Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

HTC ប្រកាស​ចេញ ទូរស័ព្ទ​ទំនើប​សេរី​ថ្មី របស់​ខ្លួន​ទៀត​ហើយ

HTC ប្រកាស​ចេញ ទូរស័ព្ទ​ទំនើប​សេរី​ថ្មី របស់​ខ្លួន​ទៀត​ហើយ

ក្រុមហ៊ុន HTC បានប្រកាស់ឲ្យដឹង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ម្សិលម៉ិញនេះថា នៅមានពេលមិនយូទៀតនោះទេ HTC នឹងសម្រេចបញ្ចេញជាផ្លូវការ នូវទូរស័ព្ទ សេរីថ្មីរបស់ខ្លួន ដែលក្រុមហ៊ុននេះបានបង្ហើបឲ្យដឹងថាយ៉ាងយូរ នៅថ្ងៃ ២៥ មីនាខាងមុខនេះ។


ប្រភេទទូរស័ព្ទថ្មី ដែលគេយល់ថា ជាប្រភេទទូរស័ព្ទ M8 របស់ HTC។ (រូបថត ក្រុមហ៊ុន)

បច្ចេកវិទ្យា - តាមប្រភព geek.com បានឲ្យដឹងថាក្រុមហ៊ុន HTC កំពុងតែត្រៀមនឹងបញ្ចេញទូរស័ព្ទស្មាតហ្វូន របស់​ខ្លួនសេរីថ្មីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ខាងមុខនេះ ដែលឈ្មោះរបស់ទូរស័ព្ទទំនើប ស្ថិតនៅជាអាថ៌កំបាំងនៅឡើយ។

តាមសេចក្ដីរាយការណ៍ បានបន្តឲ្យដឹងទៀតថា គេមិនទាន់ដឹងច្បាស់ថាទូរស័ព្ទទំនើបមួយនេះ នឹងមានឈ្មោះ​ជា​ផ្លូវការថា HTC M8 នេះឬ អ្វីនោះទេ [...]

បក្ស​សង្រ្គោះ​ជាតិ៖ ការ​ចរចា​នឹង​បញ្ឈប់ បើ​បក្ស​ប្រជាជន​គំរាម​បក្ស​សង្រ្គោះ​ជាតិ​ឲ្យ​ចរចា

បក្ស​សង្រ្គោះ​ជាតិ៖ ការ​ចរចា​នឹង​បញ្ឈប់ បើ​បក្ស​ប្រជាជន​គំរាម​បក្ស​សង្រ្គោះ​ជាតិ​ឲ្យ​ចរចា

គណបក្សសង្រ្គោះជាតិបានព្រមានថា ការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ អាច​នឹង​ត្រូវបញ្ចប់ ប្រសិនបើគណបក្សប្រជាជននៅតែគំរាមកំហែង និងរំខាន​ដល់ការជួបជុំ​របស់ថ្នាក់ដឹកនាំគណបក្ស​សង្រ្គោះជាតិ ជាមួយអ្នកគាំទ្រនៅតាមបណ្តាខេត្ត។ ការគំរាមកំហែង ដែលក្រុមមេដឹកនាំគណបក្សប្រឆាំង បាន​ថ្លែង​ថាគណបក្សកាន់អំណាច មានបំណងទុច្ចរិតចាប់បង្ខំឲ្យខ្លួនចរចា។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសីទការសែត នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយកម្ពុជា - ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ក្នុងសន្និសីតការសែត នៅទីស្នាក់ការកណ្តាល​របស់គណបក្ស នៅ​ថ្ងៃទី២០ ខែកុម្ភៈនេះ បានពន្យល់ថា [...]

ភាសា​ក្នុង​របាយការណ៍​ក្រសួង​មហាផ្ទៃ រង​ការ​រិះ​គន់​ថា ជា​ការ​លាប​ពណ៌

ភាសា​ក្នុង​របាយការណ៍​ក្រសួង​មហាផ្ទៃ រង​ការ​រិះ​គន់​ថា ជា​ការ​លាប​ពណ៌

ក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលបូកសរុបការងារប្រចាំឆ្នាំ២០១៣ ការប្រើប្រាស់នូវពាក្យពេចន៍មួយចំនួន បានធ្វើឲ្យគេយល់ថា មានន័យចោទប្រកាន់ទៅលើក្រុមបាតុករ ដែលធ្វើបាតុកម្មកន្លងមក។ ការប្រើប្រាស់​ពាក្យ​នេះ​ទៀតសោត ត្រូវបានរងការរិះគន់ថា មិនសមគួរ ក្នុងន័យលាបពណ៌ប្រជាពលរដ្ឋ ដែលក្នុងនាមខ្លួនជារដ្ឋាភិបាល​របស់​ប្រជាជននោះទេ។


ផ្នែកមួយនៃរបាយការណ៍ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃកម្ពុជាបង្ហាញដោយលោក ខៀវ សុភ័គ។

ការលាបពណ៌ - កាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃបានបង្ហាញពីរបាយកាណ៍ នៃលទ្ធផល​ការងារឆ្នាំ២០១៣ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៤ ដែលធ្វើបទបង្ហាញដោយ លោក ខៀវ សុភ័គ អ្នកនាំពាក្យ និងជាអគ្គលេខាធិការក្រសួងមហាផ្ទៃ ។ [...]

សង្ខេប​ប្រទេស​ដែល​ទទួល​បាន​មេដាយ នៅ​កីឡា​អូឡាំពិក ២០១៤ ក្រុង​ស្សូជី

សង្ខេប​ប្រទេស​ដែល​ទទួល​បាន​មេដាយ នៅ​កីឡា​អូឡាំពិក ២០១៤ ក្រុង​ស្សូជី

ខាងក្រោមនេះ គឺជាការសង្ខេបចេញនូវប្រទេសដែលបានទទួលមេដាយ ពីច្រើនបំផុតរហូតដល់តិចបំផុត នៅក្នុង​ការប្រកួត កីឡាអូឡាំពិកឆ្នាំ ២០១៤ នៅទីក្រុង ស្សូជី ប្រទេសរុស្សី។ កីឡាអូឡាំពិកសម្រាប់រដូវធ្លាក់ទឹកកកឆ្នាំនេះ មានប្រទេសចូលរួមសរុបចំនួន ៨៩ប្រទេស។


រូបសញ្ញាអូឡាំពិក នៅទីក្រុងស្សូជី ប្រទេសរ៉ូស្សី ឆ្នាំ២០១៤។ (រូបថត meltyxtrem)

Rank

Country

Gold

កីឡដ្ឋាន​រ៉ូស្សី CSKA Moscow អាច​នឹង​បិទ​លែង​ឲ្យ​មាន​ការ​ប្រកួត

កីឡដ្ឋាន​រ៉ូស្សី CSKA Moscow អាច​នឹង​បិទ​លែង​ឲ្យ​មាន​ការ​ប្រកួត

សហភាពសហព័ន្ធកីឡាអន្ដរជាតិរបស់អ៊ឺរ៉ុប ជូរ៉ូផា លីក (UEFA Europa League) នឹងបញ្ជាឲ្យបិទកីឡដ្ឋានរបស់រុស្សី (CSKA Moscow) ឬ (Central Sports Army Club) បើសិនជាមានករណីប្រកាន់ជាតិសាសន៍កើតឡើងជាបន្តទៀត នៅក្នុងកីឡដ្ឋាននេះ។ បើតាមការឲ្យដឹងពី UEFA  នៅក្នុងពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប កាលពីពេលថ្មីៗនេះ ដែល រៀបចំឡើងនៅក្នុងទឹកដីរបស់ CSKA Moscow។ កាលនោះ UEFA បានព្រមានធ្ងន់ៗថា នឹងបិទកីឡដ្ឋាន បើសិនជា អ្នកគាំទ្រនៅតែមិនអើពើ និងប្រព្រឹត្ដទង្វើរប្រកាន់ជាតិសាសន៍ ជាបន្តទៀតនោះ។


ក្រុមអ្នកគាំទ្រ CSKA Moscow បានលើកក្រណាត់បង្ហាញសញ្ញាពីការប្រកាន់ពូជសាសន៍។ (រូបភាព sportinglife.aol.co.uk)

បាល់ទាត់អ៊ឺរ៉ុប - សហព័ន្ធកីឡាអន្ដរជាតិ ជូរ៉ូផា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...