Posts in ‘បទសំភាស’ Category

យ៉ង់ គឹមអេង៖ ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី ជា​ថ្នូរ​នឹង​ប្រាក់​ជំនួយ មិន​ជា​ការ​ជួញ​​ដូរ​មនុស្ស​ទេ​ឬ?

យ៉ង់ គឹមអេង៖ ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី ជា​ថ្នូរ​នឹង​ប្រាក់​ជំនួយ មិន​ជា​ការ​ជួញ​​ដូរ​មនុស្ស​ទេ​ឬ?

ប្រធានមជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព​លោក យ៉ង់ គឹម អេង បាន​លើក​ឡើង​ថា ជន​អន្តោប្រវេសន៍ មុន​នឹង​សម្រេច​ចិត្ត ឬ​ស័្មគ្រ​ចិត្ត មក​តាំង​ជម្រក​ជា​អចិន្ត្រៃយ៍ នៅ​ប្រទេស​ណា​មួយ តោង​បាន​សិក្សា​គ្រប់​ជ្រុង​ជ្រោយ ពី​ប្រទេស​ដែល​ត្រូវ​មក​រស់​នៅ​នោះ ជា​មុន​ហើយ។ លោក​ថា​សម្រាប់​ប្រទេស​កម្ពុជា ដែល​ប្រកាស​ថា​ទទួល​យក​ពួក​គាត់​ទាំង​នោះ ហើយ​ត្រូវ​បាន​ពួក​គាត់​បដិសេធ ដោយ​សំអាង​ថា កម្ពុជា​ជា​ប្រទេស​«ក្រ​ជាង​គេ»​ក្នុង​ពិភពលោក ជួយ​តែ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​មិន​ទាំង​រួច​ផង ធ្វើ​ម៉េច​នឹង​អាច​ជួយ​ពួក​គាត់​បាន​ទៅ?

លោក យ៉ង់ គឹម អេង បានបន្តថា បើពិនិត្យលើស្ថានភាព​ជាក់​ស្តែង​នៅ​កម្ពុជា ឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន កំពុងរស់នៅ«ក្រោម»បន្ទាត់ នៃភាពក្រីក្រ​នៅ​ឡើយ ហើយ​មិន​ត្រូវ​បានរដ្ឋាភិបាលកម្ពុជាខ្លួនឯង យកចិត្តទុកដាក់ និងដោះស្រាយនោះផង។ លោកបានបន្ត​ទៀត​ថា៖ «អ្នកក្រ [...]

ខ្មែរ​ពី​កម្ពុជា​ក្រោម និយាយ​ពី​បណ្តាំ​ ហូ ជីម៉ិញ «ដី​ខ្មែរ​១តិក ថ្លៃ​ស្មើ​មាស​មួយ​គីឡូ» (vdo)

មានស្រុកកំណើត នៅ​ខេត្ត​ព្រះ​ត្រពាំង ក្នុង​ទឹកដី​កម្ពុជា​ក្រោម លោកតា សុគន្ធ ពិសិដ្ឋ ដែល​ជា​ជន​រងគ្រោះ​មួយ​រូប ក្នុង​ចំណោម​ជន​រងគ្រោះ​ជា​ច្រើន​ទៀត ដែល​​បាន​ និង​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជាក្រោម បាន​លើក​ឡើង​ថា យួន ហូរ ជីម៉ិញ បាន​រៀបចំ​បំភ្លៃ​ប្រវត្តិសាស្រ្ត ជា​មួយ​នឹង​ការ​ផ្តាំ​ផ្ញើរ​ទៅ​កាន់​កូនចៅ​យួន ថា​ទឹកដី​ខ្មែរ​ក្រោម​ជា​ទឹកដី​របស់​ខ្លួន ដោយ​ហាម​បំបិទ​មិន​ឲ្យ​កូន​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដឹង​ថា​ដី​កម្ពុជា​ក្រោម​ជា​ដី​របស់​ខ្មែរ។

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ កាល​ពី​ថ្ងៃ​ទី៨ ខែតុលានេះ លោកតា​ក្នុង​វ័យ​ជិត​៧០ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា៖ «ទឹកដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​ខ្មែរ។ (...) យួន​គ្មាន​ទឹកដី​ទេ។ កាលនោះ​ យួន​គ្រាន់​តែ​ជា​ក្រុម​មួយ ដែល​គេ​ហៅ​ថា ពួក​ពពុះ​ទឹក ពួក​សាកី​ដូង​ជា​ដើម។ ហើយ​ក្រុម​នេះ រស់នៅ​តែ​តាម​មាត់​ទឹក​នៃ​ប្រទេស​ដទៃ [...]

អតីត​យុទ្ធជន​ពិការ​ក្នុង​សមរភូមិ៖ ក្រ​ហើយ គេ​យក​ដី​ទៀត!

អតីត​យុទ្ធជន​ពិការ​ក្នុង​សមរភូមិ៖ ក្រ​ហើយ គេ​យក​ដី​ទៀត!

«អ្នកខំតស៊ូរំដោះជាតិរំដោះទឹកដី ស្នេហាជាតិ​ស្នេហា​ទឹកដី ចុង​ក្រោយ​គេ​ធ្វើ​បាប ខ្ញុំ​ក៏​សុខ​ចិត្ត​ស្លាប់​ទៅ​ចុះ ពីព្រោះ​ខ្ញុំ​សល់​ពី​ខ្មោច​ហើយ» នេះ​ជា​ការ​លើក​ឡើង​ទាំង​អួល​អាក់ របស់​លោក សូ ផាត យោធិន​ពិការម្នាក់​ដែល​​ពិការ​ជើង​​ត្រឹម​ភ្លៅ​ទាំង​សង​ខាង មក​ពី​ភូមិ​អូរអម្ពិល ឃុំ​ទួលពង្រ ស្រុក​ម៉ាល័យ ខេត្ត​បន្ទាយ​មាន​ជ័យ។ លោក​បាន​ស្រវេ​ស្រវា ឡើង​មក​រាជធានី​ភ្នំពេញ​ទាំង​ត្រដរ ដើម្បី​សុំ​ឱ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយ​ដោះ​ស្រាយ​បញ្ហា​ដី​របប របស់​លោក​ដែល​រដ្ឋ​បាន​ចែក​ឱ្យ ប៉ុន្តែ​ត្រូវ​បាន​គេ​យក​ទៅ​លក់​ឱ្យ​ជន​ទី​បី។

លោក​ថ្លែង​ទាំង​តួច​ចិត្ត​ទៀត​ថា មិន​គួរ​ណា​លោក​ខំ​លះ​បង់ ទាំង​កម្លាំង​កាយ​ចិត្ត នៅ​ក្នុង​សមរភូមិ ប៉ុន្តែ​ផល​ដែល​តប​ស្នង​មក​វិញ បាន​ត្រឹម​តែ​ជីវភាព​រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​ដី​ត្រូវ​គេ​យក​ទៀត តែ​គ្មាន​អ្នកណា​​ជួយ​​ដោះ​ស្រាយ​ឱ្យ។ «ខ្ញុំ​តូច​ចិត្ត​ជា​ទី​បំផុត [...]

សម្ភាសលុច ចន្ថា៖ គុណ​សម្បត្តិ និង​គុណ​វិបត្តិ នៃ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ថៃ

សម្ភាសលុច ចន្ថា៖ គុណ​សម្បត្តិ និង​គុណ​វិបត្តិ នៃ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ថៃ

បន្ទាប់​ពី​ស្ថានីយ៍​ទូរទស្សន៍​មួយ​ចំនួន បាន​ចាប់​ផ្តើម​ចាក់​បញ្ចាំង​ភាពយន្ត​ថៃ​ឡើង​វិញ​នោះ ប្រតិកម្ម​ជា​ច្រើន​បាន​ផ្ទុះ​ឡើង ប្រឆាំង​នឹង​ការ​បើក​ចំហរ​នេះ។ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​សម្តែង​ក្តី​បារម្ភ ខ្លាច​ក្រែង​វិស័យ​ភាពយន្ត​ខ្មែរ ដាំ​ក្បាល​ធ្លាក់​ចុះ​ដូច​មុនៗ​ទៀត។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ លោក លុច ចន្ថា ជា​អ្នក​និពន្ធ​ឯករាជ្យ និង​ជា​ម្ចាស់​ជ័យ​លាភី​ស្នាដៃ នូហាច ផ្នែក​និពន្ធ​កំណាព្យ​បែប​ទំនើប​និយម នៅ​ឆ្នាំ២០១១ និង​ឆ្នាំ​២០១៣ បាន​ថ្លែង​ឡើង​ថា៖ «ការ​ដែល​ខ្មែរ​យើង​ប្រតិកម្ម​នេះ វា​អាច​មក​ពី​មាន​គំនុំ រឿង​អី​ក៏​មិន​សប្បាយ​ចិត្ត ពាក់ព័ន្ធ​អតីតកាល​កន្លង​មក»។

លោកយល់ថា ការដែលអនុញ្ញាតឱ្យបញ្ចាំងខ្សែភាពយន្តថៃនេះ វាក៏មានផលប្រយោជន៍ផងដែរ ទី១. យើង​អាច​រៀនសូត្រពីរបៀបនៃការនិពន្ធ ការដឹកនាំរឿងរបស់គេ ទី២. យើងអាចដឹងកាន់តែជ្រៅ អំពីវប្បធម៌ [...]

មុនការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជានាយក​រដ្ឋមន្រ្តី ព្រោះតែចង់បាននូវការ«គាំទ្រ» ពីប្រជាពលរដ្ឋ ពិសេសពីក្រុមយុវជន បានបង្កើតឲ្យមានក្រុម​យុវជន​ស្ម័គ្រ​ចិត្ត ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋដែលហៅថា «គោលនយោបាយចាស់ សកម្មភាពថ្មី»។ តាមគោល​នយោបាយចាស់ សកម្មភាពថ្មីនេះ បែរជាបានបង្កឲ្យមាន«វិបត្តិ»ដីធ្លី រឹតកាន់តែធំឡើងៗ គ្មានវិធានការ​ទប់​ស្កាត់ និងដោះស្រាយបញ្ហាដែលកើតឡើងនោះ។

ឯអ្នកអនុវត្តន៍មួយចំនូនធំ (ដូចជាក្រុមនិស្សិត មន្រ្តីពាក់ព័ន្ធ និងអ្នកមានអំណាច) បានឆ្លៀតឱកាសនេះ ទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបានបង្កឡើង នូវ«ទុក្ខទោស»ដល់ប្រជាពលរដ្ឋក្រីក្រ ស្លូតត្រង់ តាមរយៈការឆក់ប្លន់ដីធ្លី និងការប្រ់ប្រាស់នូវអំណាចយោធា ក៏ដូចជាតុលាការ ក្នុងការគម្រាមកំហែង និង​ចាប់ខ្លួនជាដើម។

លោក រស់ សួរ មន្រ្តីច្បាប់របស់គណបក្សសង្គ្រោះជាតិ បានពន្យល់លើករណីនេះថា ដល់បច្ចុប្បន្ននេះ ក្រោយប្រជាពលរដ្ឋមានរឿង និងមិនអាចទ្រាំរស់នៅ ទាំងវេទនាគ្មានលំនៅ គ្មានជំរក គ្មានការហូបចុក​គ្រប់​គ្រាន់ ក៏តែងតែស្វែងរកអន្តរាគមន៍ ពីគ្រប់មន្រ្តី អាជ្ញាធរមានសមត្ថកិច្ច តែគ្មានកិច្ចអន្តរាគមន៍ ឬដំណោះ​ស្រាយ​ឡើយ។ ប្រជាពលរដ្ឋមួយភាគ បានបង្ខំចិត្តឡើងមកភ្នំពេញ ដើម្បីបានការអន្តរាគមន៍ពីថ្នាក់ជាតិ។ តែជានិច្ចកាល ការព្យាយាមរបស់ពួកគាត់ ត្រូវបានរារាំង រំខាន ឬបង្ក្រាប ដោយក្រុមអាជ្ញាធរបញ្ជាដោយ​រដ្ឋាភិបាលទៅវិញ។ មិនត្រឹមតែប៉ុណ្ណេះ បែរជាបានលាបពណ៌ឲ្យពួកគាត់ថា ជាក្រុមជ្រុលនិយម ជាក្រុម​បក្ស​ប្រឆាំង ឬជាក្រុមឈ្នះបានដី ចាញ់បានប្រាក់ទៅវិញ។

តែអ្វីដែលគួឲ្យកត់សំគាល់ក្នុងរឿងដីធ្លីនេះ បែរជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែសីហា​នេះ លើកឡើងថា«មិន»បានដឹងឮ ឬមិនបានទទួលព័ត៌មានទាល់តែសោះ ក្នុងរឿងវិវាទដីធ្លីរបស់​ប្រជា​ពលរដ្ឋ​ទៅវិញ។ មិនត្រឹមតែមិនទទួលដឹងឮ លោកបែរជាទម្លាក់ការទទួលខុសត្រូវ និងការដោះស្រាយ​ទាំង​អស់ ទៅឲ្យមន្រ្តីថ្នាក់ក្រោមឲ្យទទួលថ្មបាក់ជំនួស។ លោក រស់ សួរ បានសង្កត់ធ្ងន់ថា៖ «បើថ្នាក់លើមិនបញ្ជា ថ្នាក់ក្រោមក៏មិនងាយ នឹងហ៊ានធ្វើល្មើសច្បាប់ដែរ»។

មន្រ្តីច្បាប់រូបនេះបានចាត់ទុកថា ការលើកឡើងរបស់នាយករដ្ឋមន្រ្តី គឺជាសម្តី «ក្មេងអាយុមួយឆ្នាំ» ដែល​បានទម្លាក់ការទទួលខុសត្រូវទាំងស្រុង ទៅថ្នាក់ក្រោម ក្នុងនាមខ្លួនជាប្រមុខដឹកនាំ របស់ប្រទេសទាំងមូល​នោះ។ លោកបានបន្ថែមថា «ហេតុផល» នៃការទម្លាក់ចោលការទទួលខុសត្រូវនេះ មានបួនយ៉ាង ស្មើនឹង​លោកនាយករដ្ឋមន្រ្តី បង្កើតឲ្យមានពាក្យមួយឃ្លាបន្ទាប់ពីពាក្យថា «គោលនយោបាយចាស់ សកម្មភាពថ្មី» គឺ«នយោបាយថ្មី ទ្រឹស្រ្តីចាស់»។

មន្រ្តីបក្សសង្គ្រោះជាតិនេះ បានចាត់ទុកថា«នយោបាយថ្មី ទ្រឹស្រ្តីចាស់» ដែលលោកនាយករដ្ឋមន្រ្តីកំពុង​តែ​ប្រើប្រាស់ ក្នុងរឿងដីធ្លីនេះ ព្រោះតែលោកចង់«ស្តារ»ឡើងវិញ នូវការគាំទ្រពីប្រជាពលរដ្ឋ សិស្ស និស្សិត ក្រោយពីមានការប្រឆាំងមិនឈប់ឈរ ពីប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេសនោះ។

តាមរយៈ «នយោបាយថ្មី ទ្រឹស្រ្តីចាស់» នេះមាន«បួន»ជំហាន ដែលត្រូវបានមន្រ្តីច្បាប់នេះសង្កេតឃើញ និង​លើកមកបង្ហាញ រួមមានជំហានទីមួយ ដោយលោកនាយករដ្ឋមន្រ្តីដឹងខ្លួនឯងជាមុនថា ប្រជាប្រិយភាព​របស់​ខ្លួនត្រូវបានធ្លាក់ចុះ ព្រោះតែអំពើពុករលួយ នៃមន្រ្តីក្រោមឱវាទរបស់ខ្លួនមួយចំនួន តាមរយៈ​«ទំនាស់ដីធ្លី»​ជាមួយប្រជាពលរដ្ឋ។ ខ្លួនបានដឹងច្បាស់ ពីបញ្ហាដែលកើតឡើង ដែលនាំឲ្យប្រជាពលរដ្ឋភាគច្រើន បោះបង់​នូវជំនឿទុកចិត្តលើខ្លួនតទៅទៀត។ តែលោក ហ៊ុន សែន មិនរកវិធីដោះស្រាយបញ្ហាដោយសន្តិវិធី ឬធ្វើការ​ស្រាវជ្រាវ ពីឬសគល់នៃបញ្ហាឡើយ។ ហើយជឿតាមតែរបាយការណ៍ខុសពីការពិត នៃក្រុមជំនិតខ្លះ​របស់​ខ្លួន បែរជាបង្គាប់បញ្ជា ឲ្យបង្កើត«បញ្ហាក្នុងបញ្ហា»ទៅវិញ ដូចជាការប្រើប្រាស់​កម្លាំង«ហិង្សា»​របស់​សមត្ថកិច្ច​ចម្រុះជាតិ មកលើប្រជាពលរដ្ឋជាដើម។

ជំហានទីពីរដែលជាដំណាក់កាលមួយ លោកនាយករដ្ឋមន្រ្តី មិនអាចអន្តរាគមន៍ខ្លួនឯងលែងបាន ក្នុងរឿង​ទំនាស់ដីធ្លីនេះ ព្រោះតែចង់រក្សានូវ«មុខមាត់»របស់ខ្លួន។ មានន័យថា អ្នកណាបង្កឡើង អ្នកនោះត្រូវតែ​ទទួលខុសត្រូវ (តាមតំបន់ និងបណ្តាខេត្តរៀងៗខ្លួន)។ ជំហានទីបី ការគ្រប់គ្រង ឬបង្គាប់បញ្ជាមន្រ្តី​ក្រោម​ឱវាទ លែងមានប្រសិទ្ធិភាព មានន័យថា ពួកគេ(មន្រ្តីក្រោមឱវាទ) «ដុះស្លាប» អាចរស់ និងហើរដោយខ្លួន​ឯង​បានហើយ ដោយមិនចាំបាច់ស្តាប់ការបង្គាប់ ឬបង្រៀនពីអ្នកណាឡើយ។ និងជំហានទីបួនចុងក្រោយ គឺ អនុសាសន៍ ឬបទបញ្ជា របស់ខ្លួន(នាយករដ្ឋមន្រ្តី) លែងមានប្រសិទ្ធិភាព មានន័យថា អ្វីដែលប្រមុខ​រដ្ឋាភិបាល​លើកឡើង ជាសំដីដូច«ក្មេងបៀមដៃ»។ ព្រោះតែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួក​និយម មន្រ្តីទាំងនោះមិនខ្វល់ មិនស្តាប់ មិនគោរព ឬមិនអនុវត្តន៍តាមអនុសាសន៍ បទបញ្ជា ឬច្បាប់ដែល​មានជាធរមានឡើយ។

លោក រស់ សួរ បានធ្វើការពន្យល់ទៀតថា ដើម្បីដោះស្រាយបញ្ហាទាំងនោះ លោកនាយករដ្ឋមន្ត្រី ត្រូវមាន​វិធានការ​ដោះស្រាយជាបន្ទាន់ កុំទុកដល់ក្លាយជា«ដំបៅរីក ឬទំនប់បាក់» ហើយទើបខ្នះខ្នែងមកធ្វើជា​ជួយ​នោះ។ ច្បាប់ស្តីពីការផ្តល់ដីសម្បទានសេដ្ឋកិច្ច ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ច្បាប់ភូមិបាល ច្បាប់រដ្ឋប្បវេណី ច្បាប់ព្រហ្មទណ្ឌ ច្បាប់នីតិវិធីរដ្ឋប្បវេណី និងច្បាប់នីតិវិធីព្រហ្មទណ្ឌ ទាំងអស់នេះ គ្រប់​គ្រាន់សម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុវត្ត និងកំរិតដាក់ទោស ទៅលើមន្រ្តីក្រោមឱវាទរបស់ខ្លួន ឬបុគ្គលមានអំណាចណាមួយ ដែលប្រព្រឹត្តិខុសបាន។ តែនេះលោកមិនអនុវត្ត មានន័យស្មើនឹងលោក «បើកដៃ» ឲ្យក្រុមទាំងនោះ ប្រព្រឹត្តខុសតទៅទៀត។ ដល់ពេលមានរឿង ឬទឹកដល់ច្រមុះ«រត់»យករួចខ្លួន​តែរៀងខ្លួន៕

មន្ត្រី​បក្ស​ប្រឆាំង៖ ហ៊ុន សែន កំពុង​អនុវត្តន៍​«នយោបាយ​ថ្មី ទ្រឹស្តី​ចាស់» ក្នុង​រឿង​ដីធ្លី


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...