Posts in ‘សម្រាំងជាខេមរភាសា’ Category

កឹម សុខា៖ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្វែរ​ស្ថានការណ៍

កឹម សុខា៖ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្វែរ​ស្ថានការណ៍

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានចោទប្រកាន់ គណបក្សប្រជាជនកម្ពុជា ថាកំពុងបង្វែរ​ស្ថានការណ៍​​នយោបាយ ទៅជាស្ថានការណ៍ផ្សេង ដើម្បីពង្វៀងការចាប់អារម្មណ៍របស់មតិមហាជន ព្រោះគណបក្ស​ប្រជាជនកម្ពុជា គ្មាន​ឆន្ទៈ​ពិតប្រាកដ ក្នុងការដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ ជាមួយគណបក្ស​សង្រ្គោះ​ជាតិ ដូចការអះអាងនោះទេ។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា នៅក្នុងសន្និសីទការសែត ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុងសន្និសីទការសែទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ នេះ​បានពន្យល់ពី ហេតុការណ៍កើតឡើងនៅខេត្តឧត្តរមានជ័យ ថាជាចេតនាគិតទុកជាមុនយ៉ាងព្រៃផ្សៃ [...]

យន្ដហោះ​ស្វីស​ត្រឡប់​មក​ចុះ​ចត​ជា​បន្ទាន់ ព្រោះ​បញ្ហា​មាស៊ីន​ប្រតិកម្ម

យន្ដហោះ​ស្វីស​ត្រឡប់​មក​ចុះ​ចត​ជា​បន្ទាន់ ព្រោះ​បញ្ហា​មាស៊ីន​ប្រតិកម្ម

ការបញ្ឈប់ដំណើរការនៃម៉ាស៊ីនប្រតិកម្មមួយចំហៀង បានបង្ខំឲ្យយន្ដហោះអ៊ែរប៊ូស របស់ក្រុមហ៊ុនអាកាសចរណ៍​ស្វីសមួយគ្រឿង វិលត្រឡប់មកចុះចតជាបន្ទាន់វិញ កាលពីថ្ងៃសៅរ៍ទី៧ខែមិថុនានេះ បន្ទាប់ពីយន្ដហោះនេះ បាន​ងើប​ខ្លួនហោះចេញពីដី បានប្រមាណជាកន្លះម៉ោង ពីព្រលានយន្ដហោះនៃរាជធានីអាស្ទៃដាម (Amsterdam)​ ប្រទេស​ហូឡង់។


យន្ដហោះអ៊ែប៊ូស A320 របស់ក្រុមហ៊ុនអាកាសចរណ៍ស្វីស។ (រូបថតក្រុមហ៊ុន)

គ្រោះយន្ដហោះ - អ្នកដំណើរទាំង៧១នាក់ មិនមាននរណាម្នាក់រងរបួសទេ ប៉ុន្តែពួកគេមួយចំនួន​មិនទាំងដឹង ពី​ហេតុការណ៍នេះផង រហូតពួកគេត្រូវបានអញ្ជើញឲ្យចេញ បន្ទាប់ពីយន្ដហោះបានហោះត្រឡប់ មកព្រលាន​យន្ដហោះ នៃរាជធានីអាស្ទែដាម ប្រទេសហូឡង់វិញ។

[...]
វៀតណាម​បង្ហាញ​វីដេអូ ពី​នាវា​ចិន​បើក​បុក​ពន្លិច​ កាណូត​​ខ្លួន (vdo)

វៀតណាម​បង្ហាញ​វីដេអូ ពី​នាវា​ចិន​បើក​បុក​ពន្លិច​ កាណូត​​ខ្លួន (vdo)

ប្រទេសវៀតណាន បានផ្សព្វផ្សាយវីដេអូមួយ បង្ហាញពីនាវាដ៏ធំរបស់ប្រទេសចិន បើកបុកកាណូតនេសាទមួយ របស់​ពលរដ្ឋខ្លួន ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ទីតាំងដែលប្រទេសចិន កំពុងតាំងមូលដ្ឋានចម្រាញប្រេញ ក្នុងដែនទឹកជម្លោះ​រវាងប្រទេសទាំងពីរ នៃសមុទ្រចិនខាងត្បូង។


កាណូតវៀតណាមសណ្ដោងកាណូត ដែលលិចត្រឡប់ទៅដីគោកវិញ។ (រូបថត Reuters)

ជម្លោះដែនទឹក - បងប្អូនកុម្មុយនីសទាំងពីរ ចោទគ្នាទៅវិញទៅមក ទាក់ទងនឹងការលិចកាណូតនេះ ដែលបាន​កើត​ឡើងតាំងពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ។ ទីក្រុងហាណូយ បានបរិហាប្រទេសចិន ពី«ទង្វើអមនុស្សធម៌» ខណៈពេល​ដែលប្រទេសចិនបានអះអាងថា នាវាវៀតណាមមួយនេះ បានរំលោភចូលក្នុងដែនទឹករបស់ខ្លួន។

រូបភាពដែលបង្ហាញទៅលើវីដេអូ [...]

រៀល ខេមរិន្រ្ទ៖ រដ្ឋធម្មនុញ្ញ​មាន​តែ​នៅ​ក្នុង​ក្រដាស

រៀល ខេមរិន្រ្ទ៖ រដ្ឋធម្មនុញ្ញ​មាន​តែ​នៅ​ក្នុង​ក្រដាស

បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតខេត្តស្វាយរៀង របស់គណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ ថ្ងៃទី០៧ ខែ​មិថុនា ឆ្នាំ២០១៤ នេះបានអះអាងថា រដ្ឋធម្មនុញ្ញដែលកំណត់ឲ្យពលរដ្ឋកម្ពុជាគ្រប់រូប មានសិទ្ធិសេរីភាពបញ្ចេញមតិ គឺមានចែងតែនៅក្នុងច្បាប់ប៉ុណ្ណោះ ព្រោះភាពជាក់ស្តែង រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កំពុងបិទសិទ្ធិ​សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។


លោក រៀល ខេមរិន្ទ្រ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិ - ក្នុងឱកាសយកផ្កាឈូក ទៅដាក់លើរបងលួសបន្លា ដែលព័ន្ធជុំវិញទីលានប្រជាធិបតេយ្យ ជាមួយក្រុមយុវជន​គណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតខេត្តស្វាយរៀង [...]

ស្រ្តី​ជនជាតិ​ភាគ​តិច​ដែល​កំពុង​រង​ការ​ប៉ះពាល់ គ្រោង​ដាក់​ពាក្យ​បណ្តឹង

ស្រ្តី​ជនជាតិ​ភាគ​តិច​ដែល​កំពុង​រង​ការ​ប៉ះពាល់ គ្រោង​ដាក់​ពាក្យ​បណ្តឹង

ដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងការសាងសង់ទំនប់វារីអគ្គីសនី បានធ្វើឱ្យជនជាតិភាគតិច ជាពិសេស​គឺស្រ្តីរងនូវផលប៉ះពាល់ជាច្រើន ក្រុមស្រ្តីជនជាតិដើមភាគតិចមកពី៨ខេត្ត គ្រោងនឹងដាក់ពាក្យបណ្តឹង ដើម្បីឱ្យ​រដ្ឋាភិបាល ក៏ដូចជាអន្តរជាតិ ដោះស្រាយបញ្ហា និងលុបចោលទាំងអស់នូវផ្តល់ដីសម្បទានសេដ្ឋកិច្ច និងទំនប់​វារីអគ្គីសនី។


ស្រ្តីជនជាតិដើមភាគតិចពូនង ក្នុងសន្និសិទកាសែតនៅថ្ងៃទី០៦ ខែមិថុនា។ (រូបថត MONOROOM.info/ C.Nita)

ជនជាតិភាគតិច - ស្រ្តីជនជាតិភាគតិចដូចជាជនជាតិពូនង ព្រៅ កួយ ជង ស្ទៀងជាដើម មានគម្រោងដាក់ពាក្យ​បណ្តឹងទៅតុលាការក្នុងខេត្ត និងតុលាការកំពូល ដើម្បីដោះស្រាយដោយផ្អែកទៅលើច្បាប់ជាតិ ដែលការពារទៅ​លើសិទ្ធិដីធ្លី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...