Posts in ‘សម្រាំងជាខេមរភាសា’ Category

សង្គម​ស៊ីវិល ស្នើ​ព្រះមហាក្សត្រ​ផ្អាក​​ឡាយ​ព្រះហស្ថលេខា លើ​ច្បាប់​ថ្មី

សង្គម​ស៊ីវិល ស្នើ​ព្រះមហាក្សត្រ​ផ្អាក​​ឡាយ​ព្រះហស្ថលេខា លើ​ច្បាប់​ថ្មី

សង្គមស៊ីវិលមួយចំនួន បានបង្ហាញនូវការព្រួយបារម្មណ៍ ប្រសិនបើរដ្ឋាភិបាលដាក់ឲ្យដំណើរការជាផ្លូវការ នូវច្បាប់​«ថ្មីៗ»ជាច្រើន ដែលទើបនឹងអនុម័តដោយរដ្ឋសភា និងក្រោយពីការចុះឡាយព្រះហស្ថលេខា របស់ព្រះមហាក្សត្រ​នោះ។


សន្និសីទកាសែត នៅមជ្ឃមណ្ឌលសង្គមកូរ៉េ សម្រាប់សេវាកម្មអាស៊ី។ (រូបភាព MONOROOM.info/ O. Vary)

ច្បាប់កម្ពុជា - ការព្រួយបារម្ភសង្គមស៊ីវិលមួយចំនួន បានអះអាងថា ច្បាប់ទាំងនោះដែលរួមមាន ច្បាប់ស្តីពី​លក្ខន្តិកៈ​ចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងច្បាប់ស្តីពីការប្រព្រឹត្តិទៅ នៃឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម នឹងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន [...]

សៀមរាប៖ មាន​អង្គការ​ចិញ្ចឹម​ក្មេង ដើម្បី​ទុក​លក់​ខ្លួន​ឲ្យ​ម្ចាស់​ជំនួយ?

សៀមរាប៖ មាន​អង្គការ​ចិញ្ចឹម​ក្មេង ដើម្បី​ទុក​លក់​ខ្លួន​ឲ្យ​ម្ចាស់​ជំនួយ?

នាយកសាលាមួយរូប ត្រូវបាននគរបាលកម្ពុជាឃាត់ខ្លួន ពីបទបានធ្វើពេស្យាចារ ទៅក្មេងស្រីជំទង់ៗជាច្រើននាក់ ទៅឲ្យម្ចាស់ជំនួយបរទេស។ នេះបើតាមការប្រកាសឲ្យដឹង របស់នគរបាល ខេត្តសៀមរាប ដែលជាខេត្តសម្បូរ​ពោរពេញដោយទេសចរណ៍ របស់ប្រទេសកម្ពុជា។


ស្ត្រីរកស៊ីផ្លូវភេទ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ១៩៩៤។ រូបថត រ៉យទ័រ។

ពេស្យាចារ - ប្រធាន​អង្គការ Underprivileged Children School លោក ឡុង វេហា អាយុ៣២ឆ្នាំ ត្រូវបាន​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ខេត្តសៀមរាប ចាប់ខ្លួននៅថ្ងៃអង្គារ ទី៨ ខែកក្កដា ហើយបានត្រូវ​បញ្ជូនទៅកាន់តុលាការ ដើម្បីធ្វើការសាកសួរ នៅថ្ងៃពុធ មួយថ្ងៃក្រោយមក។

[...]
សម្ព័ន្ធ​យុវជន​ប្ដូរ​ជំហរ លែង​ឱ្យ​វៀតណាម​សុំ​ទោស​ហើយ

សម្ព័ន្ធ​យុវជន​ប្ដូរ​ជំហរ លែង​ឱ្យ​វៀតណាម​សុំ​ទោស​ហើយ

ក្រុមសម្ព័ន្ថយុវជន ដែលបានធ្វើការតវ៉ានៅមុខស្ថានទូតវៀតណាម ដើម្បីឱ្យអ្នកនាំពាក្យវៀតណាម សុំទោសជា​សាធារណៈ ចំពោះការដែលនិយាយថា ទឹកដីកម្ពុជាជាទឹកដីពីដូនតារបស់ខ្លួន បានប្តូរគោលជំហរវិញ​ ដោយ​មិន​ឱ្យអ្នកនាំពាក្យរូបនោះសុំទោសនោះទេ ប៉ុន្តែរដ្ឋាភិបាលវៀតណាម ត្រូវតែធ្វើការបកស្រាយថា ទឹកដីកម្ពុជា​ក្រោម​ជាអតីតទឹកដីរបស់ខ្មែរ។


សន្និសីទសារព័ត៌មាន របស់ក្រុមសម្ព័ន្ធយុវជន។ (រូបថត MONOROOM.info/ C. Nita)

ការបាត់បង់ទឹកដី - សម្ព័ន្ធយុវជនទាំង៧ក្រុមដែលរួមមាន សហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា យុវជនខ្មែរមហានគរ សមាគមន៍ទស្សនៈយុវជនខ្មែរ យុវជនដើម្បីសន្តិភាព ICambodia យុវជនដើម្បីប្រជាធិបតេយ្យ I Love Cambodia Hot News និង I Love Cambodia Hot [...]

ញឹម វណ្ណដា៖ ឆ្នាំ២០១៤ គ្រោះ​មហន្តរាយ ប្រសើរ​ជាង​ឆ្នាំ​មុន

ញឹម វណ្ណដា៖ ឆ្នាំ២០១៤ គ្រោះ​មហន្តរាយ ប្រសើរ​ជាង​ឆ្នាំ​មុន

បើតាមរបាយការណ៍ និងការលើកឡើងរបស់ លោក ញឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិ ​​គ្រប់​គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គ្រោះមហន្តរាយនៅឆ្នាំនេះ មានសភាពមិនសូវធ្ងន់ធ្ងរ ដូចឆ្នាំទៅម៉ិញឡើយ។


ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)

គ្រោះធម្មជាតិ - លោក ញឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិ ​​គ្រប់គ្រងគ្រោះមហន្តរាយ ក្នុង​សិក្ខាសាលាមួយ ស្តីពីការបញ្ចប់ការសិក្សាស្រាវជ្រាវ ពីទិន្នន័យនៃការប៉ះពាល់ និងការខូចខាតដោយ ទឹកជំនន់​ក្នុង​ប្រទេសកម្ពុជា។ លោកបន្តថាជុំវិញកម្ពុជា ឬជុំវិញពិភពលោក មានភាពអាប់អួរខ្លាំងក្នុងឆ្នាំនេះ ដោយគ្រោះធម្មជាតិ ឬដោយមនុស្ស។ [...]

បាត់ដំបង៖ សង្ឃឹម​ក្លាយ​ជា​ម្ចាស់​ដី​វិញ បន្ទាប់​ពី​បាត់​បង់​អស់​ជិត​២០ឆ្នាំ

បាត់ដំបង៖ សង្ឃឹម​ក្លាយ​ជា​ម្ចាស់​ដី​វិញ បន្ទាប់​ពី​បាត់​បង់​អស់​ជិត​២០ឆ្នាំ

បាត់ដំបង - ប្រជាពលរដ្ឋប្រមាណ៥៧នាក់ បានសំណូមពរដល់តុលាការ ដែលជាស្ថាប័នយុត្តិធម៌ឯករាជ្យ ជួយរក​យុត្តិធម៌ដល់ពួកគាត់ជាពលរដ្ឋក្រីក្រ ហើយត្រូវបានបុគ្គលមានអំណាច រំលោភបំពានយកដីស្រែ ចំការ រហូតជិត​២០ឆ្នាំ ដោយគ្មានកិច្ចអន្តរាគន៍ពីអាជ្ញាធរមូលដ្ឋានឡើយ បើទោះជាបានបង្ហាញប្លង់កម្មសិទ្ធិស្លាបមាន់ស្របច្បាប់ របស់ពួកគាត់ជាសាធារណៈក៏ដោយ ។


ក្រុមពលរដ្ឋលើកបង្ហាញប័ណ្ណកម្មសិទ្ធ ដាក់អ្នកសារព័ត៌មាន។ (រូបថត MONOROOM.info/ ប.ព.ម.អ)

វិបត្តិដីធ្លី - តំណាងប្រជាពលរដ្ឋបួននាក់ ដែលត្រូវតុលាការកោះហៅមកសាកសួរ កាលពីថ្ងៃទី០២ ខែកក្កដានេះ ក្នុងករណីទំនាស់ដីធ្លីនោះ មកពីភូមិគ្រួស ឃុំ​អន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដីធ្លី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...