Posts in ‘អត្ថបទមានវីដេអូ’ Category

អ្នក​ចម្រៀង​សំនៀងខ្មែរ​សុរិន្ទ្រ ច្រៀង​រំលឹក​ថ្ងៃ​៥-៦ កក្កដា

អ្នក​ចម្រៀង​សំនៀងខ្មែរ​សុរិន្ទ្រ ច្រៀង​រំលឹក​ថ្ងៃ​៥-៦ កក្កដា

ការផ្តើមដំបូង ក្នុងបទចម្រៀងនោះ អ្នកចម្រៀង​ដែលគេ​មិនស្គាល់មុខ បានច្រៀងឡើងថា៖ «កម្ពុជា កម្ពុជា បាញ់គ្នា​ទៀតហើយ ស្រណោះមនុស្សចាស់ ស្រណោះកូនក្មេង ងាប់ម៉្មតហើយ ងាប់ម៉្មតហើយ។» រួចបាន​រៀប​រាប់ ក្នុងភាសារខ្មែរសូរិន្ទ្រ បែបរឺដឺនទៀតថា៖ «កម្មអើយ កម្ពុជា បាញ់គ្នាៗទៀត​ហើយ រណឬទ្ធិ ហ៊ុន សែន … អាណិតឯណោះ មនុស្សចាស់ ក្មេង ក្រមុំ លឺសម្លេងកាំភ្លើងធំ រត់ចោលស្រុកស្រែ»។

ដោយមានលាយជាមួយភាសាថៃ បែបទួញសោកខ្លះៗផង ចម្រៀងបានរៀបរាប់ថា សង្គ្រាមស៊ីវិលនៅកម្ពុជា បានកើតឡើងចំនួនពីរដងហើយ មនុស្សបែក​បាក់​គ្រួសារ ឃ្លាតឪពុកម្តាយ បងប្អូន រស់នៅយ៉ាងវេទនា គ្មាន​ទីពុំនាក់ និងគ្មានការរស់នៅស្រួលឡើយ ក្នុងជាតិនេះ។ រីឯលោក ហ៊ុន សែន វិញ មានភាពចំណាប់ ក្នុង​ការ​ធ្វើសង្គ្រាមនោះ ដោយបានសម្លាប់មនុស្ស ជាហូរហែរ និងខ្លះទៀតបានបាញ់ចោល ដូចជាគេធ្វើមែនទែន យ៉ាង​ដូច្នោះដែរ។

សូមរំលឹកថា ព្រឹត្តិការណ៍បង្ហូរឈាម ដោយយោធា [...]

កីឡាការិនី​ម្នាក់​នេះ ទាត់​បញ្ចូល​ទី​ពី​ចំងាយ​៥០ម៉ែត្រ!

ការប្រកួតផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក ផ្នែកនារីឆ្នាំ២០១៥ កាលពីថ្ងៃ​អាទិត្យ គឺជាការសងសឹកមួយ ដែលក្រុមកីឡាការិនីអាមេរិក បានយកជ័យជំនះ ទៅលើក្រុមបាល់ទាត់ មកពី​ប្រទេសជប៉ុន​ ក្នុងពិន្ទុ៥ ទល់នឹង ២។ ក្នុងរយៈពេលដែល១៦នាទីដំបូង នៃការប្រកួតប៉ុណ្ណោះ ក្រុម​អាមេរិក​បានសម្លាប់ក្រុមជប៉ុន មិនឲ្យងើបមុខរួច ជាមួយនឹងគ្រាប់បាល់ ដល់ទៅ៤គ្រាប់ ក្នុងនោះ៣គ្រាប់ ជារបស់​កីឡាការិនី ខ្សែរបម្រើ នាង ការលី ឡយ។

គ្រាប់បាល់របស់នាង ការលី សុទ្ធតែជាគ្រាប់បាល់ល្អៗ មានកម្លាំង និងប្រកបដោយទេពកោសល្យ ដែល​កីឡាករជាបុរស ល្បីៗក្នុងលោកត្រូវតែសុំខ្មាស។ ជាពិសេស គ្រាប់បាល់ទីបួន របស់ក្រុម​អាមេរិក​ត្រូវបាន​នាងទាត់បញ្ចូល ទីរបស់ក្រុមជប៉ុន តាំងពីពាក់កណ្ដាលទីលាន ពោលគឺមានចំងាយប្រមាណជា ៥០ម៉ែត្រ។ ប៉ុន្តែមិនខុសទេ ព្រោះកីឡាការិនីរូបនេះ ត្រូវបានជ្រើសរើស ឲ្យក្លាយជាកីឡាការិនីបាល់ទាត់ ដ៏ល្អជាងគេ នៅ​ក្នុងការជួបប្រកួត [...]

វីដេអូថ្មី៖ ISISឲ្យ​​ក្មេង​សម្លាប់​​ទាហាន​ស៊ីរី​២៥នាក់ នៅ​មុខ​​​ប្រាសាទ

វីដេអូថ្មី៖ ISISឲ្យ​​ក្មេង​សម្លាប់​​ទាហាន​ស៊ីរី​២៥នាក់ នៅ​មុខ​​​ប្រាសាទ

ក្រុមអង្គការរដ្ឋអ៊ីស្លាម បានបង្ហោះវីដេអូថ្មីមួយ កាលពីថ្ងៃសៅរ៍ទី៤ ខែកក្កដានេះ បង្ហាញពីការបាញ់សម្លាប់ ក្រុម​ទាហាននៃប្រទេសស៊ីរី ចំនួន២៥នាក់ ដោយក្មេងជំទង់ ដែលជាសមាជិករបស់ខ្លួន។ ការបាញ់សម្លាប់ បាន​ប្រព្រឹត្តិទៅ នៅក្នុងរោងល្ខោនបូរាណ នៃក្រុង ប៉ាមៀរ ភាគកណ្ដាលនៃប្រទេសស៊ីរី និងទំនងជាបានធ្វើឡើង នៅក្រោយបន្តិច នៃការដណ្ដើមកាន់កាប់ ទីក្រុងបូរាណនេះបាន កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ។

វីដេអូ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានឃើញដែរនេះ មានរយៈពេលជិត១០នាទី ហើយត្រូវបាន​ផ្សព្វ​ផ្សាយដំបូងគេ នៅតាមបណ្ដាញទូរទស្សន៍ របស់ក្រុមអង្គការរដ្ឋអ៊ីស្លាម ប្រចាំនៅខេត្ត ហ៊ូម (Homs) របស់​ប្រទេសស៊ីរី។ គេឃើញទាហានប្រមាណជា ២៥នាក់ ដែលស្ថិតនៅក្នុងឯកសណ្ឋាន ត្រូវបានសម្លាប់ ដោយ​បាញ់ នឹងគ្រាប់កាំភ្លើង ពីក្រោយក្បាល នៅកណ្ដាលប្រាង្គប្រាសាទ ដ៏ចំណាស់ តាំងពីរាប់ពាន់ឆ្នាំមុន។

«ស្លាប់​ក្នុង​ដៃ​នួនល្អង»​ថ្ងៃ​តែ​មួយ នៃ​គូ​ស្នេហ៍​ចំណាស់​ជាង​​៧៥​ឆ្នាំ

«ស្លាប់​ក្នុង​ដៃ​នួនល្អង»​ថ្ងៃ​តែ​មួយ នៃ​គូ​ស្នេហ៍​ចំណាស់​ជាង​​៧៥​ឆ្នាំ

លោកតា អាឡិចសេនឌ័រ និងលោកយាយ ជេនណែត តូកស្កូ បានរួមរស់ជាមួយគ្នា សឹងតែពេញមួយ​ជីវិត​នេះ។ គូស្នេហ៍មួយគូនេះ បានស្គាល់គ្នាតាំងពីនៅកុមារ នៅពេលដែលពួកគាត់ទើបនឹងមានអាយុ៨ឆ្នាំ នៅ​ក្បែរក្រុង សានឌីយ៉េហ្គូ។ ពួកគាត់ទាំងពីនាក់ បានរៀបការជាមួយគ្នា នៅឆ្នាំ១៩៤០។

នៅក្នុងសេចក្ដីរាយការណ៍មួយ របស់ទូរទស្សន៍តំបន់ «10 News KGTV» របស់អាមេរិក បានឲ្យដឹងថា ស្ថានភាពសុខភាព របស់លោកតា អាឡិចសេនឌ័រ ដែលមានអាយុ៩៦ឆ្នាំ បានធ្លាក់ចុះដុនដាបខ្លាំង ដោយ​មូលហេតុបាក់ឆ្អឹងត្រគាក។ ដោយមានលោកយាយ មករស់នៅក្បែររហូតនោះ លោកតាបានសម្រេច​រស់​នៅ ក្នុងគេហដ្ឋានតូចល្មមួយ ដើម្បីអាចទទួលបាន នូវការព្យាបាលដ៏ងាយស្រួល ពីសំណាក់គ្រូពេទ្យ។

ដោយឃើញស្វាមីចាស់ព្រឹទ្ធរបស់ខ្លួន [...]

ប្រទះ​ឃើញ​សត្វ​សមុទ្រ​ដ៏​ចម្លែក មក​ស្លាប់​នៅ​សមុទ្រ​រ៉ូស្ស៊ី​ខាង​ជើង

ក្រុមអ្នកវិទ្យាសាស្ត្ររ៉ូស្ស៊ី កំពុងខ្វាយខ្វល់សម្បើមណាស់។ សត្វសមុទ្រ ដ៏ចម្លែកមួយក្បាល ត្រូវបានរកឃើញ នៅលើកោះ សាខាលីន (Sakhaline) ដែលស្ថិតក្នុងតំបន់ស៊ីបេរី ភាគខាងជើង នៃប្រទេសរ៉ូស្សី។

អ្នកជំនាញមួយរូប លោក នីកូឡៃ គីម (Nikolay Kim) បានថ្លែងប្រាប់ សារព័ត៌មានតំបន់ «Siberian Times» ថា៖ «ជាប្រភេទសត្វមួយ ដែលកម្រជាទីបំផុត។ វាប្រាកដជា សត្វមួយ ដែលស្ថិតក្នុងពូជអម្បូរ ត្រីដូហ្វាំង ដែលមិនដែលរស់នៅ ក្នុងដែនទឹករបស់ប្រទេសរ៉ូស្ស៊ីទេ។ វាទំនងជាត្រូវបានចរន្ដទឹក នាំមកទើរនៅទីនេះ។»

រឿងដែលអ្នកវិទ្យាសាស្ត្រ កាន់តែគិតមិនយល់នោះ គឺសត្វនេះមានកន្ទុយវា ប្រមូលផ្ដុំដោយរោម និង​ស្លាប​ជា​ច្រើន។ លោក នីកូឡៃ គីម បានថ្លែងឡើងថា៖ «ត្រីដូហ្វាំង មិនដែលមានរោម និងស្លាបអញ្ចឹងទេ»។

ជាអ្វីទៅ អញ្ចឹង?

នៅលើបណ្ដាញសង្គមឯណោះវិញ ក្រុមអ្នកប្រើប្រាស់បានធ្វើការអត្ថាធិប្បាយ ទៅលើរូបថត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...