Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ISIS បង្ហោះ​ចម្រៀង​ឃោសនា​ជា​ភាសា​ចិន ជា​លើក​ទី​មួយ

ISIS បង្ហោះ​ចម្រៀង​ឃោសនា​ជា​ភាសា​ចិន ជា​លើក​ទី​មួយ

ចម្រៀងឃោសនា ជាភាសាចិន កុកងឺ នេះ មានលក្ខណៈជាចម្រៀងប្រពៃណី មានរយៈពេលជិត៤នាទី និង​មាន​ចំណងជើងថា «Mujahid»។ ចម្រៀងត្រូវបានយកមកបង្ហោះ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នៅតាម​បណ្ដាញ​អ៊ិនធើណែត ដោយមជ្ឈមណ្ឌល «Al Hayat» ដែលជាស្ថាប័នផ្សព្វផ្សាយ និងទំនាក់ទំនង ជា​ភាសា​បរទេស របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់​អង់គ្លេស​ហៅ ISIS)។

ក្រុមភេរវជន បានដង្ហោយហៅ តាមរយៈចម្រៀងនោះ ទៅកាន់«បងប្អូនម៉ូស្លីម»ទាំងអស់ ឲ្យ«ភ្ញាក់ឡើង» ដៃ​កាន់​អាវុធដើម្បី«ប្រយុទ្ធ»។ បើតាមការបកប្រែក្រៅផ្លូវការ ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ចម្រៀងនោះ បាន​បញ្ជាក់​ដូច្នេះថា៖ «ពលីជីវិត ក្នុងពេលប្រយុទ្ធនៅសមរភូមិ ជាក្ដីសុបិន្ដរបស់យើង»។

[...]
​អូស្ត្រាលី៖ បុរស​​ម្នាក់​ប្រទះ​«តុកកែ»​១,៥ម៉ែត្រ លើ​ជញ្ជាំង​ផ្ទះ​ខ្លួន

​អូស្ត្រាលី៖ បុរស​​ម្នាក់​ប្រទះ​«តុកកែ»​១,៥ម៉ែត្រ លើ​ជញ្ជាំង​ផ្ទះ​ខ្លួន

នរណាមួយមិនភ័យ... នៅពេលដែលផ្ទះ ដែលខ្លួនធ្លាប់រស់នៅរាល់ថ្ងៃ ស្រាប់តែមានភ្ញៀវដ៏ចម្លែកម្នាក់ បាន​ចូលមកសួរសុខទុក្ខ ទាំងមិនបានអញ្ជើញ យ៉ាងដូច្នេះនោះ? បន្ទាប់ពីត្រឡប់ ពីធ្វើការងារកំប៉ិចកំប៉ុក នៅ​ក្នុង​សួនច្បារក្រោយផ្ទះរួច លោក អេរិច ហូឡង់ (Eric Holland) បានត្រឡប់មកលំនៅដ្ឋានវិញ តែលោក​បាន​សម្ដែង​​ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅនឹងជញ្ជាំងផ្ទះលោក មានសត្វ«តុកកែ»ដ៏ធំមួយ កំពុងសំងំ​យ៉ាង​ស្ងាត់​ស្ងៀម នៅទីនោះ។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មាន «The Guardian» ដែល​មាន​ស្នាក់ការ​​សាខា​របស់ខ្លួន ក្នុងប្រទេសអូស្ត្រាលី។

«ចុមយក្ស! ស្អីគេអញ្ចេះ?»

បុរសរូបនេះ ដែលកំពុងរស់នៅក្នុងក្រុង «Thurgoona» នៃរដ្ឋ «New South Wales» ប្រទេសអូស្ត្រាលី បាន​ថ្លែងប្រាប់សារព័ត៌មានថា៖ «ខ្ញុំមើលឃើញអ្វីមួយ ដូចជារង្គើៗ នៅពេលដែលខ្ញុំចេញពីរោងជាង ក្នុង​សួន​ច្បារ នៅខាងក្រោយផ្ទះ។ នៅពេលខ្ញុំទៅមើលជិត [...]

អ្នក​ចាំទី​ឈ្លី​ខួង​កន្លែង​ដាក់​បាល់​ពិន័យ... ឯ​អ្នក​ទាត់​រអិល​ដួល!

បើគេជឿថា បាល់ទាត់ជាកីឡារ ដែលមានភាពយុត្តិធម៌ច្រើនបំផុតនោះ គឺពិតជាខុសហើយ។ ជាក់ស្ដែង​ណាស់ ដូចករណីកីឡាករចាំទី «Marwin Hitz» របស់ក្រុម «FC Augsbourg» ក្នុងប្រទេសអាល្លឺម៉ង់ នេះ​ជា​ដើម។ កាល​ពីរសៀលថ្ងៃី៥ ខែធ្នូ ឆ្នាំ២០១៥ ជំនួបរវាងក្រុម «FC Cologne» និងក្រុម «FC Augsbourg»  បាន​ឈាន​មកដល់ដំណាក់កាល ទាត់បាល់ពិន័យ១១ម៉ែត្រមួយគ្រាប់ ដោយសារអាជ្ញាកណ្ដាល មើលពីកំហុស របស់​កីឡាករ​ក្រុម «FC Augsbourg»។

ប៉ុន្តែកីឡាករចាំទី មិនបានទុកឲ្យការទាត់បាល់ពិន័យនោះ អាចប្រព្រឹត្តិទៅធម្មតា ដូចការប្រកួតផ្សេងៗ នៅ​ក្នុង​ពិភពបាល់ទាត់នោះទេ។ កីឡាករ «Marwin Hitz» បានយកជើង ជាមួយនឹងស្បែកជើង​ដែលមានបន្លា​របស់​ខ្លួន ទៅ​ឈ្លីខួង​ដីកន្លែងដាក់បាល់ពិន័យ បង្កឲ្យស្មៅនៅត្រង់ផ្ដុំនោះ របើកខ្ទេចខ្ទីអស់។ ជាលទ្ធផល ដែល​ដូច​ការ​ចង់​បាន របស់កីឡាករ «Marwin Hitz» ដែលលេងខូចនេះមែន គឺកីឡាករ «Anthony Modeste» របស់​ក្រុម «FC Cologne» [...]

រ៉ូស្ស៊ី​បាញ់​កាំជ្រួច​ពី​នាវា​មុជ​ទឹក​ជា​លើក​ទី១ កំទេច​មូលដ្ឋាន ISIS

ប្រទេសរ៉ូស្ស៊ី បានពង្រឹងភាពមានប្រៀប នៃកងទ័ពរបស់ខ្លួនបន្ថែមទៀត នៅក្នុងសង្គ្រាមនៅប្រទេសស៊ីរី។ ហើយ​នេះ គឺជាលើកទីមួយហើយ ដែលប្រទេសរ៉ុស្ស៊ី បានធ្វើការវាយប្រហារ សំដៅមូលដ្ឋានសំខាន់​មួយ​ចំនួន របស់​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដោយ​បាញ់​​កាំជ្រួច​ជាច្រើនគ្រាប់ ចេញពីនាវាមុជទឹករបស់ខ្លួន ដែលកំពុងបោះមូលដ្ឋាន នៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។

រដ្ឋមន្ត្រីការពារជាតិរ៉ូស្ស៊ី បានប្រកាសពីដំណឹងនេះ កាលពីថ្ងៃទី៨ ខែធ្នូ ដោយបានបញ្ជាក់ថា កងទ័ពរ៉ូស្ស៊ី បាន​ធ្វើការវាយប្រហារ ទៅលើ«ទីតាំងសំខានចំនួនពីរកន្លែង របស់កងកម្លាំងភេរវជន» នៅក្បែរក្រុងរ៉ាកា ដែល​ជា​បញ្ជាការដ្ឋានធំបំផុត របស់ក្រុមរដ្ឋអ៊ីស្លាម។ វីដេូខាងលើនេះ ត្រូវបានដាក់បង្ហោះនៅលើ យូធូប ដោយ​ក្រសួង​ការពារជាតិរ៉ូស្ស៊ី ដើម្បីបង្ហាញពីការបាញ់កាំជ្រួច ចេញពីនាវាមុជទឹក និងទីតាំងដែលកាំជ្រួចទាំងនោះ [...]

បញ្ហា​បច្ចេកទេស​ផ្សាយ​ផ្ទាល់ ក្នុង​កម្មវិធី​«បារាំង​រក​បាន​អ្នក​មាន​ទេពកោសល្យ»

នៅពេលដែលបេក្ខជនមួយគូ កញ្ញា សេស៊ីល (Cécile) និងយុវជន រ៉ូម៉ង់ (Roman) នេះ បានសម្ដែងចប់ នូវ​សមត្ថភាព​របស់ពួកគេ នៅមុខគណកម្មការ (មេប្រយោគ) ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធី «បារាំងរកបាន​អ្នក​មាន​ទេពកោសល្យ» កាលពីយប់ថ្ងៃអង្គារទី៨ ខែធ្នូកន្លងមក បញ្ហាបច្ចេកទេសមួយបានកើតឡើង៖ ម៉ាស៊ីនទាញ និង​ពន្លាខ្សែ ដែលបក្ខជនទាំងពីរបានថ្ពក់ខ្លួន បានខូចលែងមានដំណើរការ ដោយទុកឲ្យអ្នកទាំងពីរ​នៅ​បន្ដោក​ខ្លួន​នៅ​ខាងលើនោះ រហូតមានការធ្វើអន្តរាគមន៍ ពីអ្នកជួយសង្គ្រោះ។

កញ្ញា សេស៊ីល ត្រូវបានជួយសង្គ្រោះ ភ្លាមៗដោយសមាជិកគណៈកម្មាការ ដោយសារនាងបានតោងជើងរ៉ូម៉ង់ ទម្លាក់ខ្លួននៅទាប ជាងយុវជនជាដៃគូរបស់នាង។ ចំណែកឯយុវជន រ៉ូម៉ង់ វិញ ត្រូងបន្តថ្ពក់ខ្លួនប៉ុន្មាននាទីទៀត ជា​មួយ​នឹងខ្សែ មុននឹងត្រូវបានជួយសង្គ្រោះ ដោយជណ្ដើរយន្ដ របស់សាលមហោស្រព នៃកម្មវិធី។

ករណីនេះ បានបង្កការភ័យភិតមិនតិចទេ ដល់បេក្ខជនទាំងពីរ ក៏ដូចជាទស្សនិកជនបារាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...