ចិនចង់ពង្រាយកងទ័ពមួកខៀវ នៅក្នុងប្រទេសម៉ាលី
អ្នកទទួលខុសត្រូវម្នាក់របស់អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍ទី២៣ខែមេសា ថាប្រទេសចិនមានបំណងចង់បញ្ជូនទ័ពរបស់ខ្លួន ទៅបំពេញបេសកកម្មថ្មីមួយ ដើម្បីរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។ ក្រុមនិយមអ៊ីស្លាមបានកាន់កាប់ផ្នែកខាងជើងនៃប្រទេសនេះ តែត្រូវបានរុញច្រានដោយកងទ័ពនៃប្រទេសបារាំង ដែលបានធ្វើតាំងពីខែមករាកន្លងមក។
ទាហ៊ាននៃប្រទេសមួយនៅទ្វីបអាហ្វ្រិក ពាក់មួកខៀវរបស់អ.ស.ប។
អ្នកនាំពាក្យមួយរូប នៃយុទ្ធនាការថែរក្សាសន្តិភាព ប្រចាំឲ្យអង្គការសហប្រជាជាតិ លោកអង់ឌ្រេ មីឆែល អែស៊ួនហ្គូ បានប្រកាសប្រាប់សារព័ត៌មានអេភីថា អង្គការពិភពលោកបានទទួលនូវកិច្ចសន្យា និងជំនួយពីសំណាក់ប្រទេសមួយចំនួននៅក្នុងពិភពលោក ក្នុងនោះមានប្រទេសចិនដែរ។
[...]