ឥណ្ឌា៖ សង្សារបស់ស្ត្រីរងគ្រោះ ពន្យល់ជាលើកដំបូង ពីហេតុការណ៍ដ៏ព្រៃផ្សៃ
«តើខ្ញុំត្រូវនិយាយថាដូចម្ដេច? គេមិនត្រូវដឹង និងឃើញ ពីសភាពព្រៃផ្សៃ ដូចដែលខ្ញុំបានឃើញនោះទេ។ ខ្ញុំសាកល្បង ប្រយុទ្ធតទល់នឹងមនុស្សទាំងនោះ និងក្រោយមក ខ្ញុំថែមទាំងបាន អង្វរលន់តួម្ដងហើយ ម្ដងទៀត ដើម្បីសុំពួកគេលើកលែងអោយនាង។» យុវជនអាយុ២៨ឆ្នាំ បាននិយាយដូច្នេះប្រាប់ទីភ្នាក់ងារបារាំង អាអេហ្វប៉េ តាមទូរស័ព្ទ។
ដំបងដែកច្រេះចាប់
ពេលដែលអ្នកទាំងពីរ បានវិលត្រឡប់ពីមើលភាពយន្ដវិញ និងរកជិះរម៉កកង់មិនបាន គូរសង្សាទាំងពីរសម្រេចចិត្ត ឡើងជិះរថយន្ដក្រុងមួយ ដែលជាធម្មតា ត្រូវបានគេប្រើប្រាស់ សម្រាប់ប្រមូលកូនសិស្ស ប៉ុន្តែនៅយប់នោះ រថយន្តក្រុងនេះ ត្រូវបានហួងហែងដោយជនមួយក្រុម ដែលមានបំណង«ចេញដើរយប់» កំសាន្តនៅក្នុងទីក្រុងរបស់ប្រទេស។ នៅក្រោយពេលដែលអ្នកទាំងពីរ បានចូលដល់ក្នុងរថយន្ដ យុវជននេះត្រូវបានគេវាយ ហើយចំណែកឯសង្សារបស់នាយ ត្រូវបានគេរំលោភជាច្រើនដង ដោយមនុស្សជាច្រើននាក់ [...]