Posts in ‘បទសំភាស’ Category

សម្ភាស ប៊ុត ប៊ុនតិញ៖ ​តុលាការ​​កម្ពុជា ជា​តុលាការ​​ដុល្លា

សម្ភាស ប៊ុត ប៊ុនតិញ៖ ​តុលាការ​​កម្ពុជា ជា​តុលាការ​​ដុល្លា

ប្រព័ន្ធ​តុលាការ​កម្ពុជា តាម​រយៈ​សាលា​ដំបូង​ក្ដី ឬសាលា​ឧទ្ធរណ៍​ក្ដី ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​សម្រេច​ដោះ​លែង​ជន​សង្ស័យ​មួយ​ចំនួន ដែល​គេ​ស្គាល់​ថា​ជា​ជន​មាន​អំណាច និង​មាន​ប្រាក់ ក្នុង​នោះ​មាន​ទាំង​ការ​ដោះ​លែង ជន​សង្ស័យ​ផលិត​កាហ្វេ​ក្លែងក្លាយ​ចំនួន​បួន​នាក់ និង​ឪពុក​ម្ដាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ នោះ​ផង។ ករណី​ដោះ​លែង​ទាំង​នោះ ខុស​គ្នា​ស្រឡះ ពី​ករណី​នៃ​សកម្ម​ជន​នយោបាយ សកម្ម​ជន​ពី​សហគមន៍​បឹង​កក់ និង​ព្រះ​សង្ឃ ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​បន្ត​ឃុំ​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត រហូត​មក​ដល់​ថ្ងៃ​នេះ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ​ដើម្បីយុត្តិធម៌សង្គម​ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបង្ហាញការយល់ឃើញផ្ទាល់របស់ព្រះអង្គ ចំពោះការសម្រេចថ្មីៗរបស់​តុលាការ​កម្ពុជា ថាបានបង្ហាញនូវតម្លៃរបស់តុលាការ តម្លៃរបស់ថ្នាក់ដឹកនាំកម្ពុជា។ [...]

សម្ភាស៖ «ស៊ិន ច័ន្ទឆាយ៉ា ជា​គ្រូ​ដ៏​ល្អ»

សម្ភាស៖ «ស៊ិន ច័ន្ទឆាយ៉ា ជា​គ្រូ​ដ៏​ល្អ»

អស់​រយៈ​ពេល​ប្រមាណជា​​៤​ខែ ដែល​បាន​ហាត់​រៀន​តន្រ្តី​ជា​មួយ​លោក ស៊ិន ច័ន្ទឆាយ៉ា លោក​បាន​ផ្តល់​នូវ​ការ​ចង​ចាំ​ជា​ច្រើន ទាក់​ទង​ជា​មួយ​នឹង​ការ​រៀន​តន្រ្តី ហើយ​កូន​ប្រុស​របស់​លោក ស៊ីន ស៊ីសាមុត រូប​នេះ​តែង​មាន​អធ្យាស្រ័យ​ជា​និច្ច ដល់​កូន​សិស្ស។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកស្រី សុធារ៉ា ជា​កូន​សិស្ស​មួយ​រូប​របស់​លោក​ ស៊ិន ច័ន្ទឆាយ៉ា។

អ្នកស្រី​លើក​ឡើង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា៖ «ទោះ​ជា​ខ្ញុំ​ស្គាល់​គាត់​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​ក្នុង​រយៈ​ពេល​ដែល​បាន​ស្គាល់​ហ្នឹង គាត់​បាន​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​បង្រៀន​យើង» ។ ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន សិស្ស​ស្រី​រូប​នេះ​បាន​រៀប​រាប់​ពី​គុណ​សម្បត្តិ​គ្រូ​របស់​ខ្លួន ដែល​ទើប​ទទួល​មរណៈភាព​នេះ បន្ត​ថា លោក ស៊ិន ច័ន្ទឆាយ៉ា មាន​ចរិក​ស្លូត​បូត មាន​ចិត្ត​អំណត់​ក្នុង​ការ​បង្រៀន។ [...]

វ៉ន ពៅ៖ រឿង​ខ្ញុំ​ជា​​មេរៀន​ ធៀប​ទៅ​នឹង​រឿង​អ្នក​ទាំង​១១​នាក់

ស្រប​ពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំ​ជម្រះ សកម្ម​ជន​គណបក្ស​ប្រឆាំង​ចំនួន​១១នាក់ ដោយ​ចោទ​ពី​បទ​ដឹកនាំ​កុបកម្ម និង​ចូល​រួម​ក្នុង​ចលនា​កុបកម្ម ប្រព្រឹត្ដ​ទៅ​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ​២០១៤ អ្នក​គាំទ្រ​នៅ​ខាង​ក្រៅ​សាលា​ដំបូង​វិញ បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ជា​ពិសេស​លោក វ៉ន ពៅ បាន​ថ្លែង​ពី​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​របស់​ខ្លួន ជា​មួយ​នឹង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ថា​មាន​លក្ខណៈ​មិន​ខុស​គ្នា ពី​ករណី​របស់​សកម្ម​ជន​ទាំង​១១​នាក់​នេះ​ឡើយ។

ថ្លែងទៅ​​កាន់​អ្នក​សារព័ត៌មាន នៅ​មុខ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក វ៉ន ពៅ បាន​បង្ហាញ​នូវ​ករណី​នៃ​ការ​ចាប់​រូប​លោក​ផ្ទាល់ កាល​ពី​ដើម​ឆ្នាំ​២០១៤​នេះថា ក្នុង​នាម​លោក​ជា​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ចូល​ខ្លួន​ទៅ​ឃាត់​មិន​ឲ្យ​មាន​អំពើ​ហិង្សា តែ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ មក​លើ​រូប​លោក​ទៅ​វិញ។

[...]
សម្ភាស ណៃ វ៉ង់ដា៖ ថោង សារ៉ាត់ មាន​ទោស​ស្រាល ព្រោះ​ស្តង់ដា​ច្បាប់​កម្ពុជា​មាន​ពីរ

សម្ភាស ណៃ វ៉ង់ដា៖ ថោង សារ៉ាត់ មាន​ទោស​ស្រាល ព្រោះ​ស្តង់ដា​ច្បាប់​កម្ពុជា​មាន​ពីរ

«មាត្រាបួន ចោរ​រួច​ខ្លួន​ម្ចាស់​ជាប់​គុក» នេះ​ជា​ការ​លើក​ឡើង​របស់​លោក ណៃ វ៉ង់ដា អនុ​ប្រធាន​អង្កេត​ការ​សិទ្ធ​មនុស្ស នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។ លោក​បាន​ធ្វើការ​ពន្យល់​ថា គ្រប់​អ្នក​មាន​អំណាច មន្រ្តី​ធំៗ កំពុង​តែ​រស់​នៅ​«លើ»​ច្បាប់។ ភាព​«គ្មាន​ទោស» ក៏​ត្រូវ​បាន​ធ្លាក់​លើ​ក្រុម​ទាំង​នោះ បើ​ទោះ​មាន​កំហុស​ឆ្គង​ធំ យ៉ាង​ណា​ក៏​ដោយ។ ផ្ទុយ​មក​វិញ​សម្រាប់ សកម្មជន​តស៊ូ​មតិ ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់ ត្រូវ​បាន​គេ​ចាត់​ទុក ជា​អ្នក​រស់​នៅ​«ក្រោម»​ច្បាប់។ បើ​ទោះ​មាន​ទោស​ស្រាល​យ៉ាង​ណា ក៏​គេ​យក​លេស​នេះ លេសនោះ​ ក្នុងកា​រ​បង្កើន​នូវ​ស្ថាន​ទម្ងន់​ទោស​ដែរ។ ហើយ​ចុង​ក្រោយ ដាច់​ខាត​ពួក​គេ​ត្រូវ​«មាន​ទោស» ដែល​មិន​អាច​ធ្វើការ​ប្រកែក តវ៉ា ឬ​ទាមទារ​បាន​ឡើយ។

លោក ណៃ វ៉ង់ដា បាន​លើក​ឡើង ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា មាន​ករណី​នេះ​ជា​ច្រើន [...]

យ៉ង់ គឹមអេង៖ សម រង្ស៊ី មាន​ឋានៈ​ស្មើ​នាយក​រដ្ឋ​មន្រ្តី ខណៈ​កំណែ​ទម្រង់​មិន​ទៅ​មុខ

យ៉ង់ គឹមអេង៖ សម រង្ស៊ី មាន​ឋានៈ​ស្មើ​នាយក​រដ្ឋ​មន្រ្តី ខណៈ​កំណែ​ទម្រង់​មិន​ទៅ​មុខ

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គឹមអេង បាន​បង្ហាញ​នូវ​ការ​ខក​ចិត្ត​ខ្លះ បន្ទាប់​ពី​រាល់​ការ​កែ​ទម្រង់​ធំៗ មួយ​ចំនួន ដែល​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​នៅ​​ឡើយ តែ​ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​ឃើញ ការ​បែង​ចែក​សិទ្ធិ និង​អំណាច ឬ​អសនៈ ចេះ​តែ​បន្ត​កើត​មាន​ជា​បន្ត​បន្ទាប់ រវាង​គណបក្ស​ទាំង​ពីរ​ក្នុង​ស្ថាប័ន​នយោបាយ។

នៅក្នុងជំនួបសម្ងាត់មួយ រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា កន្លង​ទៅ បាន​សម្រេច​ឯកភាព​គ្នា​បី​ចំណុច ក្នុង​នោះ​ចំណុច​ទី​ពីរ បាន​អះអាង​ពី​ការ​ឯកភាព​ឲ្យ​កែ​សម្រួល​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​សម្លេង​ភាគ​តិច ដើម្បី​មក​ជជែក​ជា​មួយ​នាយក​រដ្ឋមន្ត្រី ក្នុង​រឿង​ប្រទេស​ជាតិ។ សេចក្ដី​សម្រេច​របស់​មេ​ដឹកនាំ​ទាំង​ពីរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...