Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ខឹង​ប្រុស​ក្បត់ ប្រមូល​សម្ភារៈ Apple បំផ្លាញ​ចោល ដើម្បី​សង​សឹក

ខឹង​ប្រុស​ក្បត់ ប្រមូល​សម្ភារៈ Apple បំផ្លាញ​ចោល ដើម្បី​សង​សឹក

ស្ត្រីណាមិនឈឺ នៅពេលដឹងថា បុរសដែលខ្លួនស្រឡាញ់ បានក្បត់ចិត្ត ល្មោភស្នេហ៍ ចង់ជិះទូកម្ដងពីរនោះ? ប៉ុន្តែ​ធ្វើ​យ៉ាង​ដូចម្ដេច ដើម្បីឲ្យបុរសនោះដឹងខ្លួន និងយល់ ពីទំហំនៃការឈឺចាប់ សោកស្ដាយរបស់នាងបាន? យុវតីវ័យក្មេង ជាតិ​ជប៉ុន​ម្នាក់ បានដឹងពីវីធីសាស្ត្រនេះ ហើយបានបង្កបង្កើតឲ្យបញ្ហា កាន់តែរំជើបរំជួលឡើង។

សង្សារបស់នាង ដែលជាប្រុសផិតក្បត់នេះ ជាមនុស្ស«ងប់» នឹងផលិតផល «អ័បផល» យ៉ាងសម្បើម។ អញ្ចឹងហើយ ទើបនាងបានប្រមែប្រមូល ផលិតផលនោះទាំងអស់ រាប់តាំងពី iPad មួយគ្រឿង iMac មួយគ្រឿង iPhones ពីរគ្រឿង MacBooks ពីរគ្រឿង និងអ្វីផ្សេងទៀត ជាច្រើន បើគិតជាប្រាក់ មានតម្លៃរាប់សិបពាន់ដុល្លារ ឬអាចឈានដល់ម៉ឺន នោះ​ថែមទៀត។

ហើយនាងប្រមែប្រមូល មកធ្វើអី? ចម្លើយ៖ នាងយកមកត្រាំទឹក បំផ្លាញចោល។ នេះបើតាមសេចក្ដីរាយការណ៍ របស់​សារព័ត៌មានអង់គ្លេស «Daily Mirror»។ សារព័ត៌មានបានរៀបរាប់ថា របស់របរទាំងនោះ ត្រូវបាននាងដាក់ចូល [...]

នៅថៃ សង្ឃ​លួច​គាស់​ផ្នរ​ខ្មោច​មួយ​អង្គ ត្រូវ​បាន​ចាប់​ខ្លួន

នៅថៃ សង្ឃ​លួច​គាស់​ផ្នរ​ខ្មោច​មួយ​អង្គ ត្រូវ​បាន​ចាប់​ខ្លួន

នាយនគរបាលប្រចាំខេត្ត អ៊ូដុង តានី លោក សានថាន អ៊ីតារ៉ាចាក់ (Sansthan Intarajak) បានថ្លែងប្រាប់ទីភ្នាក់ងារ សារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ឲ្យដឹងថា៖ «ព្រះសង្ឃ អង្គនោះ បានរើរុះបានក្បាលសព ចំនួនប្រាំ ក្នុង​នោះមាន​ក្បាលមួយ ជារបស់បងប្រុស និងមួយទៀត ជារបស់បងស្រី ព្រមទាំងក្បាលសពមួយ របស់ក្មេងស្រីអាយុ៨ឆ្នាំ និង​មួយ​ទៀត របស់ក្មេងប្រុស អាយុ៦ឆ្នាំ ដែលសុទ្ធតែស្លាប់ ដោយលង់ទឹក»។ ព្រះសង្ស និងអ្នករួមគំនិតផ្សេងទៀត បានគាស់​កកាយ​ផ្នូរចំនួនពីរទៀត នៅមិនឆ្ងាយប៉ុន្មាន ពីទីរួមខេត្ត កាលពីថ្ងៃអាទិត្យនេះ។

ក្នុងពេលនេះ ព្រះសង្ឃត្រូវបានសង្ស័យ និងដាក់ទៅក្នុង ការស៊ើបអង្កេត របស់អាជ្ញាធរ ពីបទ«លួច បំផ្លិចបំផ្លាញ​ឆ្អឹង​សាក​សព និងបំពានលើសាកសព»។ ប្រសិនបើតុលាការថៃ រកឃើញថាព្រះសង្ឃ មានកំហុសមែននោះ ព្រះអង្គ​នឹង​អាច​ជាប់ពន្ធនាគារ រហូតដល់៥ឆ្នាំ។

បើតាមមន្ត្រីទទួលខុសត្រូវ របស់នគរបាលដដែល បានថ្លែងឲ្យដឹងទៀតថា [...]

ខឹម វាសនា គ្រោងប្ដឹង ស៊ន តារា

ខឹម វាសនា គ្រោងប្ដឹង ស៊ន តារា

សង្គ្រាមពាក្យសម្ដី បានឈានដល់តុលាការ។ ការបញ្ចេញមតិ ឬការឆ្លើយឆ្លង របស់ក្រុមមួយ ដែលក្រុម​ម្ខាង​ទៀត មិន​​ពេញចិត្ត ត្រូវបានក្រុមនោះ យកតុលាការមកដោះស្រាយ។ នេះជាករណី របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ ដឹកនាំដោយលោក ខឹម វាសនា ដែលមិនពេញចិត្ត ទៅនឹងការលើកឡើងរបស់ សាស្ត្រាចារ្យ​មួយ​រូប លោក ស៊ន តារា ដែលមាននិន្នាការស្និត នឹងគណបក្សសង្គ្រោះជាតិ។

លោក ខឹម វាសនា បានសរសេរនៅលើ ជញ្ជាំងហ្វេសប៊ុករបស់លោកថា៖ «LDP បានទាក់ទងនឹងមេធាវី ដើម្បី​ពិភាក្សា​ផ្លូវច្បាប់រួចហើយ LDP សំរេចចិត្តថា នឹងប្តឹងលោក ស៊ន តារា» ហើយ«ប្រមុខ»គណបក្សជួងរូបនេះ បាន​បញ្ជាក់​ទៀតថា ខណៈនេះ លោកនិងគណបក្ស កំពុងតែរៀបចំប្រមូលឯកសារ និងភស្តុតាង ដើម្បីដាក់​ពាក្យ​បណ្តឹង ក្នុងពេលឆាប់ៗ​នេះ។

ការសរសេរអះអាងរបស់លោក ខឹម វាសនា បានធ្វើឡើង អមជាមួយនឹងរូបថត ដែលផ្តិតចេញ ពីជញ្ជាំង​ហ្វេសប៊ុក របស់​លោក ស៊ន តារា បន្ទាប់ពីសាស្ត្រាចារ្យរូបនេះ [...]

អគ្គីភ័យ​ឆេះ​សណ្ឋាគារ​ឈូកទិព្វ ទាំង​ថ្ងៃ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ

អគ្គីភ័យ​ឆេះ​សណ្ឋាគារ​ឈូកទិព្វ ទាំង​ថ្ងៃ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ

អគ្គិភ័យ នៅសណ្ឋាគារឈូកទិព្វនេះ បានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅតាម បណ្តោយផ្លូវ ៣៣៦ ខាងកើតផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍នេះ មិនមាននរណាម្នាក់ រងរបួសដល់ជីវិតនោះទេ។ ភ្លាមៗ នៅពេលកើតហេតុ ប្រធានផ្នែកគ្រប់គ្រង ក្នុងសណ្ឋាគារនេះ លោក លី កាំង បានរអ៊ូថា ឡានទឹកទាំងអស់ ដែលមកសង្គ្រោះ មិនបានធ្វើការឲ្យទាន់ សភាពការណ៍ បណ្តាល​ឲ្យ​សណ្ឋាគារ​របស់លោក រងការខូចខាតមួយចំនួន។

តែការលើកឡើង របស់លោក លី កាំង ត្រូវបានលោក ព្រំ យ៉ុន អ្នកទទួលខុសត្រូវ មួយរូបពីអង្គភាពពន្លត់អគ្គីភ័យ បដិសេធ។ មន្ត្រីរូបនេះ បានឆ្លើយតបថា ក្រុមបុគ្គលិករបស់លោក បានព្យាយាម អស់ពីលទ្ធភាព ដើម្បីសង្គ្រោះ ក្នុង​ហេតុ​ការណ៍​នេះ។ ប៉ុន្តែលោកបានបញ្ជាក់ថា មូលហេតុនៃកាយឺតយ៉ាវខ្លះៗ ក៏ព្រោះតែ កន្លែងដែលឆេះ មានទីតាំងខ្ពស់ រហូត​ដល់​ជាន់​ទី៧។ ហេតុ​នេះ ត្រូវការពេល តភ្ជាប់ទុយោរ សម្រាប់បាញ់ទឹក [...]

សង្គ្រាម​«អាវ​ទ្រនាប់​យួន​មាន​ជាតិ​គីមី» ផ្អើល​ហ្វេសប៊ុក (vdo)

សង្គ្រាម​«អាវ​ទ្រនាប់​យួន​មាន​ជាតិ​គីមី» ផ្អើល​ហ្វេសប៊ុក (vdo)

«អាវទ្រនាប់របស់យួន សុទ្ធតែមានជាតិគីមីទាំងអស់ មែនឬ?» នេះជាថ្លែងលើកឡើង របស់អ្នកប្រើប្រាស់បណ្ដា​សង្គម​ម្នាក់ ឆ្លើយតបទៅនឹងវីដេអូមួយ ដែលបង្ហាញថង់ផ្លាស្ទីក ដាក់ទឹក មានគ្រាប់មូលៗ ដាក់បង្កប់នៅក្នុងអាវក្នុង សម្រាប់​ទ្រ​សុដន់ របស់ស្ត្រីៗ។ យុវតីដែលហៅខ្លួនឯងថា ជូលី បានប្រើប្រាស់ភាសាជេរប្រទេសផ្ដាសា យ៉ាងចាស់ដៃ ទៅលើម្ចាស់​វីដេអូ ដែលថ្លែងបង្ហាញពីអាវទ្រនាប់នោះ ថាមានជាតិគីមី ធ្វើឲ្យកើតមហារីកដោះ។ នាង ជូលី បានហៅការលើកឡើង​នោះ ថាគ្មានមូលដ្ឋាន និងការរើសអើងជាតិសាសន៍។

ការលើកឡើងរបស់យុវតីជូលី ត្រូវបានបង្ហោះចេញ ដោយម្ចាស់ខ្លួន និងត្រូវបានទំព័រផ្សេងៗ យកទៅធ្វើការផ្សព្វផ្សាយ​បន្ត បន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះ ធានី ប៊ុត (Theany But) បានផ្សាយវីដេអូមួយ នៅលើជញ្ជាំង​ហ្វេសប៊ុករបស់ខ្លួន ដោយមានសរសេរជាឃ្លាមួយថា៖ «អាវទ្រនាប់មានជាតិគីមី ពេលពាក់ អាចបណ្តាលអោយ​ (កើត) មហារីកដោៈ»។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...