Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

បង​ប្រុស​ជន​រង​គ្រោះ​ឆេះ​ដុំ​ដាក់​ «ខេម» ដែល​ប្រកាស​ថា​ខ្លួន​ត្រូវ

បង​ប្រុស​ជន​រង​គ្រោះ​ឆេះ​ដុំ​ដាក់​ «ខេម» ដែល​ប្រកាស​ថា​ខ្លួន​ត្រូវ

នៅចំពោះការឆ្លើយដ៏ខ្លី តែមានន័យវែង របស់តារាចម្រៀង ទៅនឹងសារព័ត៌មានក្នុងស្រុករួចមក នៅ​ពេល​នេះ​បងប្រុស របស់ជនរងគ្រោះ លោក លី ម៉ាត់លី បានជ្រើសរើស ការឆ្លើយតបទៅវិញ យ៉ាងជូរចត់។ ចម្លើយ​របស់​លោក  ប៊ុ​ន សុ​ណា​រិ​ន ហៅ ខេម បានធ្វើឡើងតាមទូរស័ព្ទ យ៉ាងដូច្នេះថា រថយន្ត​របស់ភាគីជនរងគ្រោះ បាន​​មក​​បុក​រថយន្ត​របស់​លោក ពេល​លោក​រក​កន្លែង​​ហូប​​បបរ មុន​នឹង​តារា​ចម្រៀង​សម្លេង​ស្អករូបនេះ បាន​ទម្លាក់​ទូរស័ព្ទ​ទៅវិញ។

ប៉ុន្តែចម្លើយនេះ បានដុតបញ្ឆេះលោក លី ម៉ាត់លី បងប្រុសរបស់ជនរងគ្រោះ លោក លី ការិន ដែលបាន​ស្លាប់​កៀបខ្លួន នៅក្នុងគ្រោះច្នាក់ចរាចរណ៍ កាលពីយប់ម៉ោងប្រមាណជា០០ និង៤០នាទី យប់រំលងអាធ្រាត ថ្ងៃ​ទី១៧ ចូលមកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ នៅត្រង់ចំណុច​មុខឃ្លាំងស្ថានីយ៍ប្រេងសូគីម៉ិច តាម​បណ្តោយ​ផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ។

សម្រាប់លោក លី ម៉ាត់លី [...]

ទស្សនាវដ្ដី«Playboy» រ៉ូស្ស៊ី ធ្លាប់​មក​ថត​ស្រាត​នៅ​អង្គរ

ទស្សនាវដ្ដី«Playboy» រ៉ូស្ស៊ី ធ្លាប់​មក​ថត​ស្រាត​នៅ​អង្គរ

ប៉ុន្តែការថតស្រាត មិនមែនជាចំណូលចិត្ត របស់បណ្ដាជនខ្មែរម្ចាស់អង្គរនោះឡើយ។ ជាពិសេសចូល​មក​ថត​ស្រាត នៅ​ក្នុងតំបន់អង្គររបៀបនេះ បានបង្កឲ្យផ្ទុះជារឿងអាស្រូវដ៏ខ្លាំងក្លារួចហើយ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ​២០១៥កន្លងទៅ រហូតលុះត្រាអាជ្ញាធរ«អប្សារា» ដែលគ្រប់គ្រងតំបន់អង្គរ បានបង្កើនការ​យាមកាម​យ៉ាង​តឹង​រ៉ឹង ហើយធ្វើការឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដែលបានចូលមកប្រព្រឹត្តិ នូវអំពើដែលត្រូវបាន​ចាត់​ទុក​ថា «អាសអាភាស»ទាំងនេះ។

យ៉ាងណាក៏ដោយ ក៏រូបភាពខាងក្រោមនេះ ទំនងជាការ«លួច»ចូលទៅថត នៅក្នុងតំបន់អង្គរ ដោយ​ទស្សនាវដ្ដី​អាមេរិក «Plyboy» ដែលមានសាខាក្នុងប្រទេសរ៉ូស្ស៊ី តាំងពីខែមិថុនា ឆ្នាំ២០១៣។ ហើយ​តារា​បង្ហាញ​​ម៉ូដ ដែលចូលមកថតរូបនេះ មានឈ្មោះ « Nadezhda [...]

យន្ដហោះ​«EgyptAir» ហោះ​ពី​ប៉ារីស​ទៅ​គែរ ធ្លាក់​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ

យន្ដហោះ​«EgyptAir» ហោះ​ពី​ប៉ារីស​ទៅ​គែរ ធ្លាក់​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ

យន្ដហោះធុន អ៊ែរប៊ូស (AirBus) របស់ក្រុមហ៊ុនអាកាសចរណ៍ «Egyptair» បានហោះចេញពី​ព្រលាន​យន្ដហោះ «Roissy-Charles de Gaulle» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅវេលាម៉ោង២៣ និង០៩នាទី ជា​មួយ​នឹង​អ្នក​ដំណើរ​៥៦នាក់ និងបុគ្គលិកបម្រីការ១០នាកទៀត។ នៅក្នុងចំណោមនោះ មាន១៥នាក់ ជាជនជាតិបារាំង។

បើតាមក្រុមហ៊ុនអាកាសចរណ៍ខ្លួនឯង បានបញ្ជាក់ថា យន្ដហោះដែលមានលេខហោះហើរ «MS804» ត្រូវ​បាន​ប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស ចាប់ដានបាន នៅចុងក្រោយគេបង្អស់ គឺភ្លាមៗ​នៅបន្ទាប់ពីយន្ដហោះ បានហោះ​ចូល​ក្នុង​ដែនអាកាស របស់ប្រទេសអេហ្សីព។

ប្រភពផ្លូវការ របស់ប្រទេសអេហ្សីព បានបញ្ជាក់ថា យន្ដហោះប្រាកដជាបានធ្លាក់ចូលសមុទ្រ ហើយ​ការ​រុករក បានចាប់ផ្ដើមហើយ ជាមួយការចូលរួម ពីកងកម្លាំងឆ្មាំសមុទ្រ របស់ប្រទេសក្រិច៕

ប្រតិកម្ម​ដំបូង​របស់ ខេ​ម ថា​រថយន្ត​គេ​​មក​បុក​រថយន្ដ​លោក

ប្រតិកម្ម​ដំបូង​របស់ ខេ​ម ថា​រថយន្ត​គេ​​មក​បុក​រថយន្ដ​លោក

គ្រប់សារព័ត៌មាន រួមទាំងអ្នកគ្រប់គ្រងនៅផលិតកម្មថោនផង សុទ្ធតែទាក់ទងលោក ខេម មិនបាន​សោះ​ឡើយ រាប់ចាប់តាំងពីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានសារព័ត៌មានសឹងតែគ្រប់ស្ថាប័ន យកទៅចុះផ្សាយ។ ទាំង​អ្នក​គាំទ្រ និង​អ្នកលង់ស្នេហ៍តារាចម្រៀង ក៏បានលើកជាចម្ងល់ដែរថា តើលោក ខេម ពិតជានៅ​ក្នុង​ហេតុការណ៍​នោះ​ឬយ៉ាងណា ព្រោះបើសូម្បី​កង​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ ក៏មិនច្បាស់ពីករណីនេះដែរ បន្ទាប់​ពី​បាន​រក​ឃើញ​ថា រថយន្ដ​«RANGE ROVER»នេះ ​ជារបស់មនុស្សម្នាក់ផ្សេងពីលោក ខេម។

ប៉ុន្តែប្រតិកម្មយ៉ាងខ្លី កាលពីយប់ថ្ងៃទី១៨ ខែឧសភាកន្លងមក របស់លោក ប៊ុ​ន សុ​ណា​រិ​ន ហៅ ខេម ប្រាប់​ទៅកាន់សារព័ត៌មានក្នុងស្រុកមួយនោះ គ្រប់គ្រាន់ក្នុងការអះអាងថា លោកពិតជានៅក្នុងហេតុការណ៍​នេះ។ ប្រតិកម្ម​នោះ ធ្វើតាមទូរស័ព្ទយ៉ាងដូច្នេះថា រថយន្ត​គេ​មក​បុក​រថយន្ត​របស់​លោក ពេល​លោក​រក​កន្លែង​​ហូប​​បបរ មុន​នឹង​តារា​ចម្រៀង​សម្លេង​ស្អករូបនេះ [...]

នៅ​ពេល​ដែល​ការសែត​គាំទ្រ CPP ចេញ​ផ្សាយ​ពី​ករណី ពិសិដ្ឋ ពិលីកា...

នៅ​ពេល​ដែល​ការសែត​គាំទ្រ CPP ចេញ​ផ្សាយ​ពី​ករណី ពិសិដ្ឋ ពិលីកា...

អត្ថបទដែលមានចំណងជើងថា «រហូត​មក​​ដល់​ពេល​នេះ ស្ងាត់​ដូច​ចោរ​លួច​សេះ ​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម​ លើ​តារាសិល្បៈ​ខ្មែរ​៤ដួង» និងដែលសរសេរដោយ «ឥន្ទ្រីយ៍​​ទេព» ត្រូវបានចេញផ្សាយ នៅលើគេហទំព័រ នៃ​សារព័ត៌មាន«កម្ពុជាថ្មី» កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១១និង៤០នាទី។ ប៉ុន្តែអត្ថបទនេះ ស្គាល់ពន្លឺថ្ងៃតែ៩នាទីប៉ុណ្ណោះ ព្រោះអត្ថបទនេះត្រូវបានដកចេញវិញ នៅវេលាម៉ោង ១១និង៤៩នាទី ថ្ងៃ​ដដែល។ យ៉ាងណាក៏ដោយ ៩នាទីអាចគ្រប់គ្រាន់ នឹងឲ្យអ្នកផងដែលចូលចិត្ត«កម្ពុជាថ្មី» អាន​អត្ថបទ​នេះ​រហូត​ដល់​ចប់​ចុងចប់ដើម។

អត្ថបទរបស់ «កម្ពុជាថ្មីប្រចាំថ្ងៃ» ដែលគ្រប់គ្រងដោយអ្នកស្រី ហ៊ុន ម៉ាណា កូនស្រីបង្កើតរបស់លោក ហ៊ុន សែន បានសរសររៀបរាប់ ពីករណីឃាតកម្មទៅលើសិល្បការិនីទាំងបួនដួង ក្នុងនោះមានតារាចម្រៀង ទូច ស៊ុននិច (ពិការ) - តារាចម្រៀង ពៅ បញ្ញាពេជ្រ (ពិការ) - តារាសម្ដែង តាត ម៉ារីណា (ពិការ) និងតារាសម្ដែង ពិសិដ្ឋ ពិលិកា (ស្លាប់) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...