ទិញភូមិមួយទាំងមូលនៅអ៊ីតាលី ថ្លៃស្មើផ្ទះវិឡាមួយនៅខ្មែរ?
ពីនេះពីនោះ - កុំថាឡើយដល់ទៅមហាសេដ្ឋី បើសូម្បីត្រឹមអ្នកមានទ្រព្យធន់ល្មមៗ ក៏អាចមានលទ្ធភាពទិញផ្ទះវិឡាដ៏ស្ដុកស្ដម្ភមួយ ក្នុងតម្លៃរាប់ម៉ឺនដុល្លារ ដើម្បីរស់នៅដែរ។ តែនោះគ្រាន់តែជាផ្ទះវិឡា និងហ៊ំព័ទ្ធទៅដោយដីឡូមួយដុំជុំវិញប៉ុណ្ណោះ ខណៈពេលនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបង្ហាញពីអចលនៈវត្ថុមួយទៀត ដែលគួរឲ្យចាប់អារម្មណ៍ជាង។
ភូមិ កាសាស៊ីយ៉ូ (Calsazio) ដែលដាក់លក់ឡាយឡុងនេះ ស្ថិតនៅក្បែររមណីយដ្ឋានធម្មជាតិ «ថានសួគ៌ធំធេង» ប្រមាណជា៨០គីឡូម៉ែត្រ ពីក្រុង តួរ៉ាំង (Turin) ប្រទេសអ៊ីតាលី។ ភូមិមួយទាំងមូល ត្រូវបានប្រកាសដាក់លក់ នៅលើគេហទំព័រ អ៊ីប៊េ (Ebay) ក្នុងតម្លៃតែ ៣៥៦ ០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
ប៉ុន្តែកុំទាន់អាលអ ព្រោះផ្ទះទាំង១៤ខ្នង នៅក្នុងភូមិ ដែលត្រូវបានបោះបង់ចោលនោះ [...]



