Posts in ‘សម្រាំងជាខេមរភាសា’ Category

កឹម មនោវិទ្យា៖ ចូល​ហាង​ញ៉ាំ​បាយ​ទំនើប​មិន​មាន​ន័យ​ថា មិន​តស៊ូ​ដើម្បី​អ្នក​ក្រ​ទេ

កឹម មនោវិទ្យា៖ ចូល​ហាង​ញ៉ាំ​បាយ​ទំនើប​មិន​មាន​ន័យ​ថា មិន​តស៊ូ​ដើម្បី​អ្នក​ក្រ​ទេ

នៅនឹងចំណងជើងខាងលើនេះ ជាការលើកឡើងរបស់ កញ្ញាកឹម មនោវិទ្យា កូនស្រីអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅពេលដែលកញ្ញាបានឆ្លើយតប នឹងការផ្ដល់យោបល់រិះគន់ របស់ប្រិយមិត្តមួយចំនួន ក្នុងទំព័រផ្លូវការ​របស់កញ្ញា លើបណ្ដាញសង្គមហ្វេសប៊ុក។


រូបចម្លងពីអេក្រង់ទំព័រហ្វេសប៊ុក របស់កញ្ញា កឹម មនោវិទ្យា។

ការជជែកផ្ដល់យោបល់ និងការរិះគន់នោះត្រូវបានធ្វើឡើង នៅពេលកញ្ញាបានបង្ហោះរូបថតមួយសន្លឹក កាលពីថ្ងៃអាទិត្យ​ទី២១ខែកក្កដា ដែលកញ្ញាបានថតពេលទទួលទានអាហារថ្ងៃត្រង់ នៅក្នុងភោជនីយដ្ឋានមួយ ដែលត្រូវបានគេមើលឃើញ ទំនងជាភោជនីយដ្ឋានដ៏ល្អ ប្រកបដោយផាលសុភាពនិងប្រណិតនោះ។

ប្រិយមិត្តជាច្រើនរបស់កញ្ញា ដែលសុទ្ធសឹងជាអ្នក​គាំទ្រ​គណបក្សសង្គ្រោះជាតិ បានដាក់វាចានិងយោបល់ជាបន្តបន្ទាប់ សរសើរជូនពរ [...]

ព្រះមហាក្សត្រ​ថ្មី​នៃ​ប្រទេស​ប៊ែលហ្សិក ឡើង​សោយ​រាជ្យ (Pic)

ព្រះមហាក្សត្រ​ថ្មី​នៃ​ប្រទេស​ប៊ែលហ្សិក ឡើង​សោយ​រាជ្យ (Pic)

អតីតព្រះមហាក្សត្រនៃប្រទេសប៊ែលហ្សិក អាល់ប៊ែរទី២ (Albert II) បានដាក់រាជ្យនៅថ្ងៃអាទិត្យទី២១ខែកក្កដា ដែលជាថ្ងៃ​បុណ្យជាតិផង ដោយទ្រង់បានប្រគល់រាជ្យសម្បត្តិនេះ ទៅព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម ហ្វីលីព (Philippe) វិញ។


អតីតព្រះមហាក្សត្រ អាល់ប៊ែរទី២ (ឆ្វេង) និងព្រះមហាក្សត្រថ្មី ហ្វីលីព។ (រូបថត AFP)

បន្ទាប់ពីបានគ្រងរាជ្យសម្បត្តិជាង២០ឆ្នាំ ព្រះមហាក្សត្រប៊ែលហ្សិក អាល់ប៊ែរទី២ អាយុ៧៩ឆ្នាំ បានឡាយព្រះហស្ថលើរាជ​ក្រិត្យដាក់រាជ្យ នៅម៉ោង១០និង៤៥នាទីព្រឹកថ្ងៃអាទិត្យទី២១ខែកក្កដានេះ នៅក្នុងព្រះបុរមរាជវាំងនៃរាជធានីប្រ៊ុយស្សែល។ ព្រះអង្គម្ចាស់ហ្វីលីព ដែលជាព្រះរាជបុត្ររបស់ព្រះអង្គ បានយាងឡើងស្បថ ដើម្បីសោយរាជ្យសម្បត្តិបន្តពីព្រះបីតាព្រះអង្គ [...]

រឿង​អាស្រូវ​នៃ​អតីត​នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី នៅ​តុលាការ​មិន​ទាន់​ចប់

រឿង​អាស្រូវ​នៃ​អតីត​នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី នៅ​តុលាការ​មិន​ទាន់​ចប់

អ្នកជិតដិតនឹងលោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) ចំនួនបីរូប ត្រូវបានតុលាការផ្ដន្ទាទោស កាលពីថ្ងៃសុក្រ​ទី១៩​ខែកក្កដា ពីបទ«នាំពេស្យាចារ»អោយលោក ខណៈពេលដែលអតីតនាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ នៅជាប់សំនុំរឿងក្ដី​ទាក់​ទង់អំពើពុករលួយ នៃព្រឹទ្ធសមាជិកមួយរូបពីគណបក្សប្រឆាំង។


នាងរូប៊ី (ខាងឆ្វេង) និងលោកប៊ែរលូស្កូនី។ (រូបថត AP)

រឿងអាស្រូវដែលទាក់ទង់នឹង«ស្រី» របស់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី នៅជាប់រយីងរយោង ដូច​សម្លកំពឹស ជាពិសេសនៅឯតុលាការ។ កាលពីថ្ងៃសុក្រ អ្នកជិតដិតនឹងលោកបីនាក់ បានត្រូវប្រព័ន្ធយុត្តិធម៌របស់ប្រទេស កាត់ក្ដីឲ្យជាប់ពន្ធនាគារ ពីបទដឹក«ញ៉ី»ទៅបន្ស៊ី«ឈ្មោល» ជាពិសេសស្រីលក់ខ្លួនមិនទាន់គ្រប់អាយុមួយនាក់ [...]

សម រង្ស៊ី៖ ប្រជាជន​ភ្ញាក់​រលឹក ដើម្បី​ការ​ផ្លាស់​ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ​

សម រង្ស៊ី៖ ប្រជាជន​ភ្ញាក់​រលឹក ដើម្បី​ការ​ផ្លាស់​ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ​

ប្រធានគណបក្សប្រឆាំងនៅកម្ពុជា ដែលទើបនឹងត្រឡប់ចូលប្រទេសវិញ នៅថ្ងៃសុក្រទី១៩ខែកក្កដាកន្លងទៅនេះ បាន​បរិហារពីការបំភិតបំភ័យទាំងឡាយ ដែលបានធ្វើទៅលើអ្នកស្និត នឹងគណបក្សរបស់លោក ហើយនឹងត្រៀមចាត់ទុក ការ​បោះឆ្នោតថ្ងៃទី២៨ខែកក្កដាខាងមុខ ថាគ្រាន់តែជា«ឆាកល្ខោន»មួយ ប្រសិនណាលោកមិនអាចឈរឈ្មោះ ជាបេក្ខជន​តំណាងរាស្ត្របាន។


លោក សម រង្សី ផ្ដល់កិច្ចសម្ភាសទៅឲ្យក្រុមអ្នកកាសែត។ (រូបថត AAP file)

មនុស្សសំខាន់ដែលគេចាត់ទុកថា ជាគូរប្រជែងតែមួយគត់ទល់នឹងលោកហ៊ុន សែន បានត្រឡប់ចូលក្នុងប្រទេសកម្ពុជា​ពិត​មែនហើយ តែលោកត្រូវបានគេលប់ឈ្មោះចេញពីបញ្ជីបោះឆ្នោត ហើយនឹងមិនអាចចូលរួមក្នុងការបោះឆ្នោតនេះបានទេ។ នេះ បើតាមការប្រកាសរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយលើកពីច្បាប់បោះឆ្នោត ដែលគណកម្មាធិការ​នេះគិតថា [...]

បទយកការណ៏៖ រលក​មហាជន​ថ្ងៃ​ទី​១៩​ខែ​កក្កដា ដើម្បី​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា

បទយកការណ៏៖ រលក​មហាជន​ថ្ងៃ​ទី​១៩​ខែ​កក្កដា ដើម្បី​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា

ភ្នំពេញ៖ «ប្តូរ! ប្តូរ! ... ខ្មែរឈ្នះ! ខ្មែឈ្នះ! ...» ជាសម្លេងស្រែករបស់អ្នកគាំទ្ររាប់សិបម៉ឺននាក់ ក្នុងពេលវត្តមានត្រឡប់​ចូល​កម្ពុជាវិញ របស់លោកសម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ ហើយបានធ្វើដំណើរមកដល់ទីលានប្រជាធិបតេយ្យ​ កាល​ពីវេលាម៉ោងជិត២រសៀល ថ្ងៃទី១៩ ខែកក្កដានេះ។


ពួកអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រាប់សិបម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info)

វត្តមានដ៏ហួសពីការស្មានរបស់ប្រជាពលរដ្ឋ និងអ្នកគាំទ្រលោក សម រង្សី ដែលត្រូវគេប៉ាន់ប្រមាណ ថាមានចំនួន​រាប់សិប​ម៉ឺននាក់ បានបង្កឲ្យមានការចាប់អារម្មណ៍ជាទូទៅមួយ រហូតមានពាក្យនិយាយថា ជាងើបឡើងជាប្រវត្តិសាស្ត្រមួយ របស់​ប្រជាជនកម្ពុជា ក្នុងការទាមទារឲ្យមានការផ្លាស់ប្ដូរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...