Posts in ‘សម្រាំងជាខេមរភាសា’ Category

គ. ជ. ប៖ សម រង្ស៊ី អាច​ក្លាយ​ជា​តំណាង​រាស្ត្រ តែ​...​ចាំ​ពេល​ក្រោយ​បោះឆ្នោត

គ. ជ. ប៖ សម រង្ស៊ី អាច​ក្លាយ​ជា​តំណាង​រាស្ត្រ តែ​...​ចាំ​ពេល​ក្រោយ​បោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបកស្រាយអំពីលទ្ធភាពរបស់ លោក សម រង្សី ក្នុងការឈរ​ឈ្មោះ​ជាបេក្ខជនតំណាងរាស្រ្ត ដើម្បីចូលរួមក្នុងដំណើរការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ។


សន្និសិទ​សារព័ត៌មាន នៅទីស្តីការគ.ជ.ប ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ U.Bory)

ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ លោក មាន សាទិ ជាមន្រ្តីជាន់ខ្ពស់របស់គ.ជ.ប បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុង​សន្និសិទ​មួយនៅទីស្តីការគ.ជ.បថា៖ «នៅពេលនេះលោក សម រង្ស៊ី មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយក៏គ្មានឈ្មោះ​ក្នុង​បញ្ជី​បេក្ខជនតំណាងរាស្រ្តផងដែរ ប៉ុន្តែនៅពេលក្រោយ ប្រសិនបើបញ្ជីបេក្ខជនតំណាងរាស្រ្ត នៅសល់កៅអី​ឬមាន​បេក្ខជន​ណាមួយលាលែង ពេលនោះច្បាប់មាននីតិវិធីបំពេញបន្ថែម»។

[...]
អ្នកបឹងកក់៖ ស្នើរ​ឲ្យ​ក្រសួង​ព័ត៌មាន​ត្រួត​ពិនិត្យ​លើ​ការ​ផ្សាយ​ព័ត៌មាន​លំអៀង

អ្នកបឹងកក់៖ ស្នើរ​ឲ្យ​ក្រសួង​ព័ត៌មាន​ត្រួត​ពិនិត្យ​លើ​ការ​ផ្សាយ​ព័ត៌មាន​លំអៀង

ភ្នំពេញ៖ ពលរដ្ឋរងនូវការបណ្តេញចេញពីបឹងកក់ និងបុរីកីឡាប្រមាណជាង១០០នាក់ បានមកជួបជុំគ្នានៅមុខ​ក្រសួង​ព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែកក្កដានេះ ដើម្បីដាក់ញ្ញត្តិ ឲ្យក្រសួងមួយនេះចាត់វិធានការលើវិទ្យុ និងទូរទស្សន៍មួយចំនួន ដែលធ្វើការផ្សព្វផ្សាយនូវព័ត៌មានដោយលំអៀង ខុសពីការពិត និងសុំឲ្យជួយផ្យាយនូវគ្រប់ព័ត៌មាន​ដែលផ្តល់ប្រយោជន៍​ដល់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលជារងគ្រោះពិតប្រាកដ។


ការតវ៉ានៅមុខក្រសួងព័ត៌មានរបស់អ្នកភូមិនៅបឹងកក់ ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)

ប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ បុរីកីឡា បានចោទប្រកាន់លើ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនទាំងវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជនថាមានភាពស្ងៀមស្ងាត់ ចំពោះទុក្ខលំបាកពិតប្រាកដរបស់ពួកគេ [...]

ជូសេ ម៉ូរីញ៉ូ ពេញ​ចិត្ត​ជ័យជំនះ​ដំបូង លើ​ក្រុម​សឹង្ហា​អល​ស្តា​របស់​ថៃ

ជូសេ ម៉ូរីញ៉ូ ពេញ​ចិត្ត​ជ័យជំនះ​ដំបូង លើ​ក្រុម​សឹង្ហា​អល​ស្តា​របស់​ថៃ

គ្រូបង្វឹកក្រុមតោខៀវឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា គាត់ពេញចិត្តចំពោះទម្រង់ លេងកូនក្រុមរបស់គាត់ បន្ទាប់ពីពួកគេចាប់ផ្តើមប្រកួតមិត្តភាពបើកឆាកដំបូងឈ្នះក្រុមសឹង្ហាអលស្តា (Singha All-Stars) របស់ថៃ ដោយលទ្ធផល ១-០។


លោកជូសេ ម៉ូរីញ៉ូ នៅប្រទេសថៃ។ (រូបថត: RUNGROJ YONGRIT)

គ្រាប់បាល់ទាត់ពិន័យប៉េណាល់ទី នៅនាទីទី៣៥ របស់កីឡាករ រ៉ូមេលូ លូកាគូ (Romelu Lukaku) ចំនួន១គ្រាប់ ក៏សម​ល្មមនឹងឲ្យឆែលស៊ី ទទួលបានជ័យនៅក្នុងកីឡាដ្ឋានរ៉ាចាម៉ាំងហ្គាឡា (Rajamangala Stadium) នៅក្នុងទីក្រុងបាងកក​ដែរ។

លោកម៉ូរីញ៉ូ បានលើកឡើងថា វាជារឿងដ៏ល្អ និងជាកម្លាំងចិត្តមួយសម្រាប់ក្រុម ដើម្បីត្រៀមខ្លួនប្រកួតសប្តាហ៏ទី១ បើករដូវកាលនៅថ្ងៃទី១៨ ខែសីហា [...]

អាល់វ៉ារ៉ូ ណេហ្រ្គេដូ ជិត​ពិនិត្យ​សុខភាព នៅ​ម៉ែនស៊ីធី​ហើយ

អាល់វ៉ារ៉ូ ណេហ្រ្គេដូ ជិត​ពិនិត្យ​សុខភាព នៅ​ម៉ែនស៊ីធី​ហើយ

ក្លិបម៉ែនឆេស្ទើ ស៊ីធី (Manchester City) ខិតជិតចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធក្រុមសេវីឡា (Sevilla) អាល់វ៉ារ៉ូ ណេហ្គ្រេដូ (Alvaro Negredo) ជាផ្លូវការហើយ ខណៈដែលកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ នឹងឈានដល់​ដំណាក់​កាលពិនិត្យ​សុខភាពឆាប់ៗនេះ។ នេះបើតាមក្លិបប្រទេសអេស្ប៉ាញ បានរាយការណ៏។


កីឡាករខ្សែរប្រយុទ្ធ អាល់វ៉ារ៉ូ ណេហ្គ្រេដូ ពេលនៅទាត់ក្នុងក្រុមសេវីឡា។

កីឡាករវ័យ២៧ឆ្នាំ បាននិយាយថា គាត់ចង់បោះជំហ៊ានថ្មីបន្ទាប់មួយទៀត ក្នុងអាជីពរបស់គាត់។ គាត់បាននិយាយនៅ​ក្នុងសន្និសិតកាសែតក្លិបសេវីឡាថា៖ «សម្រាប់រយះពេល៤ឆ្នាំ ដែលខ្ញុំនៅទីនេះ ខ្ញុំពិតជារីករាយខ្លាំងណាស់។ ប៉ុន្តែខ្ញុំ​គិត​ថា ពេលវេលារបស់ខ្ញុំ បានមកដល់ហើយ។»

ក្លិបម៉ែនស៊ីធី បានចំណាយអស់ប្រមាណ២០លានផោន (២៣លានអ៊ឺរ៉ូ) [...]

ឥណ្ឌា៖ កុមារ​២២​នាក់​ស្លាប់ដោយ​ពុល​អាហារ​ពេល​ថ្ងៃ នៅ​សាលា​រៀន

ឥណ្ឌា៖ កុមារ​២២​នាក់​ស្លាប់ដោយ​ពុល​អាហារ​ពេល​ថ្ងៃ នៅ​សាលា​រៀន

កុមារជាច្រើនសិបនាក់ នៅក្នុងភូមិមួយក្នុងប្រទេសឥណ្ឌា បានពុលអាហារដែលផ្ដល់ជូនដោយឥតគិតថ្លៃ នៅសាលា​របស់ពួកគេ។ មួយចំនួនពីចំណោមនោះ បានរងគ្រោះស្លាប់បាត់បង់ជីវិត។ ការពុលនេះ ទំនងបណ្ដាលមកពីថ្នាំ ដាក់​សម្រាប់សម្លាប់សត្វល្អិត។


ភាពសោកសង្រេងរបស់ឪពុកម្ដាយនៃកុមាររងគ្រោះ។ (រូបថត AFP PHOTOSTR/AFP/Getty Images)

ភាពសប្បាយរីករាយ សំណើចក្អាកក្អាយនៃកុមារទាំងនោះកាលពីម្សិលម៉ិញ តែបានក្លាយជាទុក្ខហូហៀរជាទឹកភ្នែក សម្រាប់ក្រុមគ្រួសារនៅថ្ងៃនេះ។

នៅថ្ងៃពុធទី១៧ខែកក្កដានេះ កុមារជាង២០នាក់ពីក្នុងភូមិដ៏តូចមួយផ្នែកខាងជើងនៃប្រទេសឥណ្ឌា បានពុលចំណីអាហារ ដែលពួកគេបានទទួលទានមិនឆ្ងាយប៉ុន្មានពីសាលរៀន។ កុមារទាំងនោះមានអាយុប្រមាណជា៤ទៅដល់១០ឆ្នាំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...