ខៀវ កាញារីទ្ធ៖ ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង រវល់តែ«ដេក»
ប្រតិកម្មខ្លី តែមានន័យវែង និងបង្កឲ្យអ្នកអាន ទប់សំណើចមិនបាន។ ទប់មិនបាន ព្រោះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានដង្ហោយហៅ រកអ្នកក្រោមបង្គាប់របស់លោក ថាកំពុង«ដេកនៅឯណា» បានជាមិនឃើញមករាយការណ៍ ពីរឿងទំនាស់រវាងប្រជាជនខ្មែរ និងវៀតណាម រហូតដល់មានមនុស្សស្លាប់។
ប្រតិកម្មដង្ហោយស្វែងរក របស់លោករដ្ឋមន្ត្រី ធ្វើឡើងពីរថ្ងៃក្រោយ ហេតុការណ៍មួយ ដែលបានកើតឡើង នៅក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី៧ ខែសីហានេះ រវាងជនជាតិខ្មែរមួយគ្រួសារ និងជនជាតិយួនមួយក្រុម។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្នុងហេតុការណ៍វាយតប់ ដែលបណ្ដាល មកពីទំនាស់ពាក្យសំដីនោះ មានមនុស្សស្លាប់យ៉ាងហោច ១នាក់ ជាជនជាតិខ្មែរ។
ជម្លោះបង្ករបួសស្នាម រហូតមានមនុស្សស្លាប់បែបនេះ ត្រូវបានលោក ខៀវ កាញារីទ្ធ លើកមកធ្វើជាមូលហេតុ ដើម្បីបន្ទោសប្រធានមន្ទីរព័ត៌មាន ខេត្តព្រៃវែង [...]



