អុញ... ខ្លាឃ្មុំមួយក្បាលនេះ លេងស្រោចទឹកដាក់ឆ្កែ
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៨ មេសា ២០១៥
- កែប្រែចុងក្រោយ: April 18, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រាន់តែទុយោទឹក ដែលមានទឹកបាញ់ចេញប៉ុណ្ណោះ នឹងអាចឲ្យមនុស្សសត្វ ផងទាំងពួង អាចសប្បាយបាន អស់ពេលមួយថ្ងៃ! តែយ៉ាងណាក៏ដោយ ចំពោះមនុស្សយើង ដែលមិនស្គាល់គ្នាវិញ នោះប្រហែលជាមនុស្ស មិនប្រើទុយោទឹករបៀបនេះ បាញ់ស្រោចលេង ដាក់គ្នានោះទេ។ ប៉ុន្តែសម្រាប់សត្វខ្លាឃ្មុំ និងសត្វឆ្កែ ប៊ែរហ្សេអាល្លឺម៉ង់ វិញ កំពុងលេងល្បែងនេះ យ៉ាងសប្បាយជាមួយគ្នា។
ជាទូទៅ សត្វទាំងពីរនេះ នៅជិតគ្នាមិនបានទេ។ តែផ្ទុយទៅវិញ ពួកវាបានបង្ហាញ នូវភាពស្និតស្នាលគ្នា សម្បើមណាស់។ ខ្លាឃ្មុំ បានចាប់ទុយោទឹក មកគ្រវីគ្រវាត់ចុះឡើង ទំនងជាចង់ឲ្យទឹក បានបាញ់ចេញទៅ ឲ្យច្រើនកន្លែង។ រីឯសត្វឆ្កែវិញ ក៏មានសេចក្ដីសប្បាយរីករាយ នឹងការស្រោចស្រព យ៉ាងត្រជាក់ត្រជុំនេះដែរ។
នៅក្នុងធម្មជាតិ សត្វខ្លាឃ្មុំមានកម្លាំងខ្លាំងណាស់ ក្នុងការប្រើក្រញ៉ាំ ប្រដាប់ដោយក្រចកវែងៗរបស់វា ដើម្បីទះ ឬចាប់វត្ថុអ្វីក៏ដោយ ដែលវាយល់ថា ជាសត្រូវ ឬជាចំណីរបស់វា។ ប៉ុន្តែចំពោះសត្វឆ្កែវិញ ប្រសិនជាអ្នកប្រមាញ់ តែងយកវាទៅតាមខ្លួន ពេលដើរព្រៃម្ដងៗនោះ មិនមែនគ្មានប្រយោជន៍នោះទេ។ សត្វឆ្កែមានសមត្ថភាពអាចប្រឈមមុខ ទៅគ្រប់ស្ថានភាពទាំងអស់ ជាពិសេស វានឹងការពារម្ចាស់វា រហូតដល់ស្លាប់ខ្លួន នៅពេលណាវាយល់ ពីការវាយប្រហារណាមួយ៕