Posts in ‘សម្រាំងជាខេមរភាសា’ Category

អ.ស.ប៖ ជិត​៧០​ប្រទេស បាន​ចុះ​សន្ធិសញ្ញា​ដាក់​កំហិត​ការ​​ជួញ​ដូរ​អាវុធ

អ.ស.ប៖ ជិត​៧០​ប្រទេស បាន​ចុះ​សន្ធិសញ្ញា​ដាក់​កំហិត​ការ​​ជួញ​ដូរ​អាវុធ

កាលពីថ្ងៃច័ន្ទទី០៣ខែមិថុនា បណ្ដាប្រទេសជិត៧០ក្នុងលោក បានចុះហត្ថលេខាលើសន្ធិសញ្ញាជាប្រវត្តិសាស្ត្រមួយ ដាក់​កំហិតលើការជួញដូរអាវុធ នៅក្នុងពិភពលោក និងបង្កើតឲ្យមាននូវយុទ្ធនាការអន្តរជាតិលើកដំបូងគេបង្អស់ សម្រាប់​កម្រិត​ចរាចរណ៍អាវុធខុសច្បាប់ ដែលអាចបង្កឲ្យមានជម្លោះ ឬធ្លាក់ទៅលើដៃក្រុមជ្រុលនិយម។


ផ្សារលក់អាវុធ នៅសហរដ្ឋអាមេរិក។ (រូបថត STR/AFP)

បើទោះជាសន្ធិសញ្ញាធ្លាប់ត្រូវបានយល់ព្រមដោយភាគច្រើន នៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២​ខែមេសានោះក៏ដោយ តែប្រទេសអ្នកនាំអាវុធចេញដ៏ច្រើន ដូចរ៉ូស្សី និង ចិន ព្រមទាំងប្រទេសអ្នកនាំអាវុធចូល ដូចយ៉ាង​ឥណ្ឌា អារ៉ាប៊ីសាអ៊ូឌីត ឥណ្ឌូនេស៊ី និងអេហ្សីបជាដើម បានបោះឆ្នោតអនុប្បវាត។

[...]
អង្គការ​លើក​លែង​ទោស​អន្តរជាតិ ទាមទារ​ឲ្យ​ដោះ​លែង​យ៉ោម បុប្ផា

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ទាមទារ​ឲ្យ​ដោះ​លែង​យ៉ោម បុប្ផា

អាជ្ញាធរកម្ពុជា ត្រូវដោះលែងសកម្មជនសិទ្ធិលំនៅដ្ឋាន អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានជាប់ឃុំរហូតមកដល់ថ្ងៃនេះ ដោយ​សារការជំនុំជម្រះមិនយុត្តិធម៌មួយ។ នេះជាសេចក្ដីប្រកាសព័ត៌មាន របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) មានទីស្នាក់ការកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។


ផ្លាកសញ្ញា របស់អង្គការលើកលែងទោសអន្តរជាតិ។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការអន្តរជាតិ បានធ្វើឡើងមួយថ្ងៃមុន សវនាការកាត់ក្ដីលើសំនុំរឿងរបស់អ្នកស្រី យ៉ោម បុប្ផា នៅសាលាឧទ្ទរណ៍ថ្ងៃទី៥ខែមិថុនា។ អ្នកស្រីយ៉ោម បុប្ផា អាយុ៣១ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់​ទោសកាលពីថ្ងៃទី២៧ខែធ្នូកន្លងទៅ ពីបទប្រព្រឹត្តិអំពើហឹង្សាដោយចេតនា ដែលមានស្ថានទម្ងន់ទោស ហើយ​បង្គាប់​ឲ្យ​ដាក់ពន្ធនាគារអ្នកស្រី [...]

វិភាគ៖ វប្បធម៌​«រាំសារ៉ាវាន់» របស់​អ្នក​នយោបាយ​ខ្មែរ

វិភាគ៖ វប្បធម៌​«រាំសារ៉ាវាន់» របស់​អ្នក​នយោបាយ​ខ្មែរ

នៅកម្ពុជា យន្តការនៃការ«វាយប្រហារគ្នាដោយពាក្យសម្តី រវាងបក្សកាន់អំណាច និងបក្សដ៏ទៃទៀត ដែលគេចាត់ទុកថាជា​បក្សប្រឆាំង» នៅមុនការបោះឆ្នោត បានក្លាយជាទម្លាប់ប្រចាំថ្ងៃយ៉ាងអាក្រក់ របស់អ្នកនយោបាយ។ គេមិនសូវបានឃើញ​ក្រុមនយោបាយទាំងនោះ យកបញ្ហាដែលកើតមានចំពោះមុខ ឬបញ្ហារួមរបស់ជាតិ មកដាក់លើ«តុចចារ»ណាមួយឡើយ។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

ផ្ទុយទៅវិញ ការវាយប្រហារគ្នាដែលបានធ្វើឡើងរវាងអ្នកនយោបាយ មិនមែនធ្វើឡើងក្នុងន័យស្ថាបនាទេ តែភាគច្រើន​ជា​ការ«ស្វែងរកចាប់កំហុស និងដាស់ទោសគ្នាទៅវិញទៅមក» របៀបជាការចង់«យកចាញ់ឈ្នះ» សម្រាប់បុគ្គល ឬបក្សខ្លួន [...]

តឺនីស៖ ហ្វេដឺរ៉ឺ ឡើង​ទៅ​វគ្គ​១​ភាគ​៤​ជា​បន្ត បន្ទាប់​ពី​ការ​ប្រកួត​ដ៏​តានតឹង

តឺនីស៖ ហ្វេដឺរ៉ឺ ឡើង​ទៅ​វគ្គ​១​ភាគ​៤​ជា​បន្ត បន្ទាប់​ពី​ការ​ប្រកួត​ដ៏​តានតឹង

កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) ស្ទើរតែធ្លាក់ចេញពីការប្រកួតរ៉ូឡែន ហ្គារ៉ូស (Roland Garros) ទៅហើយ មុនពេលដែលគាត់អាចវាយបកយកឈ្នះកីឡាករហ្គីលឡេស ស៊ីម៉ុន (Gilles Simon) វិញ ក្នុងការប្រកួត៥សិត នៅឯ​ហ្វ្រិនអូផិន (French Open)។


កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ។

កីឡាករសញ្ជាតិស្វីស វ័យ៣១ឆ្នាំ បានយកជ័យជំនះលើកីឡាករបារាំង (ស៊ីម៉ុន) ដោយលទ្ធផល ៦-១, ៤-៦, ២-៦, ៦-២ និង ៦-៣ ធ្វើឲ្យគាត់អាចឡើងទៅកាន់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រជាលើកទី៣៦ ហើយក៏ជាជ័យជំនះលើកទី៩០០ ក្នុងអាជីព​របស់គាត់ដែរ។

បន្ទាប់ពីឆ្លងផុតវគ្គដ៏រន្ធត់នេះ ហ្វេដឺរ៉ឺនឹងត្រូវជួបជាមួយកីឡាករបារាំងមួយរូបទៀត ពោលគឺគាត់ត្រូវតតាំង​ជាមួយនឹង​កីឡាករជូវិលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) នៅវគ្គ៨នាក់ចុងក្រោយ។

[...]
ដិមសី ទាត់​ចូល​ទី​២​គ្រាប់ ជួយ​ឲ្យ​អាមេរិក​ឈ្នះ​អាឡឺម៉ង់

ដិមសី ទាត់​ចូល​ទី​២​គ្រាប់ ជួយ​ឲ្យ​អាមេរិក​ឈ្នះ​អាឡឺម៉ង់

ខ្សែបម្រើប្រយុទ្ធឃ្លីន ដិមសី (Clint Dempsey) បានរកគ្រាប់បាល់បញ្ចូលទីបាន២គ្រាប់ ហើយបានជួយឲ្យ​ក្រុមជម្រើស​ជាតិសហរដ្ឋអាមេរិក យកឈ្នះក្រុមខ្លាំងឥន្ទ្រីដែកអាឡឺម៉ង់ ដោយលទ្ធផល ៤-៣ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ​កាល​ពីថ្ងៃអាទិត្យយប់មិញ ហើយបានជួយឲ្យគ្រូបង្វឹកអាមេរិកលោកចឺចិន ឃ្លីនស្មាន (Juergen Klinsmann) អាចយកឈ្នះ​ប្រទេសកំណើតរបស់គាត់ដែរ។


ខ្សែបម្រើប្រយុទ្ធឃ្លីន ដិមសី របស់ក្រុមជម្រើសជាតិអាមេរិក (ពាក់អាវស)។

គ្រាប់បាល់២គ្រាប់របស់ដិមសី នៅវគ្គទី២ បានជួយឲ្យអាមេរិកធ្វើការនាំមុខ៤-១ មុនពេលដែលអាឡឺម៉ង់វាយបក​នៅចុង​ម៉ោងបាន២គ្រាប់វិញ នាកីឡាដ្ឋានអរអេហ្វឃេ (RFK) ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី (Washington DC)។

លោកឃ្លីនស្មាន បាននិយាយថា «យើងពិតជារីករាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...