Posts in ‘សម្រាំងជាខេមរភាសា’ Category

កេរ្ដិ៍​ឈ្មោះ​កម្ពុជា នៅ​ចំពោះ​ផលិតផល និង​ចរាចរណ៍​ទំនិញ​ក្លែងក្លាយ

កេរ្ដិ៍​ឈ្មោះ​កម្ពុជា នៅ​ចំពោះ​ផលិតផល និង​ចរាចរណ៍​ទំនិញ​ក្លែងក្លាយ

ក្តីព្រួយបារម្ភជាទូទៅមួយ ត្រូវបានបង្ហើបឲ្យដឹង ពីចរាចរណ៍ទំនិញក្លែងក្លាយ ដែលបានឆ្លងកាត់ឬផលិតក្នុងប្រទេស​កម្ពុជា បង្កការប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់ប្រទេសនេះ ជាពិសេសនៅក្នុងពេល​សមាហរណកម្ម តំបន់សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០១៥ខាងមុខ។


ផ្សារធំថ្មីនៅកណ្ដាលរាជធានីភ្នំពេញ ដែលមានដាក់លក់នូវទំនិញ យ៉ាងសម្បូរបែប និងគ្រប់ប្រភេទ។ (រូបថត Wikipedia.org)

ទំនិញក្លែងក្លាយ - ប្រភពមួយដែលបានចូលរួម ក្នុងសិក្ខាសិលាពាណិជ្ជកម្មអន្ដរជាតិ ២០១៤ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ស្ដីពីកិច្ចសហ​ប្រតិបត្តិការថ្នាក់ជាតិ ក្នុងការអនុវត្តច្បាប់កម្មសិទិ្ធបញ្ញានោះ បានឲ្យដឹងថា ក្រុមហ៊ុន​ម៉ាក​យីហោធំៗជាច្រើន ដែល​សុទ្ឋសឹងជាសមាជិក នៃសមាគមប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មនៃទំនិញក្លែងក្លាយ [...]

ហ៊ុន សែន ធ្លោយ​ឲ្យ​គេ​យល់​ពី​ឥទ្ធិពល​ខ្លួន លើ​តុលាការ​កម្ពុជា

ហ៊ុន សែន ធ្លោយ​ឲ្យ​គេ​យល់​ពី​ឥទ្ធិពល​ខ្លួន លើ​តុលាការ​កម្ពុជា

ការសង្ស័យពីឯករាជ្យភាពនៃតុលាការកម្ពុជា ដែលមជ្ឈដ្ឋានទូទៅតែងតែចោទប្រកាន់ថា មានភាពលំអៀង និង​គ្រាន់តែជា«ម៉ាស៊ីនកាត់ក្ដី»របស់គណបក្សកាន់អំណាចនោះ ត្រូវបានបង្ហាញឲ្យយល់កាន់តែច្បាស់ឡើង តាម​រយៈការថ្លែងជាសាធារណៈដោយពាក្យសម្ដីប៉ុន្មានម៉ាត់ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។ ការថ្លែង​ដែលធ្វើឲ្យគេកាន់តែមើលឃើញថា បុរសខ្លាំងរូបនេះ មានឥទ្ធិពលយ៉ាងលើសលប់ ទៅលើស្ថាប័នយុត្តិធម៌នៃ​ព្រះរាជា​ណាចក្រ។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

នយោបាយកម្ពុជា - ថ្លែងជាសាធារណៈនៅក្នុងខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០១៤ បុរសខ្លាំងដែល​ក្រុមប្រឆាំងចាត់ទុកជានាយករដ្ឋមន្ត្រីចាំផ្ទះ នៅប្រទេសកម្ពុជា បានបញ្ជាក់តាមពាក្យសម្ដីរបស់លោក [...]

សាលា​រាជធានី​ភ្នំពេញ៖ ចូល​​ឆ្នាំ​ចិន-វៀតណាម​នៅ​ឆ្នាំ​នេះ សុំ​ស្ងាត់ !

សាលា​រាជធានី​ភ្នំពេញ៖ ចូល​​ឆ្នាំ​ចិន-វៀតណាម​នៅ​ឆ្នាំ​នេះ សុំ​ស្ងាត់ !

គ្មានទេការជួបជុំ ឬការដង្ហែតាមបែបសាសនា នៅក្នុងពិធីបុណ្យ​ចូលឆ្នាំប្រពៃណី​ចិន-​វៀតណាម​ខាងមុខនេះ ប្រសិន​បើការ​ជួបជុំឬការដង្ហែទាំងនោះ «មិនបានជម្រាប និងគ្មានការអនុញ្ញាត»ជាមុន ពីសាលារាជធានីភ្នំពេញ។ ជាការ​ហាមឃាត់មួយ ដែលត្រូវបានធ្វើក្រោមហេតុផល សន្តិសុខ សណ្នាប់ធ្នាប់ រប្រៀបរៀបរយនិងសុវត្ថិភាពសង្គម។


ក្រុមយុវជន«សម្ដែងនាគ» ពេលចូលឆ្នាំ នៃសមាគមចិនមួយ នៅរាជធានីភ្នំពេញ កាលពីឆ្នាំកន្លងមក។ (រូបថត AP/ Heng Sinith)

សណ្ដាប់ធ្នាប់សាធារណៈ - លោក ឡុង ឌីម៉ង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ​នាព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ២០១៤នេះ​ថា ចំពោះ​សមាគម ចិន-វៀតណាម ដែលមានបំណង​ចង់ហែរក្បូន ឬធ្វើសកម្មភាព​នានា​តាមបែបសាសានា [...]

ស៊ូប៊ែឌី៖ ៧ចំណុចដែល​កម្ពុជា​អាច​ទម្លាយ​ភាព​ជាប់គាំង​ផ្នែក​នយោបាយ

ស៊ូប៊ែឌី៖ ៧ចំណុចដែល​កម្ពុជា​អាច​ទម្លាយ​ភាព​ជាប់គាំង​ផ្នែក​នយោបាយ

«កម្ពុជាឈរលើផ្លូវបំបែកមួយដ៏សំខាន់។ ខ្ញុំមានសិទិដ្ឋិនិយម និងមានបំណងចង់ឃើញការផ្លាស់ប្តូរមួយ​ នៅក្នុង​ប្រទេសនេះ ដែលគេអាចធ្វើបាន ប្រសិនជាមានការកំណត់យកការធ្វើកំណែទម្រង់ទូលំទូលាយ និងយ៉ាងម៉ឺងម៉ាត់​នៅស្ថាប័នរដ្ឋ។» នេះជាការលើកឡើង លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ មុនបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា។


លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។

នយោបាយកម្ពុជា - ការបញ្ចប់បេសកកម្ម ជាមួយនឹងរបាយការណ៍ប្រាំពីចំណុច អ្នករាយការណ៍ពិសេសរូបនេះ បានធ្វើការផ្តោតសំខាន់ ទៅលើបញ្ហាប្រឈមផ្នែកនយោបាយរវាងគណបក្សធំៗពីរនៅកម្ពុជា [...]

កម្ពុជា៖ ឯកភាព​​ជាតិ​​ប្រេះ​ឆារ​ក្រោយ​ការ​ប្ដេជ្ញា កឹម សុខា - ហ៊ុន សែន

កម្ពុជា៖ ឯកភាព​​ជាតិ​​ប្រេះ​ឆារ​ក្រោយ​ការ​ប្ដេជ្ញា កឹម សុខា - ហ៊ុន សែន

ពាក្យ«បង្រួបបង្រួមជាតិ និងឯកភាពជាតិ» ដែលអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់មាន ព្រះរាជបន្ទូល កំពុងប្រឈមនឹងការបំពារបំពាន គួរឲ្យព្រួយបារម្ភ ក្នុងកាលៈទេសៈនៃការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតដ៏ប្រទាំងប្រទើស ព្រោះគណបក្សប្រជាជនកម្ពុជា និងគណសង្រ្គោះជាតិ ចុងក្រោយនេះ បាន​ប្រើប្រាស់វិធីការពារអំណាច និងទាមទារអំណាច ផ្ទុយពីលិទ្ធិប្រជាធិបតេយ្យ​នដែលជាសញ្ញាបង្ហាញថា​«ឯកភាព​ជាតិខ្មែរ» អាចនឹងត្រូវបែកបាក់។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - ឆ្លើយតបនឹងការអំពាវនាវរបស់គណបក្សង្រ្គោះជាតិ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...