និស្សិតពេទ្យសាលាឯកជន ដាក់ញត្តិឲ្យសភាជួយ
ការដាក់ញត្តិ នាព្រឹកថ្ងៃទី២៨ ខែមករា របស់និស្សិតពេទ្យនៅវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិនេះ ត្រូវបានលេខាគណៈកម្មការទីមួយ ផ្នែកទទួលពាក្យបណ្តឹងនៃរដ្ឋសភា លោក ចាន់ ចេង ចេញមកទទួល។ នៅក្នុងឱកាសនោះ មន្ត្រីរដ្ឋសភារូបនេះ បាននិយាយថា រាល់អ្វីៗដែលនិស្សិតមិនអាចទទួលយកបាន ហើយឈានដល់ការយកញត្តិមកដាក់នៅរដ្ឋសភានេះ ជាការបើកផ្លូវមួយ ដើម្បីឲ្យលោកធ្វើការស្រាវជ្រាវពីសាលាមួយនេះ។
លោក ចាន់ ចេង បានថ្លែងថា បើវាជាការពិតដូចអ្វីដែលក្រុមនិស្សិតបានលើកឡើងនោះ សភាជាតិមានសិទ្ធកោះហៅអ្នកដែលជាប់ពាក់ព័ន្ធ ចូលមកធ្វើការដោះស្រាយជាមួយក្រុមនិស្សិត ហើយលោកនឹងពិនិត្យដល់គណៈកម្មការដែលជាប់ពាក់ព័ន្ធទាំង១០ ក្នុងនោះមានគណៈកម្មការទី៨ដែលទទួលបន្ទុកខាងផ្នែកសុខាភិបាល។ លោកបានបញ្ជាក់ទៀតថា កុំថាឡើយនាយកសាលា [...]