Posts in ‘សម្រាំងជាខេមរភាសា’ Category

អាហ្សង់ទីន៖ វីដេអូ​និស្សិត​ស្រី​«ដោះអាវ»​ពេល​កំពុង​រៀន ធ្វើ​ឲ្យ​ផ្អើល​រឿង​អាស្រូវ (VDO)

អាហ្សង់ទីន៖ វីដេអូ​និស្សិត​ស្រី​«ដោះអាវ»​ពេល​កំពុង​រៀន ធ្វើ​ឲ្យ​ផ្អើល​រឿង​អាស្រូវ (VDO)


កញ្ញាអាណាលីហ្សា សង់ទី។

ដើមទ្រូងរបស់កញ្ញាអាណាលីហ្សា សង់ទី បានធ្វើអោយផ្អើលពិភពអាំងធើណែត ដោយសារតែខ្សែរវីដេអូមួយ ដែលបាន​បង្ហាញពីរូបនាងដោះអាវចេញ ក្នុងពេលកំពុងរៀន និងបានដាក់ផ្សាយនៅលើគេហទំព័រវីដេអូ យូធូប (YouTube)​ កាល​ពី​សប្ដាហ៍មុន។ កញ្ញាជានិស្សិតម្នាក់អាយុ២១ឆ្នាំ នៅកលវិទ្យាល័យកាតូលីក ប៊ូណូស អ៊ែរេស (Buenos Aires) នៃប្រទេស​អាហ្សង់ទីន (ទ្វីបអាមេរិកខាងត្បូង)។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក យកមកចុះផ្សាយធ្វើជាអត្ថបទ​ព្រោងព្រាត និងបន្ទាប់មកប្រព័ន្ធផ្សព្វផ្សាយនៅបរទេស ក៏បានយកមកផ្សាយបន្តយ៉ាងគគ្រឹកគគ្រេងដែរ។

ប៉ុន្តែកញ្ញាមិនមានមោទនភាព នឹងភាពល្បីល្បាញបែបនេះទេ។ «ខ្ញុំមិនចង់និយាយពីរឿងនេះទេ។ វាជារឿងដែលខ្ញុំចង់​ជៀសវាង។» នាងបានឆ្លើយយ៉ាងដូច្នេះ [...]

ប៉ាគីស្តង់៖ អតីត​នាយក​រដ្ឋមន្ត្រី ណាវ៉ាស ស្សារីហ្វ ប្រកាស​ជ័យជំនះ​ក្នុង​ការ​បោះ​ឆ្នោត

ប៉ាគីស្តង់៖ អតីត​នាយក​រដ្ឋមន្ត្រី ណាវ៉ាស ស្សារីហ្វ ប្រកាស​ជ័យជំនះ​ក្នុង​ការ​បោះ​ឆ្នោត

អតីតនាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្តង់ ណាវ៉ាស ស្សារីហ្វ (Nawaz Sharif) បានប្រកាសពីជ័យជំនះរបស់ខ្លួន នៅក្នុង​ការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយ ដែលពោរពេញទៅដោយអំពើហឹង្សា កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ខណៈដែលលទ្ធផល​ផ្លូវការ នៅមិនទាន់បានប្រកាសធ្វើនៅឡើយ។


អតីតនាយករដ្ឋមន្ត្រី ណាវ៉ាស ស្សារីហ្វ លើកដៃបង្ហាញពីជ័យជំនះ។

ប្រសិនបើជ័យជំនះនេះត្រូវបានបញ្ជាក់អះអាងពិតប្រាកដមែន វានឹងជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ សម្រាប់អ្នកនយោបាយ​អាយុ៦៣ឆ្នាំរូបនេះ ដែលធ្លាប់ជានាយករដ្ឋមន្ត្រីពីរអាណត្តិ មុននឹងត្រូវគេបណ្ដេញចេញពីតំណែង ដោយសាររដ្ឋប្រហារ​យោធាមួយនៅឆ្នាំ១៩៩៩។ លោកបាននិរទេសខ្លួនទៅរស់នៅ​បរទេសជាច្រើនឆ្នាំ មុននឹងត្រឡប់ចូលមកក្នុងប្រទេស​វិញ​នៅឆ្នាំ២០០៧។

គណបក្សរបស់លោក [...]

ណីម៉ា ប្រាប់​ក្រុម​សាន់តូស​ថា គាត់​នឹង​ទៅ​បាសេឡូណា នៅ​រដូវ​ក្តៅ​នេះ

ណីម៉ា ប្រាប់​ក្រុម​សាន់តូស​ថា គាត់​នឹង​ទៅ​បាសេឡូណា នៅ​រដូវ​ក្តៅ​នេះ

ខ្សែប្រយុទ្ធវ័យក្មេង ណីម៉ា (Neymar) បានប្រាប់ដល់មិត្តរួមក្រុមសាន់តូស (Santos) ថាគាត់មិនចាំរហូតដល់ការប្រកួត បាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីលចប់នោះទេ ហើយគាត់នឹងប្តូរទៅកាន់ក្រុមបាសេឡូណា (Barcelona) នៅ​រដូវក្តៅខាងមុខនេះ។


កីឡាករ ណឺម៉ា ដែលនឹងត្រូវទៅចូលរួមជាមួយក្រុមបាសឺឡូណារបស់ប្រទេសអេស្ប៉ាញ។

កាសែតអេស្ប៉ាញ ម៉ុនដូ ដេប៉ូតេវ៉ូ (Mundo Deportivo) បានចេញផ្សាយថា តារាឆ្នើមប្រេស៊ីល បានប្រាប់ដល់មិត្តរួមក្រុម​របស់គាត់ច្បាស់ហើយថា គាត់នឹងប្តូរទៅកាន់កីឡាដ្ឋាន ខេមនូ (Camp Nou) បន្ទាប់ពីប្រកួតពានរង្វាន់ ខនហ្វេដឺរ៉ាសិន​ខាប់ (Confederations Cup) នៅរដូវក្តៅចប់រួចរាល់។

ក្រុមអ្នកមានបុណ្យ បាសេឡូណា បានត្រៀមទឹកប្រាក់ប្រមាណ ៤០លានអ៊ឺរ៉ូ ដើម្បីនាំយកកីឡាករវ័យ២១ឆ្នាំរូបនេះ [...]

បាល់ទាត់អាស៊ី៖ ម្ចាស់​ផ្ទះ​បឹងកេត «ហាល​អាវ»​ត្រឹម​វគ្គ​ចែកពូល

បាល់ទាត់អាស៊ី៖ ម្ចាស់​ផ្ទះ​បឹងកេត «ហាល​អាវ»​ត្រឹម​វគ្គ​ចែកពូល

ក្រុមម្ចាស់ជើងឯកមិត្តហ្វូនខេមបូឌានរបស់កម្ពុជា ចំការកៅស៊ូបឹងកេត មិនមានសំណាងទៅកាន់វគ្គជាបន្ត នៃពានរង្វាន់ អេអេហ្វស៊ី ប្រេស៊ីដិនខាប់ (AFC President’s Cup) ឆ្នាំ២០១៣នោះទេ បន្ទាប់ពីប្រកួតចាញ់ក្រុមប៉ាឡេស្ទីន ហីលាល អាល់ហ្គាដស៏ (Hilal Al-Quds) ដោយលទ្ធផល ១-០ កាលពីល្ងាចថ្ងៃទី១០ ខែឧសភាម្សិលមិញ។


ក្រុមប៉ាឡេស្ទីន ហីលាល អាល់ហ្គាដស៏ ឯកសណ្ឋានខៀវ នៅក្រោយពេលទាត់ចូលក្រុមបឹងកេតមួយគ្រាប់។ (រូបថត V.Chivann/MONOROOM.info)

ក្នុងការប្រកួតនោះ ក្រុមបឹងកេតទាមទារយកជ័យជំនះដាច់ខាត ខណៈដែល អាល់ហ្គាដស៏ទាមទារ សុំត្រឹមតែស្មើក៏ អាច ឡើងទៅវគ្គបន្តបានដែរ។ ក្រុមអាល់ហ្គាដស៏ បានគាបសង្កត់ទៅលើបឹងកេតយ៉ាងខ្លាំងនៅដើមវគ្គទី១ តែទោះជាយ៉ាងណា ក៏ពុំមានក្រុមណាមួយអាចទាត់បញ្ចូលទីគ្នាបានឡើយ។

[...]
ប្តូរយ៉ោម បុប្ផា «ស្ងាត់ៗ»ពី​ព្រៃ​ស មក PJ

ប្តូរយ៉ោម បុប្ផា «ស្ងាត់ៗ»ពី​ព្រៃ​ស មក PJ

អ្នកស្រី យ៉ោម បុប្ផា ត្រូវបានផ្លាស់ប្តូរកន្លែងឃុំខ្លួន ពីពន្ធនាគារព្រៃស ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់​នាយកដ្ឋាន​ពន្ធនាគារនៃក្រសួងមហាផ្ទៃ ទៅកាន់ពន្ធនាគារ PJ វិញ ដែលគ្រប់គ្រងដោយស្នងការ​នគរបាលរាជធានី​ភ្នំពេញ។ តែក្រុម​អ្នកការពារសិទ្ធិមនុស្ស និងខាងគ្រួសារជនជាប់ចោទ បានចោទថា ជារឿងខុសច្បាប់ ដោយមកពី​ការផ្លាស់ប្ដូនេះ មិនបាន​ជូនដំណឹងជាមុន។


រូបភាព អ្នកស្រីយ៉ោម បុប្ផា កាលពីខែកញ្ញាឆ្នាំ២០១២។

មូលហេតុនៃការផ្លាស់ប្តូរនេះ មន្រ្តីរដ្ឋបាលមួយរូបពន្ធនាគារព្រៃស ម២ លោក សាទ មុស បានបញ្ជាក់ថា នៅ ម២ មាន​អ្នក​ទោសកាន់តែកើនច្រើនឡើង ធ្វើឲ្យចង្អៀត។ លោក ថាក្នុងថ្ងៃនេះមានការប្តូរ អ្នកទោសស្រីជាងម្ភៃនាក់ផ្សេងទៀត ដែល​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានតែមួយដដែល។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...