Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

២០១៤ ជា​«ឆ្នាំ​ខ្មៅ» នៃ​វិស័យ​អាកាសចរណ៍​ពិភពលោក

២០១៤ ជា​«ឆ្នាំ​ខ្មៅ» នៃ​វិស័យ​អាកាសចរណ៍​ពិភពលោក

គ្រោះថ្នាក់យន្ដហោះចំនួនបីផ្ទួនៗគ្នា នៅចុងខែកក្កដានេះ បានធ្វើឲ្យគេយល់ថា ឆ្នាំ២០១៤នេះ ជាឆ្នាំដ៏ខ្មៅងងឹត នៃ​វិស័យអាកាសចរណ៍ពិភពលោក។ បើគេរាប់ចំនួនជនរងគ្រោះ ដែលបានស្លាប់ នៅក្នុងព្រឹត្តិការណ៍ធ្លាក់យន្ដហោះ ក្នុងឆ្នាំនេះ មានចំនួនដល់ទៅ ៧៦២នាក់។


ផ្សែងត្របាញ់ឡើងលើ ព្រោះយន្ដហោះរបស់អេស៊ីយ៉ាណា អ៊ែរឡាញ ចុះចតមិនស្រួលបណ្ដាលឲ្យឆេះ។

គ្រោះថ្នាក់យន្ដហោះ - គ្រាន់តែនៅក្នុងរវាងមួយសប្ដាហ៍ប៉ុណ្ណោះ គ្រោះថ្នាក់ធ្លាក់យន្ដហោះបីគ្រឿង បានកើត​ឡើង​យ៉ាងរន្ធត់។ នៅថ្ងៃទី១៧ ខែកក្កដា យន្ដហោះនៃជើងហោះហើរ MH17 របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) ត្រូវបានបាញ់ទម្លាក់ បណ្ដាលឲ្យមនុស្ស២៩៨នាក់ស្លាប់។ [...]

អាកាស​ចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ អាច​នឹង​ឈាន​ទៅ​រក​ទី​បញ្ចប់?

អាកាស​ចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ អាច​នឹង​ឈាន​ទៅ​រក​ទី​បញ្ចប់?

បើទោះជាការទទួលខុសត្រូវ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ មិនមាននៅក្នុងហេតុការណ៍ ធ្លាក់​យន្ដហោះ MH17 នៅប្រទេសអ៊ុយក្រែននោះក៏ដោយ តែក្រុមហ៊ុនអាកាសចរណ៍ នៃប្រទេសអាស៊ានមួយនេះ មិន​អាចគេចផុតពីការរិះគន់បានឡើយ ជាពិសេសនៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយទាំងឡាយ របស់ខ្លួន។ បន្ថែមពី​លើនេះ នៅមានជម្រើសយុទ្ធសាស្ត្រ និងគម្រោងផ្លូវហោះហើរនោះទៀត ក៏មានចោទឡើងជាបញ្ហាដែរ។ បូករួម​នឹង​ហេតុការណ៍បាត់ខ្លួន នៃយន្ដហោះ MH370 និងវិបត្តិសេដ្ឋកិច្ចដែលកំពុងរួមរឹតក្រុមហ៊ុននេះស្រាប់ផង អ្នកវិភាគបាន​សម្ដែងការព្រួយបារម្ភថា ម៉ាឡេស៊ីអ៊ែរឡាញ អាចនឹងឈានដល់ទីបញ្ចប់របស់ខ្លួន។


សាច់ញាតិរបស់ជនរងគ្រោះ នៅជិតរូបយន្ដហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអែឡាញ។ (រូបថត straitstimes.com)

អានពិស្ដារ
សម រង្ស៊ី៖ ប្រឆាំង​តាម​ផ្លូវ​ច្បាប់​ មាន​ប្រសិទ្ធភាព​ជាង​គេ

សម រង្ស៊ី៖ ប្រឆាំង​តាម​ផ្លូវ​ច្បាប់​ មាន​ប្រសិទ្ធភាព​ជាង​គេ

ដើម្បីលួងលោម ការអាក់អន់ស្រពន់ចិត្ តរបស់អ្នកគាំទ្រ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាង​ថា ការប្រឆាំងតាមបែបអហិង្សា និងផ្លូវច្បាប់មានប្រសិទ្ធិភាពជាងអ្វីទាំងអស់ ដែលអាចនឹងនាំឲ្យគណបក្សង្រ្គោះជាតិ ឈានទៅដឹកនាំប្រទេស នៅពេលខាងមុខ។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្សសង្គ្រោះជាតិ)

នយោបាយ - ការដើរចុះតាមផ្លូវ ដើម្បីធ្វើការតវ៉ាឲ្យមានយុត្តិធម៌ និងការផ្លាស់ប្តូរនៅកម្ពុជា មិនមែនជាជម្រើស ដ៏​មានប្រសិទ្ធភាពនោះទេ។ តែប្រការសំខាន់ជាងនេះ គឺការកំណែទម្រង់ស្ថាប័នសំខាន់ៗ ពិសេសគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យមានភាពឯករាជ្យពិតប្រាកដដើម្បីបើកផ្លូវ ឲ្យប្រជាពលរដ្ឋមានលទ្ធភាព​ពេញ​លេញ [...]

កេរ្ត៍​របស់​ព្រះ​សិរអារ្យ​មេត្រី​«ថ្មី»​បែក​​ធ្លាយ ព្រោះ​ចែក​លុយ​គ្នា​មិន​ត្រូវ?

កេរ្ត៍​របស់​ព្រះ​សិរអារ្យ​មេត្រី​«ថ្មី»​បែក​​ធ្លាយ ព្រោះ​ចែក​លុយ​គ្នា​មិន​ត្រូវ?

បុរសម្នាក់ដែលបានតាំងខ្លួនឯងថា ជាព្រះសិរអារ្យមេត្រី ស្លៀកពាក់ឈុតស ជិះផ្កាឈូក ដែលអះអាងថា ខ្លួនជាអ្នក​មានបុណ្យមកត្រាស់ដឹង បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ នៅលើបណ្តាសង្គមហ្វេសប៊ុក ព្រះសិរអារ្យមេត្រី​«ថ្មី»​ម្នាក់នេះ បានបង្កឲ្យមានការរិះគន់ ជាមួយនឹងវីដេអូរឿងរ៉ាវជាច្រើន ត្រូវបានយកមកបង្ហោះ និងចែកចាយគ្នា​យ៉ាង​ព្រោងពាត។ មន្រ្តីមួយរូបនៅក្រសួងធម្មការនិងសាសនា បានអះអាងថា រឿងនេះបានកើតឡើងយូរហើយ ហើយ​វីដេអូដែលបែកធ្លាយ ចេញមកផ្សាយជាសាធារណៈនោះ គឺដោយសារតែរឿង«ចែកលុយគ្នាមិនត្រូវ»។


រូបផ្សាយពាណិជ្ជកម្ម នៅក្នុងវត្តទួលរាជា បង្ហាញថាតាបស ធាន វុទ្ធី ជាព្រះពុទ្ធទី៥។ (រូបថត ហ្វេសប៊ុក)

អបិយជំនឿ - បើតាមរូបភាព [...]

នៅ​កម្ពុជា គេ​អាច​«ចាប់​ខ្លួន» ដោយ​មាន​ត្រឹម​«ដីកា​ចូល​ខ្លួន» (vdo)

នៅ​កម្ពុជា គេ​អាច​«ចាប់​ខ្លួន» ដោយ​មាន​ត្រឹម​«ដីកា​ចូល​ខ្លួន» (vdo)

នាយកសាលាឯកជនមួយរូប ត្រូវបានមនុស្សបួននាក់ ក្នុងឯកសណ្ឋានស៊ីវិល និងយោធាបានជិះរថយន្តឯកជន ចុះ​ចាប់​ខ្លួន«មនុស្ស» តាមទីសាធារណៈ ដោយគ្រាន់តែមាន«ដីកាចូលខ្លួន»របស់តុលាការ។


វិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិ។ (រូបថត MONOROOM.info/ S. Tith)

ប្រព័ន្ធយុត្តិធម៌ - នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ វេលាម៉ោងប្រមាណជាង ៩ មានរថយន្តរ៉េវហ្វ័រ (Rav4) ពណ៌​ក្រហម ពាក់ស្លាកលេខ ​ភ្នំពេញ ពីរអ​-៣៦០៨ (2R-3608) បានទៅឈប់មុខវិទ្យាស្ថានវិទ្យាសាស្រ្តអន្តរជាតិមួយ ក្នុងសង្កាត់​ទួលសង្កែ ខណ្ឌឬស្សីកែវ ភ្នំពេញ។ បន្ទាប់មក មនុស្សបួននាក់ ក្នុងសំលៀកបំពាក់ស៊ីវិលបីនាក់ និងឯកសណ្ឋាន​យោធាម្នាក់ បានចុះពី​រថយន្ដនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...