ហ៊ុន សែន៖ បើអញចរចា ឆ្កែសុទ្ធ!

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រើសំដីធ្ងន់ៗ នៅព្រឹកថ្ងៃនេះ បដិសេធការ​ស្វែង​រក​ការ​ចរចា ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​ណា​ជា​គណបក្ស​ប្រឆាំង នៅតែគម្រាម​ធ្វើ​បាតុកម្ម។ លោក​បាន​ថ្លែង​ឡើង​ជា​សាធារណៈ​ថា «អត់​ផ្លូវ​ទេ​អា​ពៅ (...) បើ​អញ​ចរចា ឆ្កែ​សុទ្ធ»។
ហ៊ុន សែន៖ បើអញចរចា ឆ្កែសុទ្ធ!
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 19, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីភាសា «អាគុក» កាលពីប៉ុន្មានខែមុនរួច នៅថ្ងៃនេះ លោក ហ៊ុន សែន បានប្រើភាសាថ្មីមួយទៀត ដោយ​ធ្វើការប្រៀបធៀប​ខ្លួនលោក ទៅនឹង«ឆ្កែសុទ្ធ» ប្រសិនជាលោកយល់ព្រមចរចា ផ្នែកនយោបាយ ក្រោម​ការ​គម្រាម​ធ្វើបាតុកម្ម ពីសំណាក់គណបក្សប្រឆាំង។ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «កុំស្អី​ឡើង​ធ្វើ​បាតុកម្មៗ! អត់ផ្លូវទេអាពៅ និយាយគ្នាឲ្យច្បាស់ បាតុកម្ម ចរចា បើអញចរចា ឆ្កៃសុទ្ធ ប្រាប់ឲ្យហើយ»។

លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅចំពោះមុខនិស្សិត​បញ្ចប់ការសិក្សា ជាច្រើនរយនាក់ នៃសាកល​វិទ្យាល័យ​បញ្ញាជាតិ ក្នុងព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ។ នៅបន្ទាប់ពីការថ្លែងជាច្រើននាទី ទាក់ទងនឹង​រឿង​ «មួយ​រយ​ជំពូក» ​រួច​មក លោក ហ៊ុន សែន បានតម្លើងសម្លេងរបស់លោក និយាយខ្លាំងៗថា ប្រទេសកម្ពុជា​គ្មាន​វិបត្តិ​​នយោបាយ​​អ្វី​ឡើយ ហើយលោកបានបដិសេធលទ្ធភាព នៃការជួបចរចាជាមួយគណបក្សសង្គ្រោះជាតិ ប្រសិន​ជា​​គណបក្ស​​នេះ នៅ​តែ​ប្រកាន់​ជំហរ​រៀបចំធ្វើ​បាតុកម្ម។

លេងគ្នានៅនឹងកន្លែង...

គណបក្សសង្គ្រោះជាតិ បានប្រកាស​ជាច្រើនលើកច្រើនសារ ថាខ្លួននឹងរៀបចំធ្វើមហាបាតុកម្មដ៏ធំមួយ ក្នុង​ពេល​ខាងមុខ ដើម្បីតវ៉ា​ទៅ​នឹង​ចំណាត់​ការ​ចុងក្រោយ តាំងពីប៉ុន្មានខែមកនេះ ប្រឆាំងនឹងមេដឹកនាំរបស់ខ្លួន រួម​នឹង​បណ្ដា​ជន ដែលមាននិន្នាការជំទាស់ នឹងរដ្ឋាភិបាល​គណបក្ស​ប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន។ លោក សម រង្ស៊ី ថែមទាំងបានព្រមាន ពីប្រទេសបារាំងមកថា គណបក្ស​លោក​នឹង​រៀបចំ ឲ្យពលរដ្ឋខ្មែរក្រោក នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់ នៅក្នុងប្រទេសកម្ពុជា។

នៅចំពោះការព្រមាននេះ នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង របស់កម្ពុជាបានឆ្លើយតទៅវិញ ថាលោកនឹង​បញ្ជា​ឲ្យ​ធ្វើ​បាតុកម្ម «ប្រឆាំងនឹង​បាតុកម្ម»​នោះវិញ។ លោក ហ៊ុន សែន និយាយថា៖ «ខ្ញុំបញ្ជា (មានបាតុកម្មនៅ)កន្លែង​ណា ធ្វើនៅកន្លែងហ្នឹង។ អ្នកឯងមាន​សិទ្ធិ​ធ្វើ​បាតុកម្ម រឿងអីយើងគ្មានសិទ្ធិឆ្លើយតប។ អ្នកឯងមានសិទ្ធិ​គាំទ្រ​បក្ស​ប្រឆាំង អញ្ចឹងខ្ញុំមានសិទ្ធិគាំទ្ររដ្ឋាភិបាល។ លេងគ្នានៅ​នឹង​កន្លែង!»។

បើទោះជាបានថ្លែងបដិសេធ បែបនេះក៏ដោយ ប៉ុន្តែលោក ហ៊ុន សែន ទំនងជាទុកផ្លូវពីរសម្រាប់ការចរចា ជា​មួយ​គណបក្សប្រឆាំង៖ ទីមួយ នៅពេលតុលាការបញ្ចប់នីតិវិធី និងទីពីរ ការចរចាដែលកើតមាន នៅក្នុងរដ្ឋសភា។ លោក​នាយករដ្ឋមន្ត្រី បានថ្លែងបង្ការ​ទុក​ទៀត​ថា៖ «កំហុសបុគ្គល មិនអាចយក​អង្គការ​​ចាត់តាំង​​នយោបាយ​​មួយ យក​មក​ទប់ស្កាត់ (បាន)ទេ។ វប្បធម៌សន្ទនា ធ្វើចំពោះ​តែរឿង​ណា ដែលស្ថិតក្នុង​​សមត្ថកិច្ច នៃ​បក្ស​​នយោបាយ ឬ​​រដ្ឋាភិបាល។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...