបស់ពួកជ្រុលនិយម? ឬក៏ជាអំពើទំនាស់ផ្ទៃក្នុងបក្ស?

» ផ្សារធំថ្មីកណ្ដាលរាជធានី ដែលគ្មានមនុស្ស ក្នុងថ្ងៃនៃព្រឹត្តិការណ៍​ដ៏អកុសល (Photo: D.KEO /​MONOROOM.info)៖

Evénement du 5-6 juillet 1997

សូមអានការរៀបរាប់របស់ លោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ពីអ្វីដែលបានកើតឡើង ក្នុងពេលនិង​ក្រោយ​ព្រឹត្តិការណ៍ ​ថ្ងៃទី ៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ នេះឡើង​វិញ។ [...]

ជីវិត​កុមារ​រង​គ្រោះ​ នៃ​ការ​បណ្ដេញ​ចេញ​​ក្រោម​គម្រោង​អភិវឌ្ឍន៍ (vdo)

ជីវិត​កុមារ​រង​គ្រោះ​ នៃ​ការ​បណ្ដេញ​ចេញ​​ក្រោម​គម្រោង​អភិវឌ្ឍន៍ (vdo)

បន្ទាប់ការបណ្តេញចេញ ពីតំបន់ផ្លូវរថភ្លើង នៃសហគមន៍បឹងកក់ ក្រោមគម្រោងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយនឹង ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានជម្លៀសប្រជាពលរដ្ឋ ពីកណ្តាលរាជធានីភ្នំពេញ ទៅទម្លាក់ ចោលនៅតំបន់នានាជាយរាជធានី ភ្នំពេញ។


កុមារី ពៅ វល័ក្ខ តំណាងជនរងគ្រោះវ័យក្មេង ដោយការបណ្ដេញចេញ។ (រូបថត MONOROOM.info/ S. Tith)

បញ្ហាសង្គម - ការរស់នៅជាមួយនឹងភាពខ្វះខាតទាំងទឹក ទាំងភ្លើង ក្រោមបរិយាកាសនៃបរិស្ថានមិនល្អ សាលារៀន​នៅឆ្ងាយ និងគ្មានមន្ទីរពេទ្យជាដើម។ បញ្ហាជីវភាព នៃប្រជាពលរដ្ឋដែលត្រូវបានរាជរដ្ឋាភិបាលជម្លៀសទាំងនោះ បានត្អូញត្អែពីការរកមុខរបរចិញ្ចឹមជីវិត ព្រោះតែភាពទីទាល់ក្រ និងផ្សារនៅឆ្ងាយពីលំនៅដ្ឋាន។ [...]

អាត់ ធន៖ ការ​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ជា​លទ្ធផល​​«វិជ្ជមាន»

អាត់ ធន៖ ការ​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ជា​លទ្ធផល​​«វិជ្ជមាន»

ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរ ទទួលស្គាល់លើលទ្ធផលជា«វិជ្ជមាន» ក្នុងការសម្រេច​នៃ​កិច្ច​ប្រជុំក្រុមប្រឹក្សាការងារ ដែលបានធ្វើការពិនិត្យ និងសម្រេចទៅលើនីតិវិធី នៃការតម្លើងប្រាក់ឈ្នួលសម្រាប់កម្មករ រាល់​ដើមឆ្នាំ។ យ៉ាងណា លោកក៏បានបង្ហាញនូវការសោកស្តាយ ដែលមិនដឹងចំនួនប្រាក់ឈ្នួលត្រូវឡើង និងឆ្នាំដែល​ត្រូវអនុវត្ត។


លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ។ (រូបថត MONOROOM.info/ O. Vary)

ប្រាក់ឈ្នួលកម្មករ - ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ ឬហៅកាត់ថា«ស៊ីខាវឌូ» លោក អាត់ ធន បានបង្ហាញនូឆន្ទះគាំទ្រទៅលើកិច្ចប្រជុំ ដែលបានផ្តើមចេញនូវការអនុម័តលើការពិភាក្សាគ្នាកាលពីថ្ងៃទី ២៤-២៥ ខែមិថុនា [...]

កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ៖ «បើ​ខ្ញុំ​មាន​ជម្រើស...»

កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ៖ «បើ​ខ្ញុំ​មាន​ជម្រើស...»

ភាគច្រើននៃកម្មករធ្វើការងារតាមផ្ទះ គឺជាស្រ្តី ហើយជាពិសេសគឺស្រ្តីវ័យក្មេងៗមិនទាន់គ្រប់អាយុ ដែលបានធ្វើ​ចំណាកស្រុកពីតំបន់ដាច់ស្រយាល ដោយសារតែមិនមានជម្រើស មិនមានចំណេះដឹង​ ក្នុងការស្វែងរកការងារ​ធ្វើ​សមរម្យ និងកត្តាខ្វះខាតជីវភាព។ ខាងក្រោមនេះ ជាកិច្ចសម្ភាសមួយរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយ​អតីត​អ្នកបំរើការងារតាមផ្ទះមួយរូប ដែលបច្ចុប្បន្នជាអនុប្រធាន បណ្តាញកម្មករធ្វើការងារតាមផ្ទះ ដើម្បីដឹងថាតើកម្មករ​ដែលបំរើ​ការងារ​តាមផ្ទះ ត្រូវជួបបញ្ហាលំបាកអ្វីខ្លះ?


រូបថតជំនួស បង្ហាញពីក្មេងស្រីអនីតិជន រងគ្រោះមួយរូប។ (រូបថតឯកសារ)

សម្ភាសកម្មករបម្រើការតាមផ្ទះ [...]

ហ៊ាង ឬទ្ធី៖ កម្ពុជា​គួរ​យក​គំរូ​«គ្រប់​គ្រង​ជន​អន្តោប្រវេសន៍» តាម​ថៃ

ហ៊ាង ឬទ្ធី៖ កម្ពុជា​គួរ​យក​គំរូ​«គ្រប់​គ្រង​ជន​អន្តោប្រវេសន៍» តាម​ថៃ

រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាកំពុងបន្តដុតដៃដុតជើង ទទួលពលករខុសច្បាប់កម្ពុជា ច្រើនម៉ឺននាក់ ដែល​ត្រូវប្រទេសថៃចាប់បញ្ជូនត្រលប់មកវិញ ហើយរដ្ឋាភិបាលក៏កំពុងស្វែងរកដំណោះស្រាយការងារ សម្រាប់ពលករ​នៅ​ពេលបន្ទាប់ផងដែរ។ សម្រាប់គណបក្សសង្រ្គោះជាតិ បានចាត់ទុកវិបត្តិពលករដ៏រសើបនេះ ថាជាបរាជ័យ​នយោបាយ​សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ហើយថារដ្ឋាភិបាលអសមត្ថភាព ក្នុងការគ្រប់គ្រងពលរដ្ឋ និងប្រទេស។


ពលរដ្ឋកម្ពុជាដែលចាប់ដាក់ក្នុងរថយន្ដទ្រុង ត្រូវបានដឹកបញ្ជូនមកដល់កម្ពុជា។ (រូបថត សហការី)

អន្តោប្រវេសន៍ - ចំពោះលោក ហ៊ាង ឬទ្ធី ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្ស​នៅ​កម្ពុជា និងជាប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា មើលឃើញថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...