Posts in ‘អត្ថបទមានវីដេអូ’ Category

ជួន សុវណ្ណ ថាឧកញ៉ា ឈាង ប៉ាក់សួរ ថា​ជា​អ្នក​បន្លំ​ឯកសារ​លក់​ដីវត្ត

ជួន សុវណ្ណ ថាឧកញ៉ា ឈាង ប៉ាក់សួរ ថា​ជា​អ្នក​បន្លំ​ឯកសារ​លក់​ដីវត្ត

ស្នងការនគរបាល​រាជធានីភ្នំពេញ​ លោក ជួន សុវណ្ណ បានថ្លែងកាន់ជើងម្ចាស់បូរី ប៉េង ហួត សូរិយោដី និងសាលា​រាជធានីភ្នំពេញ ទាក់ទងនឹងជម្លោះដីធ្លីមួយ នៅក្នុងវត្តកោះពោធិវង្ស ថាបើគ្មាន​ប្លង់ទេនោះ ខាងសូរិយោដី​ក៏មិន​វាស់​វែងឲ្យ ហើយសាលាក្រុងក៏មិនចេញច្បាប់ឲ្យសាងសង់នោះដែរ។ ផ្ទុយទៅវិញ លោក ស្នងការរូបនេះ បានអះអាងថា គឺអ្នកដែលបង្កើត ឲ្យមានប្លង់កម្មសិទ្ធិនោះទៅវិញទេ ដែលជាអ្នកបង្កើតទំនាស់។


ជំនួបដើម្បីដោះស្រាយជម្លោះដីធ្លីនៅវត្ត កោះពោធិវង្ស។ (រូបថត MONOROOM.info/ O. Vary)

វិបត្តដីសាសនា - ជុំវិញជម្លោះដីធ្លីនៅវត្ត កោះពោធិវង្ស ដែលព្រះចៅអធិការ ព្រះតេជគុណ ពឿយ មេត្តា ទាមទារ​ដាច់ខាត​នូវការវាយកម្ទេចអាគារជាច្រើនល្វែង និងច្រើនជាន់នោះ [...]

អ្នកនាង ខ្ញុង  បដិសេធ​ទំព័រ​ហ្វេសប៊ុក​ពីរ ថា​ជា​ទំព័រ​ក្លែងក្លាយ (vdo)

អ្នកនាង ខ្ញុង បដិសេធ​ទំព័រ​ហ្វេសប៊ុក​ពីរ ថា​ជា​ទំព័រ​ក្លែងក្លាយ (vdo)

ជាថ្មីម្តងទៀត តារាកំប្លែងដែលកំពុងស្រូបប្រជាប្រិយភាព តាមរយៈសម្តីចាក់ទឹកមិនលិច នាងខ្ញុង បានចេញមក​បក​ស្រាយម្តងទៀត ដោយសារតែមាន ជនមិនស្គាល់អត្តសញ្ញាណមួយចំនួន យកឈ្មោះ និងរូបថតរបស់នាង​ទៅបង្កើត​ជា ទំព័រហ្វេសប៊ុកក្លែងក្លាយ។


នាងខ្ញុង (ទីបីរាប់ពីខាងឆ្វេង) នៅក្នុងឈុតឆាកមួយ ថតនៅក្នុងរឿង ក្រឡអីហ្នឹង។ (រូបថត ហ្វេសប៊ុក)

តារា - ខណៈពេលដែល ទំព័រហ្វេសប៊ុកមួយឈ្មោះថា «Knhong CTN» បានយកព័ត៌មាន និងសកម្មភាពជាច្រើន របស់តារាកំប្លែងជាសមាជិក របស់ក្រុមនាយពែកមី នាងខ្ញុង យកទៅបង្ហោះជាហូរហែមក ដែលធ្វើឱ្យមានអ្នកគាំទ្រ​ចូលទស្សនារាប់ម៉ឺននាក់។ ប៉ុន្តែព័ត៌មានមួយចំនួន ដែលបានបង្ហោះនៅក្នុងទំព័រមួយនេះ បានធ្វើឱ្យប្រិយមិត្តមួយ​ចំនួន ដែលបានគាំទ្រអ្នកនាង [...]

ជីវិត​កុមារ​រង​គ្រោះ​ នៃ​ការ​បណ្ដេញ​ចេញ​​ក្រោម​គម្រោង​អភិវឌ្ឍន៍ (vdo)

ជីវិត​កុមារ​រង​គ្រោះ​ នៃ​ការ​បណ្ដេញ​ចេញ​​ក្រោម​គម្រោង​អភិវឌ្ឍន៍ (vdo)

បន្ទាប់ការបណ្តេញចេញ ពីតំបន់ផ្លូវរថភ្លើង នៃសហគមន៍បឹងកក់ ក្រោមគម្រោងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយនឹង ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានជម្លៀសប្រជាពលរដ្ឋ ពីកណ្តាលរាជធានីភ្នំពេញ ទៅទម្លាក់ ចោលនៅតំបន់នានាជាយរាជធានី ភ្នំពេញ។


កុមារី ពៅ វល័ក្ខ តំណាងជនរងគ្រោះវ័យក្មេង ដោយការបណ្ដេញចេញ។ (រូបថត MONOROOM.info/ S. Tith)

បញ្ហាសង្គម - ការរស់នៅជាមួយនឹងភាពខ្វះខាតទាំងទឹក ទាំងភ្លើង ក្រោមបរិយាកាសនៃបរិស្ថានមិនល្អ សាលារៀន​នៅឆ្ងាយ និងគ្មានមន្ទីរពេទ្យជាដើម។ បញ្ហាជីវភាព នៃប្រជាពលរដ្ឋដែលត្រូវបានរាជរដ្ឋាភិបាលជម្លៀសទាំងនោះ បានត្អូញត្អែពីការរកមុខរបរចិញ្ចឹមជីវិត ព្រោះតែភាពទីទាល់ក្រ និងផ្សារនៅឆ្ងាយពីលំនៅដ្ឋាន។ [...]

បណ្ដេញ​ភ្នាក់ងារ​សន្តិសុខ​ពី​ការងារ ព្រោះ​មិន​«ផ្សំ​គំនិត»​ជា​មួយ (vdo)

បណ្ដេញ​ភ្នាក់ងារ​សន្តិសុខ​ពី​ការងារ ព្រោះ​មិន​«ផ្សំ​គំនិត»​ជា​មួយ (vdo)

មេប៉ុស្តិ៍ប្រចាំគោលដៅរោងចក្រ ហារតា (Harta Packaging Factory) ម្នាក់កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ ម្សិល​ម៉ិញនេះ ត្រូវបានមេរដ្ឋបាលរោងចក្រ ដកនិងបញ្ឈប់ពីការងារ ព្រោះមិនបានអនុវត្ត និងធ្វើអ្វីទៅតាមគំនិត​ដែល​ប្រធានរដ្ឋបាលរោងចក្រនោះចង់បាន។


ភ្នាក់ងារសន្ដិសុខ ព្រាប សាវាត ដែលត្រូវបានបណ្ដេញចេញពីការងារ។ (រូបថត MONOROOM.info/ S.Tith)

បឈ្ឈប់ពីការងារ - មេប៉ុស្តិ៍ប្រចាំគោលដៅរោងចក្រហារតា ប្រចាំការពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច ត្រូវបាន​ប្រធានតំបន់ (មេរបស់ខ្លួន) ទទួលបញ្ជាពីប្រធានរដ្ឋបាលរោងចក្រហារតា បានសរសេរបញ្ឈប់​ការងាររបស់​លោក​ ព្រោះតែលោកមិនបានសរសេររបាយការណ៍មួលបង្កាច់កម្មករ ដែលធ្វើកូដកម្ម ទៅតាមចិត្តគំនិត [...]

អាមេិក៖ ទារក​ភ្លោះ​មួយ​គូរ កើត​ខុស​ពេល​គ្នា ដល់​ទៅ​៣៩​ថ្ងៃ (vdo)

អាមេិក៖ ទារក​ភ្លោះ​មួយ​គូរ កើត​ខុស​ពេល​គ្នា ដល់​ទៅ​៣៩​ថ្ងៃ (vdo)

ទារកបងកើតនៅថ្ងៃទី២០ ខែមករា រីឯទារកប្អូន កើតនៅថ្ងៃទី២៦ ខែកុម្ភៈ។ ខុសពេលគ្នាដល់ទៅជាងមួយខែ ករណី​ដ៏ចម្លែកនេះបានបង្កការភ្ញាក់ផ្អើល បន្ទាប់ពីគ្រូពេទ្យអនុញ្ញាតក្រុមគ្រួសារម្ដាយកូន ឲ្យវិលត្រឡប់ទៅផ្ទះវិញ កាលពី​ប៉ុន្មាន​ថ្ងៃមុននេះ។


កូនភ្លោះទាំងពីរ។ (រូបថតផ្ដិតពីវីដេអូ)

ពីនេះពីនោះ - ជាករណីដ៏កម្រមិនគួរឲ្យជឿ សម្រាប់ក្រុមគ្រូពេទ្យ និងឆ្មបអ្នកបង្កើតទារក។ នៅទីក្រុង កានសាស (Kansas) នៃរដ្ឋមីស៊ូរី (Missouri) សហរដ្ឋអាមេរិក ស្ត្រីជាតិអាមេរិកាំងមួយរូប ទើបនឹងប្រសូតបានកូនភ្លោះមួយគូរ ដែលចាប់កំណើតខុសពេលគ្នា ដល់ទៅ៣៩ថ្ងៃ។ នាង អេឡែន កូវ៉ាន (Elene Cowan) ជាម្ដាយរូបនេះ បាន​និយាយ​ថា៖ «រឿងដែលអ្នកឯងស្កាប់លឺនេះ វាបានកើតឡើងមែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...