Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

បក្សសង្គ្រោះជាតិ គ្រោង​កែ​ច្បាប់​កំណត់​ប្រាក់​ឈ្នួល​អប្បបរិមា ១៥០ដុល្លារ

បក្សសង្គ្រោះជាតិ គ្រោង​កែ​ច្បាប់​កំណត់​ប្រាក់​ឈ្នួល​អប្បបរិមា ១៥០ដុល្លារ

ស្របពេលដែលបញ្ហាប្រាក់ឈ្នួល១៧៧ដុល្លានេះ កំពុងក្លាយជាប្រធានបទថ្មី សម្រាប់ក្រុមកម្មកនិយោជិត និង​និយោជក រួមទាំងភាគីរដ្ឋាភិបាលកំពុងប្រឈមមុខយក្យដាក់គ្នានោះ មន្រ្តីនៃគណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសជាផ្លូវការថា ក្រុមខ្លួននឹងធ្វើវិសោធនកម្មច្បាប់ការងារ កំណត់ប្រាក់បៀវត្សន៍​អប្បបរិមា​តិចបំផុត ត្រឹម១៥០ដុល្លារ សម្រាប់កម្មករ និយោជិកក្នុងវិស័យកាត់ដេរ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ នៅចំពោះអ្នកសារព័ត៌មាន បានធ្វើការកត់​សម្គាល់​ថា បើធៀបទៅនឹងប្រទេសជិតខាងប្រាក់ខែកម្មករនៅកម្ពុជា ពិតជាមានកម្រិតទាបជាង ព្រោះតែបញ្ហា​ពុក​រលួយ បក្សពួកនិយម និងភាពទន់ខ្សោយនៃប្រព័ន្ធតុលាការ លើបុគ្គលមានអំណាចមួយចំនួន។

លោក សុវណ្ណ បានបន្តដូច្នេះថា៖ «គណបក្សសង្គ្រោះជាតិ នឹងធ្វើការតស៊ូមតិបន្តទៀត គឺពិនិត្យ ពិចារណា ទៅលើការធ្វើ វិសោធនកម្មច្បាប់ការងារ ដែលកំណត់ប្រាក់បៀវត្សរ៍អប្បបរិមាយ៉ាងតិច ១៥០ដុល្លារ។ [...]

ក្រសួង​ការងារ ILO និង​សហជីព កំពុង​ធ្វើ​សិក្ខា​សាលា ជជែក​រឿង​ប្រាក់​ឈ្នួលអប្បបរិមា

ក្រសួង​ការងារ ILO និង​សហជីព កំពុង​ធ្វើ​សិក្ខា​សាលា ជជែក​រឿង​ប្រាក់​ឈ្នួលអប្បបរិមា

សិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា បានរៀបចំ​ឡើងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៤ ដែលមានរយៈពេលពេញមួយថ្ងៃ។ វត្តមាននៅក្នុងសិក្ខាសាលានេះ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ (CUMW) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ទូរលេខដែលយើងដាក់ ១៧៧ដុល្លា គឺជាលេខដែលយើង ដាក់ធ្វើការចរចា។ មានន័យថា យើងស្នើរឡើង​ដោយភាគីកម្មករ ដូច្នេះហើយលេខនេះមិនមែនជាលេខឈរទេ មានន័យថាវាជាលេខដែលអាច​បត់បែន​បាន ហើយលេខនេះ គឺយើងត្រៀមខ្លួនក្នុងការចរចារ។»

ច្រើនឆ្នាំកន្លងមក កម្មកររោងចក្រកាត់ដេរ ក្នុងប្រទេសកម្ពុជាជាច្រើនរយនាក់ បានដួលសន្លប់ និងធ្លាក់ខ្លួន​ឈឺជាបន្តបន្ទាប់ ដោយសារបញ្ហាសុខភាព បណ្តាលមកពីប្រាក់ឈ្នួលតិច ការហូបចុកមិនបានគ្រប់គ្រាន់ ការទទួលដំណេក និងសម្រាកមិនគ្រប់គ្រាន់ ដោយសារត្រូវបង្ខំចិត្តធ្វើការបន្ថែមម៉ោងច្រើន។

លោក ប៉ាវ ស៊ីណា បានបន្តទៀតថា៖ [...]

ក្រុម​សហជីព​ប្តូរ​យុទ្ធសាស្រ្ត​ថ្មី ក្នុង​ការ​ទាម​ទារ​ប្រាក់​ឈ្នួល

ក្រុម​សហជីព​ប្តូរ​យុទ្ធសាស្រ្ត​ថ្មី ក្នុង​ការ​ទាម​ទារ​ប្រាក់​ឈ្នួល

លោក អាត់ ធន់ (កណ្ដាល) ដើរចេញពីសាលាដំបូង។ (រូបថត MONOROOM.info/ Tith)

បញ្ហាប្រាក់ឈ្នួលរបស់កម្មករ ក្នុងវិស័យឧស្សហកម្មកាត់ដេរ នៅតែ ជាប្រធានបទដ៏សំខាន់មួយ ក្នុងការ​ទាម​ទារតវ៉ា។ លោក អាត់ ធន់ ប្រធានសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ថ្លែងក្នុងសន្និសិទ​កាសែត​មួយ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤នេះ បានឱ្យដឹងថា ក្រុមសហជីពមានការបារម្ភមែនទែន ដោយ​សារ​តែនិយោជក មិនបានបង្ហជំហរច្បាស់លាស់ ក្នុងការផ្តល់ប្រាក់ដល់កម្មករ​ឱ្យទទួលបាននូវ​ជីវភាព​សមរម្យ។

លោកបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះក្រុមសហជីពបានប្តូរយុទ្ធថ្មីវិញ ដោយឈប់ធ្វើការ​ចរចាជា​មួយ​និយោជក ឬរដ្ឋាភិបាល ហើយដាក់យុទ្ធសាស្រ្តថ្មីនេះទៅកាន់អ្នកបញ្ជាទិញ ព្រោះតែអ្នកអ្នកបញ្ជាទិញ​មានក្រមសីលធម៌របស់គេ។

លោកបន្តថា៖ [...]

សហជីព​ត្រៀម​រៀប​ចំ​យុទ្ធនាការ «១៧៧ដុល្លារ»

សហជីព​ត្រៀម​រៀប​ចំ​យុទ្ធនាការ «១៧៧ដុល្លារ»

នៅថ្ងៃទី១៧ ខែកញ្ញានេះ សហព័ន្ធសហជីពទាំង៨ នឹងធ្វើយុទ្ធនាការ មួយដើម្បីទាមទារប្រាក់​១៧៧​ដុល្លា។ លោក កង រីណា មន្រ្តីផ្នែកតស៊ូមតិ នៃសហភាពការងារកម្ពុជាបានឱ្យដឹងថា គោលបំណងនៃ​យុទ្ធនាការ​នេះ ដើម្បីទាមទារការតម្លើងប្រាក់ឈ្នួល ឱ្យកម្មករក្នុងវិស័យកាត់ដេរ ឱ្យបាន១៧៧ដុល្លា។

លោកបន្តថា មូលហេតុដែលសហជីពទាមទារ ឱ្យនិយោជកតម្លើងប្រាក់ឈ្នួលដល់១៧៧ដុល្លានេះ ដោយ​សំអាងទៅលើការស្រាវជ្រាវ របស់គណកម្មការសិក្សាស្រាវជ្រាវមួយ ដែលបានចេញផ្សាយនូវរបាយនេះ កាល​ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ដែលបញ្ជាក់ថា កម្មករអាចរស់នៅដោយសមរម្យបាន ចន្លោះពី ១៥៧ ទៅ ១៧៧ដុល្លា។

យុទ្ធនាការថា្នក់ជាតិ និងអន្តរជាតិនេះ នឹងមិនប៉ះពាល់ដល់ការធ្វើការងាររបស់កម្មករឡើយ ដោយគ្រាន់តែ​សកម្មជនរបស់សហជីព ដើរទៅតាមបណ្តារោងចក្រនានា ផ្សព្វផ្សាយ និងពន្យល់កម្មករ ពីយុទ្ធនាការនេះ។ បន្ទាប់ពីចុះពន្យល់កម្មករដល់មូលដ្ឋាន យុទ្ធនាការនេះ [...]

រវាង សុខ សោម៉ាវត្តី និង រ៉ូលីន មួយ​ណា​ស្អាត​ជាង?

រវាង សុខ សោម៉ាវត្តី និង រ៉ូលីន មួយ​ណា​ស្អាត​ជាង?

អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបភាពជាច្រើន នៅលើទំព័រហ្វេសប៊ុករបស់នាង ដោយធ្វើការប្រៀបធៀប រូបសម្រស់អ្នកនាងទៅតារាសម្តែង ស្រីមិនចំស្រី ប្រុសមិនចំប្រុស Miss Photo city ហៅ រ៉ូលីន។

អមជាមួយ និងរូបភាពនៃការតុបតែងខ្លួនបែបកំប្លែង ពិធីការិនីរូបស្រស់កូនមួយ អ្នកនាងសុខ សោម៉ាវត្តី បានសរសេរសារបង្ហោះលើ ទំព័រហ្វេសប៊ុករបស់នាងថា «ទោះបីខ្ញុំខំ Make up យ៉ាងណាក៏ មិនស្អាតដូច កញ្ញា Rolin ដែរ ហិហិហិ» និងមានសារជាច្រើនទៀត ដែលតារាស្រីរូបនេះ បានសរសេរបង្ហោះ ជាបន្តបន្ទាប់ ដោយបង្ហាញពីអារម្មណ៍តូចចិត្ត ថានាងមិនស្អាត ដូចតារាសម្បូរទេពកោសល្យសិល្បៈ ច្រើនជំនាញលោក ជួប ចាន់កក្តដា ហៅកញ្ញា រ៉ូលីន។

វាពិតជារឿងមួយ មិនគួរឱ្យជឿ ដែលពីធីការិនីរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី បានពោលពាក្យថា ខ្លួនមិន​ស្អាតដូចជា កញ្ញា រ៉ូលីន យ៉ាងដូច្នេះ។ ក្នុងពេលដែរតារាទាំងពីរ ធ្វើជាពិធីករួមគ្នា ក្នុងកម្មវិធី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...