ឈុត«ស្ទាបភ្លៅ»ក្នុងកម្មវិធីទូរទស្សន៍ BBC ពីក្រុង Rio
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ សីហា ២០១៦
- កែប្រែចុងក្រោយ: August 09, 2016
- ប្រធានបទ: ជនល្បីៗ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើសីតុណ្ហភាព នៅក្នុងប្រទេសប្រេស៊ីល ជាពិសេសក្នុងទីក្រុង រីយ៉ូ (Rio) ដែលកំពុងទទួលធ្វើកីឡាអូឡាំពិក ក្នុងឆ្នាំនេះ មានសភាពក្ដៅខ្លាំងនោះ តែសីតុណ្ហភាព នៅក្នុងស្ទូឌីយូកម្មវិធី ដែលផ្សាយផ្ទាល់ ពីកម្មវិធីកីឡាអូឡាំពិត នៅក្នុងកញ្ចក់ទូរទស្សន៍អង់គ្លេស «BBC» កាន់តែក្ដៅជាងសីតុណ្ហភាពនោះទៅទៀត។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលកម្មវិធីនេះ កំពុងផ្សាយផ្ទាល់ ពីទីក្រុងរីយ៉ូ ជាមួយនឹងពិធីការិនី នាង ហេឡេន ស្កេតថុន (Helen Skelton) ដែលស្លៀកពាក់ខ្លី ជាមួយនឹងពិធីករម្នាក់ទៀត គឺលោក ម៉ាក ហ្វូស្ទ័រ (Mark Foster)។ ខណៈនោះ ទស្សនិកជនបានតាមដានឃើញដោយផ្ទាល់ នូវសកម្មភាពរបស់កីឡាការិនីខាងហែលទឹក អាយុ២៧ឆ្នាំ នាង រីប៊េកា អាដលីនថុន (Rebecca Adlington) ដែលបានយកដៃរបស់នាង ទៅស្ទាបភ្លៅរបស់ពិធីករ ម៉ាក ហ្វូស្ទ័រ អាយុ៤៦ឆ្នាំ ជាច្រើនវិនាទី (មើលក្នុងវីដេអូខាងក្រោម)។
នាង រីប៊េកា អាដលីនថុន ជាកីឡាករដែលធ្លាប់ទទួលបានមេដាយ នៅក្នុងការប្រកួតកីឡាអូឡាំពិក នារាជធានីឡុងដ៍ (អង់គ្លេស) ក្នុងឆ្នាំ ២០១២ និងនារដ្ឋធានី ប៉េកាំង (ចិន) ក្នុងឆ្នាំ២០០៨។ ចំណែកឯលោក ម៉ាក ហ្វូស្ត័រ វិញ ក៏ធ្លាប់ជាកីឡាករហែលទឹកដែរ ហើយបានឈប់ពីកីឡានេះ នៅឆ្នាំ២០០៨។
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានឃើញហេតុការណ៍នេះ ហើយយកមកចុះផ្សាយ ព្រោងព្រាត នៅតាមគណនីរបស់ពួកគេ។ ពួកគេខ្លះចោទជាសំនួរឡើងថា តើនេះសញ្ញាថ្មី នៃពន្លកស្នេហ៍រវាងអ្នកទាំងពីរឬ? ព្រោះកាលពីខែមិនាកន្លងទៅ នាង រីប៊េកា អាដលីនថុន បានប្រកាសថានាងបានលែងលះ ពីស្វាមីវ័យក្មេងរបស់នាងហើយ។ ប៉ុន្តែផ្ទុយទៅវិញ មិនមាននរណាម្នាក់ ដឹងពីជីវិតឯកជន របស់ពិធីករទូរទស្សន៍ លោក ម៉ាក ហ្វូស្ទ័រ នោះឡើយ៕