យប់ចូលឆ្នាំ៖ ចោចូលប្លន់ក្នុងហាងកំព្យូទ័រអ័បផល (APPLE) នៅប៉ារីស
រឿងហេតុបានកើតឡើង នៅយប់ថ្ងៃច័ន្ទទី៣១ខែធ្នូ នៅម៉ោងប្រមណជា០៩ម៉០០យប់ មុនពេលបុណ្យចូលឆ្នាំថ្មី។ អ្នកធ្វើការនៅក្នុងហាង បីនាក់ ដែលនៅមានវត្តមាននៅឡើយ បានរងរបួសស្រាល។
ហាងកំព្យូទ័ររបស់យីហោ អ័បផល នៅកណ្កាលក្រុងប៉ារីស។ រូបថត MONOROOM.info/ D.KEO។
ក្រុមចោរមួយក្រុម មានគ្នាប្រាំនាក់ ដែលមានប្រដាប់អាវុធ នៅក្នុងដៃ បានធ្វើសកម្មភាពលួចប្លន់ នៅក្នុងហាងកំព្យូទ័រ របស់យីហោ អ័បផល (Apple) មានទីតាំងនៅជិតរោងល្ខោនធំជាងគេ នៅទីក្រុងប៉ារីស (Opéra à Pari)។ ហាងកំព្យូទ័រនេះ មានលក់គ្រប់គ្រឿងប្រដាប់ របស់អ័បផល ជាពិសេសកំព្យូទ័រ ទំនើបៗ ទូរស័ព្ទដៃ និងប្រព័ន្ធក្ដាបញ្ជា។
អំពើប្លន់នេះ បានកើតឡើងនៅម៉ោងប្រមាណជា ៩ម៉ យប់ [...]