Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

យន្ដហោះ​ឥណ្ឌា​ដែល​ធ្លាប់​រុករក​យន្ដហោះ​បាត់​ខ្លួន បាន​ធ្លាក់​ស្លាប់​៦​នាក់

យន្ដហោះ​ឥណ្ឌា​ដែល​ធ្លាប់​រុករក​យន្ដហោះ​បាត់​ខ្លួន បាន​ធ្លាក់​ស្លាប់​៦​នាក់

យ៉ាងហោចណាស់ ៦នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់យន្ដហោះកងទ័ពមួយគ្រឿង របស់ប្រទេសឥណ្ឌា នៅក្នុង​ការហ្វឹកហាត់មួយ នៅក្នុងរដ្ឋរ៉ាចាថាន់ (ផ្នែកខាងលិច នៃប្រទេសឥណ្ឌា) កាលពីថ្ងៃទីសុក្រទី២៨ ខែមីនានេះ។


យន្ដហោះ C-130J Super Hercules របស់កងទ័ពឥណ្ឌា ដែលបានធ្លាក់។ (រូបភាព chinanews)

ធ្លាក់យន្ដហោះ - អ្នកទទួលខុសត្រូវមួយរូប នៅក្នុងកងទ័ពឥណ្ឌាក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានថ្លែងថា «យន្ដហោះបានធ្លាក់ នៅជាប់ព្រំដែនរវាងរដ្ឋពីរ (រដ្ឋ រ៉ាចាថាន់ និងរដ្ឋ អ៊ុយតា) បន្ទាប់ពីបានបង្ហើបខ្លួន ចេញពី​បន្ទាយ​យោធា អាហ្គ្រា  ដែលស្ថិតក្នុងរដ្ឋអ៊ុយតា ប្រាដេស (ផ្នែកខាងជើង)។ រហូតមកដល់ពេលនេះ មានសាកសព​ចំនួន​៦នាក់ [...]

អាគារ​បុរាណ​ដ៏​មាន​តម្លៃ ក្នុង​ក្រុង​បាត់ដំបង កំពុង​«រលាយ​រូប»

អាគារ​បុរាណ​ដ៏​មាន​តម្លៃ ក្នុង​ក្រុង​បាត់ដំបង កំពុង​«រលាយ​រូប»

តាមប្រភពព័ត៌មាន ដែលស្និតនឹងសាលាខេត្តបាត់ដំបងបានបញ្ជាក់ថា អគារអភិរក្សក្នុងក្រុងបាត់ដំបងមួយចំនួន កំពុងត្រូវបានឈ្មួញ«តថ្លៃ» ដើម្បីធ្វើការដោះដូរ សម្រាប់ទីតាំងថ្មី។ យ៉ាងណាក៏ដោយមកទល់នឹងខែមីនា ឆ្នាំ២០១៤​នេះ ក៏យ៉ាងហោចណាស់ មានអាគារមួយដែលស្ថិតក្នុងតំបន់អភិរក្សរបស់ក្រុងបាត់ដំបង ត្រូវបានអតីតកូន​ប្រសារ​លោកអភិបាលខេត្តបាត់ដំបងបានទិញ និងវាយរាបដល់ដី។


អាគារបូរាណមួយ នៅក្រុងបាត់ដំបង់។ (រូបថត MONOROOM.info/Sothun)

អភិរក្សអត្តសញ្ញាណ - តាមប្រជាពលរដ្ឋដែលរស់នៅជិតអាគារអតីតមន្ទីពេទ្យសត្វ ស្វិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបង្ហាញនូវការស្តាយស្រណោះ ចំពោះការបាត់​បង់​សំណង់​អាគារបូរាណ ដោយសារ«កម្លាំង»មនុស្សកំទេច [...]

ហ៊ុន សែន ថា​កសិករ​កម្ពុជា​ត្រូវ​ពង្រឹង​ជំនាញ​បន្ថែម

ហ៊ុន សែន ថា​កសិករ​កម្ពុជា​ត្រូវ​ពង្រឹង​ជំនាញ​បន្ថែម

នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកសិកម្មកម្ពុជា មានការ​រីកចម្រើនគួរឲ្យកត់សម្គាល់ តែវិស័យកសិកម្មកម្ពុជា នៅមានបញ្ហាប្រឈមច្រើននៅឡើយ ពិសេសនោះ គឺចាំបាច់​ត្រូវពង្រឹងជំនាញបន្ថែមដល់កសិករ។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

កសិកម្ម - បំពាក់បំប៉នសមត្ថភាពជំនាញដល់កសិករ និងធានាថាពួកគេមានលទ្ធភាពខ្លាំង ជាងពេលបច្ចុប្បន្ន ដើម្បី​មានលទ្ធភាពកាន់តែប្រសើរឡើង ក្នុងការផលិតកសិផល ស្របតាមយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ទៅប្រកួតប្រជែង​នៅលើទីផ្សារអន្តរជាតិ គឺជាភារៈកិច្ចរបស់ភាគីពាក់ព័ន្ធ ត្រូវធ្វើជាមួយគ្នា។ នេះជាការអំពាវនាវរបស់ លោក ហ៊ុន សែន ក្នុងពិធីបិទសន្និបាត [...]

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ៖ អ៊ា គឹមស្រេង ចង់​«រុញ​គោ​ទម្លាក់​ច្រាំង​បាក់»

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ៖ អ៊ា គឹមស្រេង ចង់​«រុញ​គោ​ទម្លាក់​ច្រាំង​បាក់»

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូប បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក អ៊ា គឹមស្រេង ថាជា​ការញុះញង់ ឲ្យមានការបែកបាក់ និងរុញច្រានគោទម្លាក់ច្រាំងបាក់ ដោយដឹងថាច្រាំងនោះបាក់។


លោក អ៊ា គឹមស្រេង សួរសំនួរទៅលើ លោក សម រង្ស៊ី ថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៤។ (រូបថតផ្ដិតពីវីដេអូ CBN)

នយោបាយ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក រស់ សួរ មន្ត្រីច្បាប់មួយរូប នៃគណបក្ស​សង្គ្រោះជាតិ បានប្រកាន់ជំហរ ទាក់ទងនឹងការលើកឡើងដោយលោក អ៊ា គឹមស្រេង ក្នុងរយៈពេល​ចុងក្រោយ​នេះ​ថា លោកគាំទ្រចំពោះលោកប្រធាន សម រង្សី ដែលមិនឆ្លើយទៅនឹងសំនួរបស់លោក អ៊ា គឹមស្រេង ក្នុងពេល​ដែល​ប្រធាន​គណបក្សសង្គ្រោះជាតិ [...]

អ៊ុំ វិសាល៖  គ្មាន​អ្នក​នយោបាយ​នៅ​​ពីក្រោយ​រឿង​អាស្រូវ អាត់ ធន់ ទេ

អ៊ុំ វិសាល៖ គ្មាន​អ្នក​នយោបាយ​នៅ​​ពីក្រោយ​រឿង​អាស្រូវ អាត់ ធន់ ទេ

ស្របពេលដែលការដឹកនាំកម្មករ ទាមទារប្រាក់ខែ១៦០ដុល្លា កាន់តែមានសន្ទុះខ្លាំងឡើង រឿងអាស្រូវ​របស់មេ​ដឹកនាំ​សហជីពស៊ីខាវឌូ អំពីការប្រព្រិត្តអំពើពុករលួយក៏មានការបែកធ្លាយ ដែលមតិមួយចំនួនយល់ថា មានជាប់​ពាក់ព័ន្ធ​នឹងអ្នកកនយោបាយ។ សំរាប់បញ្ហានេះ លោក អ៊ុំ វិសាល អះអាងថា ការបែកធ្លាយនេះ ដើម្បីរក្សាកេរ្តិ៍របស់​សហជីព ស៊ីខាវដូ។


រូបកណ្ដាល៖ លោក អ៊ុំ វិសាល អតីតស្ថាបនិក មន្រ្តីគោល​នយោបាយ និងច្បាប់របស់សហជីពស៊ីខាវឌូ។ (រូបថត MONOROOM.info/ C.Nita)

រឿងអាស្រូវ - ខណៈពេល ដែលសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីចាវឌូ ជា​សហជីពដែលល្បី និងឈានមុនគេ ក្នុងការដឹកនាំកម្មករធ្វើកូដកម្ម-បាតុកម្ម ក្តីបារម្ភ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...