និស្សិត​ពេទ្យ​សាលា​ឯកជន ដាក់​ញត្តិ​ឲ្យ​សភា​ជួយ

និស្សិតពេទ្យមួយក្រុម ប្រមាណជា២០នាក់ បានធ្វើការតវាដាក់ញត្តិនៅមុខរដ្ឋសភា ដើម្បីសុំអន្តរាគមន៍ពីរដ្ឋសភាជាតិ ចំពោះករណីសាលាដែលពួកគេរៀន មិនមានអាជ្ញាប័ណ្ណទទួលស្គាល់ដោយក្រសួង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៨ មករា ២០១៥
  • កែប្រែចុងក្រោយ: January 29, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការ​ដាក់​ញត្តិ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មករា របស់​និស្សិត​ពេទ្យ​នៅ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​អន្តរជាតិ​នេះ ត្រូវ​បាន​លេខា​គណៈ​កម្មការ​ទី​មួយ ផ្នែក​ទទួល​ពាក្យ​បណ្តឹង​នៃ​រដ្ឋសភា លោក ចាន់ ចេង ចេញ​មក​ទទួល។ នៅ​ក្នុង​ឱកាស​នោះ មន្ត្រី​រដ្ឋសភា​រូប​នេះ បាន​និយាយ​ថា រាល់​អ្វី​ៗ​ដែល​និស្សិត​មិន​អាច​ទទួល​យក​បាន ហើយ​ឈាន​ដល់​ការ​យក​ញត្តិ​មក​ដាក់​នៅ​រដ្ឋសភា​នេះ ជា​ការ​បើក​ផ្លូវ​មួយ ដើម្បី​ឲ្យ​លោក​ធ្វើការ​ស្រាវជ្រាវ​ពី​សាលា​មួយ​នេះ។

លោក ចាន់ ចេង បាន​ថ្លែង​ថា បើ​វា​ជា​ការ​ពិត​ដូច​អ្វី​ដែល​ក្រុម​និស្សិត​បាន​លើក​ឡើង​នោះ សភា​ជាតិ​មាន​សិទ្ធ​កោះ​ហៅ​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ ចូល​មក​ធ្វើការ​ដោះ​ស្រាយ​ជា​មួយ​ក្រុម​និស្សិត ហើយ​លោក​នឹង​ពិនិត្យ​ដល់​គណៈ​កម្មការ​ដែល​ជាប់​ពាក់​ព័ន្ធ​ទាំង​១០ ក្នុង​នោះ​មាន​គណៈ​កម្មការ​ទី៨​ដែល​ទទួល​បន្ទុក​ខាង​ផ្នែក​សុខាភិបាល។ លោក​បាន​បញ្ជាក់​ទៀត​ថា កុំ​ថា​ឡើយ​នាយក​សាលា ទោះ​ជា​រដ្ឋមន្រ្តី ឬ​ក៏​ចៅហ្វាយ​ខេត្ត ក៏​សភា​អាច​នឹង​កោះ​ហៅ​អ្នក​ទាំង​នោះ​មក​បំភ្លឺ​នៅ​សភា​ដែរ ប្រសិន​បើ​មាន​ការ​ទាក់​ទង​នឹង​សំនុំ​រឿង។

និស្សិតម្នាក់ក្នុងចំណោមនិស្សិតទាំងនោះ បានិយាយថា សាលារៀនរបស់ពួកគេ ដែលបានរៀនជាងបីឆ្នាំមក គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវទេ ហើយពេលដែលពួកគេ ទៅសួរព័ត៍មាននៅពេលប្រជុំម្តងៗ សាលាតែងតែ​ឲ្យ​បន្ត​នៅរៀនទៀត ដោយមិនឲ្យក្រុមនិស្សិតពេទ្យចុះស្តាជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...