អាថ៌កំបាំងទាំង៤ ដែលលោកអ្នកមិនដែលដឹងពី ហ៊ីត្លែ
គឺនៅថ្ងៃទី៣០ ខែមេសា កាលពី៧០ឆ្នាំមុន នេះហើយ ដែលមហាជនផ្ដាច់ការ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ អាដុហ្វ៍ ហ៊ីត្លែ ត្រូវបានគេដឹងថា បានធ្វើអត្តឃាត ក្នុងរដ្ឋធានីប៊ែឡាំង មាតុភូមិអាល្លឺម៉ង់របស់ខ្លួន នៅមុនកងទ័ពរបស់ប្រទេសរ៉ូស្សី បានវាយលុកចូលមកដល់។ រហូតមកដល់ពេលនេះ បណ្ដាអ្នកស្រាវជ្រាវទាំងឡាយ នៅមិនទាន់បាន បញ្ចប់ទាំងស្រុងនៅឡើយ ពីអាថ៌កំបាំងនានា នៅក្នុងជីវិតរបស់ ហ៊ីត្លែ និងការដឹកនាំរបស់គាត់ ដែលសម្បូរហូរហៀ ទៅដោយសំណួរចោទសួរ រាប់មិនអស់។
ខាងក្រោមនេះ ជាអាថ៌កំបាំងទាំងបួន នៃជីវិតរបស់ អាដុហ្វ៍ ហ៊ីត្លែ ដែលលោកអ្នកមិនដឹង ឬអាចមិនដឹង។
១) ហ៊ីត្លែ ញៀនថ្នាំ មេតាហ្វេតាមីន
ក្នុងរបាយការណ៍សម្ងាត់មួយ របស់កងទ័ពអាមេរិក កម្រាស់៤៧ទំព័រ បានឲ្យដឹងថា អាដុហ្វ៍ ហ៊ីត្លែ ជាមនុស្សមានអារម្មណ៍ មិននឹងនរម្នាក់។ អតីតមេដឹកនាំរូបនេះ តែងលេបថ្នាំងងុយគេង ដើម្បីឲ្យខ្លួនឯង បានគេងលក់ [...]