អេនជឺលីណា ជូលី ប្ដឹងសុំលែងលះពី ប្រ៊េដ ភីត
ដំណឹងផ្ទុះឡើង បានកន្ត្រាក់អារម្មណ៍ អស់ទាំងពិភពលោក ជាពិសេសពិភពភាពយន្ដ។ គូស្វាមីភរិយាតារា ប្រ៊េដ-អេនជឺលីណា (Brangelina) ដែលល្បីល្បាញជាងគេ នៅក្នុងពេលនេះ បានឈានទៅដល់ដំណាក់កាលចុងបញ្ចប់ហើយ។
គឺកំពូលតារាភាពយន្ដ នាង អេនជឺលីណា ជូលី (Angelina Jolie) ជាអ្នកប្ដឹងទាមទារ រកការលែងលះនេះ ពីស្វាមីរបស់នាង គឺលោក ប្រ៊េដ ភីត (Brad Pitt) បន្ទាប់ពីរៀបការបាន២ឆ្នាំ និងបានរួមរស់ជាមួយគ្នា តាំងពី១២ឆ្នាំមកនោះ។ នេះបើតាមការទម្លាយឲ្យដឹង របស់គេហទំព័រ «TMZ» របស់អាមេរិក ដែលមានជំនាញខាងព័ត៌មាន ឬដំណឹងបែកធ្លាយរបស់តារា និងជនល្បីៗក្នុងលោក ជាពិសេសដំណឹងដំបូងគេ ទាក់ទងនឹងមរណភាព របស់ស្ដេចចម្រៀង ម៉ៃឃើល ចាក់សុន (Michael Jackson)។
បើតាមប្រភពរបស់គេហទំព័រនេះ បានអះអាងថា នាង អេនជឺលីណា ជូលី ដែលមានអាយុ៤១ឆ្នាំ បានទាមទារថែរក្សាកូនទាំង៦នាក់ ហើយស្នើចៅក្រមផ្ដល់ការអនុញ្ញាត ទៅឲ្យ ប្រ៊េដ ភីត [...]