ព្រះមហាក្សត្រថ្មីនៃប្រទេសប៊ែលហ្សិក ឡើងសោយរាជ្យ (Pic)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: July 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតព្រះមហាក្សត្រនៃប្រទេសប៊ែលហ្សិក អាល់ប៊ែរទី២ (Albert II) បានដាក់រាជ្យនៅថ្ងៃអាទិត្យទី២១ខែកក្កដា ដែលជាថ្ងៃបុណ្យជាតិផង ដោយទ្រង់បានប្រគល់រាជ្យសម្បត្តិនេះ ទៅព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម ហ្វីលីព (Philippe) វិញ។
អតីតព្រះមហាក្សត្រ អាល់ប៊ែរទី២ (ឆ្វេង) និងព្រះមហាក្សត្រថ្មី ហ្វីលីព។ (រូបថត AFP)
បន្ទាប់ពីបានគ្រងរាជ្យសម្បត្តិជាង២០ឆ្នាំ ព្រះមហាក្សត្រប៊ែលហ្សិក អាល់ប៊ែរទី២ អាយុ៧៩ឆ្នាំ បានឡាយព្រះហស្ថលើរាជក្រិត្យដាក់រាជ្យ នៅម៉ោង១០និង៤៥នាទីព្រឹកថ្ងៃអាទិត្យទី២១ខែកក្កដានេះ នៅក្នុងព្រះបុរមរាជវាំងនៃរាជធានីប្រ៊ុយស្សែល។ ព្រះអង្គម្ចាស់ហ្វីលីព ដែលជាព្រះរាជបុត្ររបស់ព្រះអង្គ បានយាងឡើងស្បថ ដើម្បីសោយរាជ្យសម្បត្តិបន្តពីព្រះបីតាព្រះអង្គ នៅម៉ោង១២ថ្ងៃត្រង់។
នៅក្នុងព្រះរាជសង្កថាចុងក្រោយរបស់ព្រះអង្គ អតីតព្រះមហាក្សត្រអាល់ប៊ែរទី២ ទ្រង់បានអំពាវនាវទៅកាន់ អ្នកទទួលខុសត្រូវរបស់ប្រទេស ឲ្យ«ធ្វើការកុំឈប់ ដើម្បីភាពស្រុះស្រួល របស់ប្រទេសប៊ែលហ្សិក»។ ព្រះអង្គទ្រង់បានឧទ្ទិសព្រះរាជឱង្កា ទៅព្រះមហេសីរបស់ទ្រង់ ម្ចាស់ក្សត្រីយ៉ានី ប៉ាវឡា (Paola) ដែលជានិច្ចជាកាល ទ្រង់បានគាំទ្ររាជបូជនីយកិច្ចរបស់ព្រះអង្គ។ ព្រះរាជា អាល់ប៊ែរទី២ បានមានបន្ទូលថា «ខ្ញុំចង់និយាយទៅគាត់ (មហេសីទ្រង់) ថាអរគុណ។ និង Kiss (ថើប) ដ៏ខ្លាំងមួយ។»
សូមទស្សនារូបភាពសម្រាំងទាំង១០ដូចតទៅ៖
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ