ផែនទី៖ «គោ និងក្របីដូចគ្នាទេតើ... ដូចគ្នាត្រង់រាងនិងកន្ទុយ!»
មន្រ្តីជាន់ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា តាមអ្វី ដែលលោកបានដឹង ផែនទីទាំងបី (របស់រដ្ឋាភិបាល - UN និងរបស់គណបក្សសង្គ្រោះជាតិ) ពិតជាដូចគ្នា ព្រោះផែនទីទាំងនោះ «អាច»ជាប្រភេទផែនទី តែមួយដូចគ្នា ដែលប្រើប្រាស់ក្នុងសម័យសង្គ្រាម គឺក្នុងសម័យខ្មែរប្តឹងទៅអាមេរិក រឿងអាមេរិកទម្លាក់គ្រាប់បែក លើទឹកដីកម្ពុជាប៉ុណ្ណោះ។
ការថ្លែងជាទស្សនៈផ្ទាល់ខ្លួន របស់មន្ត្រីរូបនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានប្រកាសជាសាធារណៈ នៅក្រោយពិធីពិនិត្យ និងផ្ទៀងផ្ទាត់ផែនទី កម្ពុជា និង UN កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅទីស្តីការគណរដ្ឋមន្រ្តីថា គ្រប់ផែនទីទាំងអស់ មានលក្ខណៈដូចគ្នាទាំងអស់ ហើយរដ្ឋាភិបាល អាចបន្តបោះបង្គោលព្រំដែន ជាមួយវៀតណាមជាបន្តបាន។ ក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់នោះ រដ្ឋាភិបាលថែមទាំង បានព្រមានចាត់វិធានការ ដល់ជនណា [...]