Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ភោជនីយដ្ឋាន​ចិន​នៅ​ម៉ិចស៊ិក យក​សាច់​ឆ្កែ​ជំនួស​សាច់​ជ្រូក​ធ្វើ​ម្ហូប

សារព័ត៌មានអង់គ្លេស «Daily Mail » បានផ្សាយឲ្យដឹង កាលពីសប្ដាហ៍មុនថា អតិថិជនមួយរូប បានឃើញបុគ្គលិក នៃភោជនីយដ្ឋាននេះ សម្លាប់ឆ្កែមួយក្បាល មុននឹងយកសាច់វា ទៅឆាប្រឡាក់គ្រឿង ជាមួយមី និងបន្ទាប់​មក​ បាន​ដាក់​ឲ្យ​អតិថិជន​ផ្សេងទៀត ទទួលទាន។ ម្ហូបនោះ មានឈ្មោះថា «chow mein» ដែលជាម្ហូបពិសេស របស់ជនជាតិចិន កង់តុង។ ស្ថិត​ក្នុងសភាពតក់ស្លុតជាខ្លាំង អតិថិជនរូបនោះ បានរត់ទៅរាយការណ៍ ប្រាប់នគរបាលភ្លាម។

នៅនឹងកន្លែង អាជ្ញាធរក៏បានសម្ដែង ការភ្ញាក់ផ្អើលដូចគ្នា ដោយពួកគេប្រទះឃើញ សត្វឆ្កែជាច្រើនក្បាល ដាក់ជាប់​នៅ​ក្នុង​ទ្រុង ហើយមានសាកសព សត្វឆ្កែមួយ ត្រូវបានកាត់ជាកំណាត់ៗ ដាក់ទៅក្នុងធុងសម្រាម។

ភោជនីយដ្ឋានចិនប្រាំទៀត ត្រូវបានបិទទ្វា

[...]
សក់​ក្បាល​ពណ៌​«ក្រហម​ឆេះ» អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា!

សក់​ក្បាល​ពណ៌​«ក្រហម​ឆេះ» អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា!

កញ្ញា អេមីលី រ៉ៃយ៍ (Emily Reay) ជាតិអង់គ្លេស អាយុ ១៧ឆ្នាំ ទើបនឹងត្រូវបាន សាលារបស់នាងបង្ក្រាប យ៉ាងចាស់ដៃ ពីករណី«ពណ៌សក់»របស់នាង។ មូលហេតុសំខាន់ បណ្ដាលមកពីសក់ក្បាល ដែលមានពណ៌ក្រហមឆេះ របស់នាង ត្រូវ​បានគណៈគ្រប់គ្រងសាលា Trinity School  នៃក្រុង Carlisle (ភាគកណ្ដាល នៃចក្រភពអង់គ្លេស) វិន្និច្ឆ័យថា មាន​សភាព ដូចសក់ក្បាលជនជាតិរ៉ូស្សី ជ្រុលពេក។ ប្រសិនជា អេមីលី ចង់បន្ដការសិក្សាទៅទៀត នាងចាំបាច់ត្រូវធ្វើតាម ការ​បង្គាប់​របស់​សាលា ហើយនាងគ្មានជម្រើសអ្វីឡើយ។

នាងបានរអ៊ូរទាំ ដាក់សារព័ត៌មាន «Metro» របស់អង់គ្លេសថា៖ «ខ្ញុំធ្វើពណ៌សក់បែបនេះ តាំងពី៣ឆ្នាំមកហើយ (...) តែ​គ្មាននរណានិយាយអ្វីសោះ។ សម្រាប់ខ្ញុំ ពណ៌សក់ដូច្នេះ ជាការបង្ហាញ នូវភាពទុកចិត្តដល់ខ្លួនឯង។» ប៉ុន្តែនៅពេល​ដែល​នាងបានត្រឡប់ ពីវិស្សមកាលនៃបុណ្យប៉ាក (បុណ្យរបស់សាសនាគ្រឹស្ទ៍) វិញ ស្រាប់តែលោកគ្រូអ្នកគ្រូ ក្នុង​សាលា​បានប្រាប់ [...]

ភាព​«ជូរ»​នៃ​មហា​សាគរ ជា​ការ​គម្រាម​ដ៏​ធំ​សម្រាប់​មនុស្ស​ជាតិ?

ភាព​«ជូរ»​នៃ​មហា​សាគរ ជា​ការ​គម្រាម​ដ៏​ធំ​សម្រាប់​មនុស្ស​ជាតិ?

ការបំផ្ទុះគ្រាប់បែក នុយក្លេអ៊ែរ? ការរលាយ នៃផ្ទាំងទឹកកក? បើទោះជាមនុស្សជាតិ ត្រូវប្រឈមនឹង បញ្ហាទាំងពីរនេះ កាន់​តែច្រើនឡើងៗក៏ដោយ តែវា (បញ្ហាទាំងពីរ) លែងជាជាការគម្រាម ដ៏ធំនិងចំពោះមុខ សម្រាប់​មនុស្សជាតិនោះ​ទៀត​ហើយ។ នេះបើតាម ការសិក្សាស្រាវជ្រាវមួយ របស់សកលវិទ្យាល័យ Edimbourg របស់ចក្រភពអង់គ្លេស ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី បារាំង «l'Express»។

ផ្ទុយទៅវិញ អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យនោះ បានបង្ហាញថា គឺដំណើរការទៅមុខ នៃ«ភាពជូរ»របស់មហាសាគរ ទៅវិញទេ ដែលអាចបិទបញ្ចប់ យុគសម័យនៃមនុស្សជាតិ នៅលើផែនដីយើងនេះ។ ជាភស្ដុតាង កាលពី២៥២លាន​ឆ្នាំ​មុន អភូតហេតុធម្មជាតិ ប្រហាក់ប្រហែលគ្នា បានកើតឡើងរួចមកហើយ ដែលបណ្ដាលមកពីការផ្ទុះភ្នំភ្លើង បន្តបន្ទាប់គ្នា ហើយសឹងតែ១០០% នៃជីវិតសត្វលើគោក និង៩០% នៃជីវិតសត្វក្នុងទឹក ត្រូវបានស្លាប់បាត់ផុតពូជ។

ជាតិជូរ នៃទឹកសមុទ្រ នឹងកើនឡើង ៣០% [...]

ស្នេហា​អ្នកគ្រូ​និង​សិស្ស​ក្មេង ខុស​វ័យ​២២​ឆ្នាំ នៅ​២០​ឆ្នាំ​ក្រោយ​...

ស្នេហា​អ្នកគ្រូ​និង​សិស្ស​ក្មេង ខុស​វ័យ​២២​ឆ្នាំ នៅ​២០​ឆ្នាំ​ក្រោយ​...

បើគ្រាន់តែលឺឈ្មោះ ម៉ែរី ឃេ និង វីលី ហ្វូឡាអូ លោកអ្នកប្រហែលជា មិនចាប់អារម្មណ៍ទេ។ ប៉ុន្តែសម្រាប់អ្នករស់នៅ ក្នុង​ប្រទេសអាមេរិក ឬនៅទ្វីបអ៊ឹរ៉ុបខាងលិច ប្រាកដជាបានដឹង ពីការចេញផ្សាយ ដ៏ភ្ញាក់ផ្អើល នៅតាមសារព័ត៌មាននានា ក្នុង​​ឆ្នាំ​១៩៩៧ ស្ដីពីហេតុការណ៍ ដ៏ហួសចិត្តមួយ។ នោះគឺអ្នកគ្រូរូបនេះ សាស្ត្រាចារ្យនៃសាលារៀនមួយ ក្នុងក្រុង​សៀតថល (Seattle) សហរដ្ឋអាមេរិក ត្រូវបានផ្តន្ទាទោស ពីបទមានទំនាក់ទំនងផ្លូវភេទ ជាមួយកូនសិស្សខ្លួនឯង ដែល​នៅ​ជា​កុមារ​​ក្មេង​​ខ្ចី​នៅ​ឡើយ។

ប៉ុន្តែ នៅ២០ឆ្នាំក្រោយមក ប្រវត្តិស្នេហ៍ដ៏គួរឲ្យហួសចិត្ត របស់អ្នកទាំងពីរ បានក្លាយជារឿងមួយ ដែលអស្ចារ្យ​រក​ទី​បំផុត​គ្មាន។ នៅក្នុងកញ្ចក់ទូរទស្សន៍ ABC កាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានចូលខ្លួន មកផ្ដល់កិច្ចសម្ភាសយ៉ាងលំអិត ពី​ប្រវត្តិ​ស្នេហ៍​នឹក​ស្មានមិនដល់ របស់ពួកគេ។

ពួកគេបានចាប់ផ្ដើមនិយាយសារឡើងវិញ ដោយបានរៀបរាប់ តាំងពីឆ្នាំ១៩៩៦ [...]

អុញ... ខ្លាឃ្មុំ​មួយ​ក្បាល​នេះ លេង​ស្រោច​ទឹក​ដាក់​ឆ្កែ

គ្រាន់តែទុយោទឹក ដែលមានទឹកបាញ់ចេញប៉ុណ្ណោះ នឹងអាចឲ្យមនុស្សសត្វ ផងទាំងពួង អាចសប្បាយបាន អស់​ពេល​មួយថ្ងៃ! តែយ៉ាងណាក៏ដោយ ចំពោះមនុស្សយើង ដែលមិនស្គាល់គ្នាវិញ នោះប្រហែលជាមនុស្ស មិនប្រើទុយោទឹក​របៀប​នេះ បាញ់ស្រោចលេង ដាក់គ្នានោះទេ។ ប៉ុន្តែសម្រាប់សត្វខ្លាឃ្មុំ និងសត្វឆ្កែ ប៊ែរហ្សេអាល្លឺម៉ង់ វិញ កំពុងលេង​ល្បែង​នេះ យ៉ាង​សប្បាយ​ជា​មួយ​គ្នា។

ជាទូទៅ សត្វទាំងពីរនេះ នៅជិតគ្នាមិនបានទេ។ តែផ្ទុយទៅវិញ ពួកវាបានបង្ហាញ នូវភាពស្និតស្នាលគ្នា សម្បើម​ណាស់។ ខ្លាឃ្មុំ បានចាប់ទុយោទឹក មកគ្រវីគ្រវាត់ចុះឡើង ទំនងជាចង់ឲ្យទឹក បានបាញ់ចេញទៅ ឲ្យច្រើនកន្លែង។ រី​ឯ​សត្វ​ឆ្កែ​វិញ ក៏​មាន​សេចក្ដី​សប្បាយ​រីករាយ នឹងការស្រោចស្រព យ៉ាងត្រជាក់ត្រជុំនេះដែរ។

នៅក្នុងធម្មជាតិ សត្វខ្លាឃ្មុំមានកម្លាំងខ្លាំងណាស់ ក្នុងការប្រើក្រញ៉ាំ ប្រដាប់ដោយក្រចកវែងៗរបស់វា ដើម្បីទះ ឬចាប់​វត្ថុអ្វីក៏ដោយ ដែលវាយល់ថា ជាសត្រូវ ឬជាចំណីរបស់វា។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...