យ៉ង់ គឹមអេង៖ សម រង្ស៊ី មាន​ឋានៈ​ស្មើ​នាយក​រដ្ឋ​មន្រ្តី ខណៈ​កំណែ​ទម្រង់​មិន​ទៅ​មុខ

ព្រឹត្តិការណ៍នយោបាយថ្មី ដែលបានកើតឡើងចុងក្រោយនេះ ទំនងជាមិនទទួលការយល់ស្រប ពីមហាជនប៉ុន្មានទេ។ មន្ត្រី​សង្គម​ស៊ីវិល​មួយ​រូប យល់ថា គណបក្សប្រឆាំងនៅក្នុងដំណាក់កាលនេះ កំពុងប្រើប្រាស់«ភាសាកំណែទម្រង់» ជំនួស​ឲ្យ​បែង​ចែក​អំណាច​គ្នា ពីគណបក្សកាន់អំណាច។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទនិងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី០១ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 02, 2014
  • ប្រធានបទ: មតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គឹមអេង បាន​បង្ហាញ​នូវ​ការ​ខក​ចិត្ត​ខ្លះ បន្ទាប់​ពី​រាល់​ការ​កែ​ទម្រង់​ធំៗ មួយ​ចំនួន ដែល​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​នៅ​​ឡើយ តែ​ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​ឃើញ ការ​បែង​ចែក​សិទ្ធិ និង​អំណាច ឬ​អសនៈ ចេះ​តែ​បន្ត​កើត​មាន​ជា​បន្ត​បន្ទាប់ រវាង​គណបក្ស​ទាំង​ពីរ​ក្នុង​ស្ថាប័ន​នយោបាយ។

នៅក្នុងជំនួបសម្ងាត់មួយ រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា កន្លង​ទៅ បាន​សម្រេច​ឯកភាព​គ្នា​បី​ចំណុច ក្នុង​នោះ​ចំណុច​ទី​ពីរ បាន​អះអាង​ពី​ការ​ឯកភាព​ឲ្យ​កែ​សម្រួល​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​សម្លេង​ភាគ​តិច ដើម្បី​មក​ជជែក​ជា​មួយ​នាយក​រដ្ឋមន្ត្រី ក្នុង​រឿង​ប្រទេស​ជាតិ។ សេចក្ដី​សម្រេច​របស់​មេ​ដឹកនាំ​ទាំង​ពីរ បាន​សរសេរ​ថា៖ «ប្រធាន​ក្រុម​ភាគ​តិច​នេះ នឹង​មាន​ថានះ​ស្មើ​នាយក​រដ្ឋមន្ត្រី»។

ផ្ដើមចេញពីសេចក្ដីសម្រេចនេះ លោក យ៉ង់ គឹមអេង  បានបង្ហាញនូវមន្ទិលមួយចំនួន ដែលបានបង្ហាញថា ការជម្រុញការកែទម្រង់ ហាក់ដូចជាមិនឆ្ពោះទៅមុខ ចំណែកឯការផ្តល់ឋានៈ ឬតួនាទី វិញ ហាក់ដូចជាមាន​ភាពងាយស្រួល មានប្រសិទ្ធិភាព និងបានអនុវត្តច្រើន ជាងការកែទម្រង់ទៅវិញ។ លោក យ៉ង់ គឹមអេង បាន​និយាយថា «បើកំណែទម្រង់អត់ដើរទេ ទោះបីក្រុមភាគតិចត្រូវបានផ្តល់តួនាទី យ៉ាងម៉េចក៏ដោយ ក៏វាគ្មាន​ន័យ​ដែរ»។

បើទោះជាការ​សម្រេច​ខាង​​លើ​​នេះ កំពុង​ស្ថិត​ក្នុង​ការ​ជជែក ជា​បន្ត​ទៅ​ទៀត​ក៏ដោយ ក៏មេដឹកនាំអង្គការសង្គម​ស៊ីវិល​មួយរូបនេះ បានបង្ហាញនូវការព្រួយបារម្ភ និងការរំពឹងទុកសម្រាប់ថ្ងៃអនាគត ដោយដាក់ចេញជា​សំនួរ​ថា តើការកែទម្រង់នោះ នឹងអាចដំណើរការបានកម្រិតណា? ហើយត្រូវបានកាត់​បន្ថយ នូវរាល់បញ្ហាដែល​កើត​មាន នាពេលកន្លងមក និងទៅថ្ងៃមុខដែរឬទេ?

យ៉ាងណាក៏ដោយ លោក យ៉ង់ គឹមអេង បានទទួលស្គាល់ថា នូវការបង្កើតឲ្យមាន ប្រធានក្រុមតំណាងរាស្រ្ត​ភាគតិច ក្នុងរដ្ឋសភា ថាជារឿងត្រឹមត្រូវ ព្រោះបានបង្កើតឱកាសច្រើន ដល់បក្ស«មិន»កាន់អំណាច ដើម្បី​ជជែកពិភាក្សា ជាមួយបក្ស«កាន់»អំណាច។ លោកថា តំណាងរាស្រ្តមតិភាគតិច ក្នុងរដ្ឋសភាកន្លងមក គ្មាន​អំណាចអ្វីទាំងអស់ ឬចូលរួមគ្មានប្រសិទ្ធិភាព គ្មានគុណភាព ក្នុងការកែទម្រង់ និងស្ថាបនា នានា។

ប៉ុន្តែបញ្ហាចំពោះមុខដែលត្រូវដោះស្រាយ ដូចជាករណីនៃការកំណែទម្រង់គ្មានប្រសិទ្ធិភាពនោះទៅវិញទេ ដែលគេត្រូវគិតគូរ។ មេដឹកនាំមជ្ឈមណ្ឌលរូបនេះ បានពន្យល់ទៀតថា បើទោះជាមានថានៈ និងសិទ្ធិក្នុង​ការ​ជជែក តែបើគ្មាន​អំណាច ក្នុងការសម្រេច វាគ្មាន«ន័យ»អ្វីទាំងអស់ សម្រាប់តំណែងទាំងនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...