កីឡដ្ឋាន​រ៉ូស្សី CSKA Moscow អាច​នឹង​បិទ​លែង​ឲ្យ​មាន​ការ​ប្រកួត

សហភាពសហព័ន្ធកីឡាអន្ដរជាតិរបស់អ៊ឺរ៉ុប ជូរ៉ូផា លីក (UEFA Europa League) នឹងបញ្ជាឲ្យបិទកីឡដ្ឋានរបស់រុស្សី (CSKA Moscow) ឬ (Central Sports Army Club) បើសិនជាមានករណីប្រកាន់ជាតិសាសន៍កើតឡើងជាបន្តទៀត នៅក្នុងកីឡដ្ឋាននេះ។ បើតាមការឲ្យដឹងពី UEFA នៅក្នុងពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប កាលពីពេលថ្មីៗនេះ ដែល រៀបចំឡើងនៅក្នុងទឹកដីរបស់ CSKA Moscow។ កាលនោះ UEFA បានព្រមានធ្ងន់ៗថា នឹងបិទកីឡដ្ឋាន បើសិនជា អ្នកគាំទ្រនៅតែមិនអើពើ និងប្រព្រឹត្ដទង្វើរប្រកាន់ជាតិសាសន៍ ជាបន្តទៀតនោះ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: February 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហភាពសហព័ន្ធកីឡាអន្ដរជាតិរបស់អ៊ឺរ៉ុប ជូរ៉ូផា លីក (UEFA Europa League) នឹងបញ្ជាឲ្យបិទកីឡដ្ឋានរបស់រុស្សី (CSKA Moscow) ឬ (Central Sports Army Club) បើសិនជាមានករណីប្រកាន់ជាតិសាសន៍កើតឡើងជាបន្តទៀត នៅក្នុងកីឡដ្ឋាននេះ។ បើតាមការឲ្យដឹងពី UEFA  នៅក្នុងពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប កាលពីពេលថ្មីៗនេះ ដែល រៀបចំឡើងនៅក្នុងទឹកដីរបស់ CSKA Moscow។ កាលនោះ UEFA បានព្រមានធ្ងន់ៗថា នឹងបិទកីឡដ្ឋាន បើសិនជា អ្នកគាំទ្រនៅតែមិនអើពើ និងប្រព្រឹត្ដទង្វើរប្រកាន់ជាតិសាសន៍ ជាបន្តទៀតនោះ។


ក្រុមអ្នកគាំទ្រ CSKA Moscow បានលើកក្រណាត់បង្ហាញសញ្ញាពីការប្រកាន់ពូជសាសន៍។ (រូបភាព sportinglife.aol.co.uk)

បាល់ទាត់អ៊ឺរ៉ុប - សហព័ន្ធកីឡាអន្ដរជាតិ ជូរ៉ូផា លីកនេះបាននិយាយថាអ្នកគាំទ្ររបស់ក្លិប CSKA Moscow បាន​បង្ហាញពីនិមិត្តសញ្ញា ប្រកាន់ជាតិសាសន៍នៅខាងស្ដាំ របស់ពួកគេក្នុងកីឡដ្ឋាន។ អំឡុងពេលការប្រកួតក្របខ័ណ្ឌ UEFA Champions League របស់ក្រុម CSKA Moscow ប្រឆាំងនឹង វីកតូចា ផ្លាស៊េន (Viktoria Plzen) ក្នុងខែធ្នូ។

ក្នុងអំឡុងការប្រកួតនោះ មានឧបទ្ទវហេតុបានកើតឡើងក្នុងកីឡដ្ឋាននោះ អំឡុងពេលការប្រកួតរបស់ក្រុម CSKA Moscow ធ្វើជាម្ចាស់ ផ្ទះប្រឆាំងនឹងក្រុម ម៉ែនឆែស្ទើ ស៊ីធី នៅក្នុងខែតុលា។ នៅពេលនោះដែរ កីឡាករ យ៉ាយ៉ា តូរ៉េ (Yaya Toure) បានទទួលរងនូវការប្រកាន់ជាតិសាសន៍យ៉ាងច្រើន ពីក្រុមអ្នកគាំទ្ររបស់ក្រុមបាល់ទាត់​គូរប្រកួត​នោះ។ ហេតុនេះហើយ បានជាជំរុញឲ្យ UEFA សម្រេចចិត្តបិទកីឡាដ្ឋានមួយផ្នែក របស់ CSKA Moscow សម្រាប់​ការប្រកួត នាថ្ងៃ ២៧ ខែវិច្ឆិកា នៅពេលនឹងដែលក្រុមនេះត្រូវជួបប្រកួតជាមួយនឹងក្លិប ប៉ាយើន ម៉ូនីក។

គួរបញ្ជាក់ដែរថា សម្រាប់ការ រំលោភបំពាន នៅក្នុងការប្រកួតនៅ ថ្ងៃទី១០ ខែធ្នូ ជាមួយក្រុម ផ្លាស៊េន នាំឲ្យមាន​ការស៊ើបអង្កេតបន្ថែមទៀត ពីសំណាក់ UEFA និងអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុប ហើយបានដាក់​ការពិន័យ​ឲ្យបិទកីឡាដ្ឋាននេះ ។

UEFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រុម CSKA Moscow ត្រូវបានផាកពិន័យឲ្យបង់ជាទឹកប្រាក់ ចំនួន ៥០.០០០ ជូរ៉ូ (៤១,០០០ ផោន )»។ បន្ទាប់ពីអ្នកគាំទ្របានបង្ហាញ និមិត្តសញ្ញាប្រកាន់ជាតិសាសន៍ពីចម្ងាយ ដោយពួកគេបានដាក់និមិត្តសញ្ញានូវខាងស្តាំខ្លួន របស់ពួកគេ ក្នុងកីឡាដ្ឋាន ខណៈពេលបរាជ័យ ២-១ ក្នុងក្របខ័ណ្ឌ UEFA Champions League ពូល D ដែល ក្រុម ផ្លាស៊េន បានយកជ័យជម្នះ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៣ នោះ។ ការដាក់ទណ្ឌកម្មនេះ បានឆ្លុះបញ្ចាំងពីការពិតដែលក្រុម CSKA Moscow ធ្លាប់មានកំណត់ត្រាពីមុន នឹងការប្រកាន់ជាតិសាសន៍ ដោយសារអ្នកគាំទ្រនោះ៕

--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...