សក់​ក្បាល​ពណ៌​«ក្រហម​ឆេះ» អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា!

គ្រូបង្រៀន នៅក្នុងសាលារៀនមួយ បានបញ្ជាឲ្យកូនសិស្សរបស់ខ្លួន ឲ្យប្ដូរពណ៌សក់ក្បាល ឲ្យមានពណ៌ធម្មតាវិញ ព្រោះពណ៌សក់មុននេះ ត្រូវបានវិន្និច្ឆ័យថា «ខុសវិន័យ»។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 19, 2015
  • ប្រធានបទ: វិន័យសាលា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កញ្ញា អេមីលី រ៉ៃយ៍ (Emily Reay) ជាតិអង់គ្លេស អាយុ ១៧ឆ្នាំ ទើបនឹងត្រូវបាន សាលារបស់នាងបង្ក្រាប យ៉ាងចាស់ដៃ ពីករណី«ពណ៌សក់»របស់នាង។ មូលហេតុសំខាន់ បណ្ដាលមកពីសក់ក្បាល ដែលមានពណ៌ក្រហមឆេះ របស់នាង ត្រូវ​បានគណៈគ្រប់គ្រងសាលា Trinity School  នៃក្រុង Carlisle (ភាគកណ្ដាល នៃចក្រភពអង់គ្លេស) វិន្និច្ឆ័យថា មាន​សភាព ដូចសក់ក្បាលជនជាតិរ៉ូស្សី ជ្រុលពេក។ ប្រសិនជា អេមីលី ចង់បន្ដការសិក្សាទៅទៀត នាងចាំបាច់ត្រូវធ្វើតាម ការ​បង្គាប់​របស់​សាលា ហើយនាងគ្មានជម្រើសអ្វីឡើយ។

នាងបានរអ៊ូរទាំ ដាក់សារព័ត៌មាន «Metro» របស់អង់គ្លេសថា៖ «ខ្ញុំធ្វើពណ៌សក់បែបនេះ តាំងពី៣ឆ្នាំមកហើយ (...) តែ​គ្មាននរណានិយាយអ្វីសោះ។ សម្រាប់ខ្ញុំ ពណ៌សក់ដូច្នេះ ជាការបង្ហាញ នូវភាពទុកចិត្តដល់ខ្លួនឯង។» ប៉ុន្តែនៅពេល​ដែល​នាងបានត្រឡប់ ពីវិស្សមកាលនៃបុណ្យប៉ាក (បុណ្យរបស់សាសនាគ្រឹស្ទ៍) វិញ ស្រាប់តែលោកគ្រូអ្នកគ្រូ ក្នុង​សាលា​បានប្រាប់ ពីដំណឹងដ៏អាក្រក់នេះ ដល់នាង។ ពួកគេបានចាត់ទុកថា ពណ៌សក់ក្បាលរបស់នាង មានសភាព«ខុសទំនង» និងបង្គាប់ឲ្យធ្វើការផ្លាស់ប្ដូរ នៅក្នុងរយៈពេលមួយសប្ដាហ៍។

កញ្ញា អេមីលី បានថ្លែងទាំងមួរម៉ៅទៀតថា៖ «នៅពេលពួកគេនិយាយប្រាប់ខ្ញុំ ពីរឿងនេះ ខ្ញុំស្រក់ទឹកភ្នែក ដោយ​មិនដឹង​ខ្លួន។ ខ្ញុំខឹងក្នុងចិត្តខ្លាំងណាស់។»

យ៉ាងណាក៏ដោយ នាងត្រូវធ្វើតាមសាលា ព្រោះនាងមិនចង់ខកខាន ការប្រលងនៅចុងឆ្នាំ ដែលនឹងមកដល់ ក្នុង​ប៉ុន្មាន​ខែ​នេះ​ឡើយ។ តែនាងបានឆ្លៀតតថ្លៃ ទៅកាន់សាលាថា នាងអាចយកកន្សែង គ្រប់ខ្ចប់ពីលើសក់ ដើម្បីបិទ​បាំងកុំឲ្យ​ឃើញ។ តែការតវ៉ានេះ ឥតប្រយោជន៍ទេ ព្រោះគណៈកម្មការវិន័យ របស់សាលាមួយនេះ មានសភាពរឹងដូចថ្ម ហើយ​នាង​បានសម្រេចប្ដូរពណ៌សក់របស់ខ្លួន នៅទីបញ្ចប់។

នាងបាននិយាយលេងក្អាកក្អាយថា៖ «អ្វីដែលគួរឲ្យអស្ចារ្យនោះ គឺសក់​ក្បាល​របស់ខ្ញុំនេះ មានសភាពរលោងល្អណាស់ នៅក្នុងរាត្រីកំសាន្ដមួយ ហើយខ្ញុំថែមទាំងទទួលបាន ពានរង្វាន់ស្ដីពីម៉ូដសក់ ដែលល្អជាងគេនោះទៀតផង»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...