ក្បាច់«កាម៉ាស៊ុលត្រា» នៅលើសូកូឡា សម្រាប់ថ្ងៃបុណ្យសង្សា
អ្នកឆ្នៃប្រឌិតធ្វើនំមួយរូប នៅក្រុង ម៉ុងប៊េលីយ៉ារដ៍ (Montbéliard) នៃប្រទេសបារាំង (ជាប់ព្រំដែននៃប្រទេសស្វីស) បានយកក្បាច់រួមរក្សជាច្រើន នៅក្នុងគម្ពឺ «កាម៉ាស៊ុយត្រា (Kamasutra)» ដ៏ល្បីរបស់ជនជាតិឥណ្ឌា មកឆ្លាក់ដាក់នៅលើ «នំសូកូឡា» ដើម្បីទាក់ទាញអោយចង់ភ្លក្ស ពីសំណាក់អតិថិជន ដែលមានវ័យចំណាស់ៗ។
នំសូកូឡា ដែលមានក្បាច់យ៉ាងពិសេសៗ។ នរណាខ្លះចង់ភ្លក្ស ?
«ជាទម្លាប់កន្លងមក ខ្ញុំធ្វើតែនំសូកូឡាធម្មតាៗ ដូចដែលធ្លាប់ធ្វើពីមុន សម្រាប់បុណ្យសង្សា ដូចជារូបបេះដូងតូចៗ ជាដើម។ តែថ្ងៃនេះ ខ្ញុំចង់បង្កើតនូវគំនិតថ្មីមួយ ដើម្បីទាក់ទាញអារម្មណ៍បន្តិច។» នេះជាការពន្យល់របស់ សេប៊ាស្យៀង ប៉ាវលី (Sébastien Pawly) អ្នកឆ្នៃប្រឌិតធ្វើនំ ដែលហាងនំរបស់គាត់ មានទីតាំងនៅ [...]