Posts in ‘សម្រាំងជាខេមរភាសា’ Category

ហ៊ុន សែន ហៅ​មេ​ដឹកនាំ​បរទេស ឲ្យ​ជួយ​ឈឺចាប់​រឿង​គេ​ចោទ​«ភរិយា​និង​កូន​យួន»

ហ៊ុន សែន ហៅ​មេ​ដឹកនាំ​បរទេស ឲ្យ​ជួយ​ឈឺចាប់​រឿង​គេ​ចោទ​«ភរិយា​និង​កូន​យួន»

រវាងបញ្ហាជាតិ និងបញ្ហាជីវិតឯកជន តើបញ្ហាណាមួយសំខាន់ជាង ហើយតើគេត្រូវប្រមូលលូកឡំ បញ្ហាទាំងពីរ ដាក់លើតុជាមួយគ្នាឬ? ថាតើហេតុដូចម្ដេច បានជានាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ខ្លួនលោក ចេះតែ​លើក​យក​រឿងឯកជន​របស់លោក មករំលឹកជាញយដងដូច្នេះ? នៅលើកនេះ លោក ហ៊ុន សែន មិនត្រឹម​តែ​សំដែង​​ការ​ឈឺចាប់​របស់លោក ទៅកាន់អ្នកគាំទ្ររបស់លោក ឬទៅកាន់ពលរដ្ឋខ្មែរនោះទេ តែលោកបាន​ទាំង​ហៅ មេដឹកនាំនានា​ក្នុងពិភពលោក មានទាំងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផង ឲ្យមកចូលរួម​ឈឺ​ឆ្អាល ក្នុង​រឿង​ប្រពន្ធ​កូនលោក​​នោះ​ទៀត។

នៅចំពោះការចោទប្រកាន់ភរិយា និងកូនច្បងរបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន ម៉ាណែត ថាជាភរិយា និងជាកូនលួចលាក់ របស់អតីតមេទ័ពវៀតណាម លោក ឡេ ឌឹកថូ នោះ លោក ហ៊ុន សែន បានសម្ដែងក្ដីឈឺចាប់ និងបានអះអាង ជាថ្មីម្ដងទៀតថា រឿងនេះ ត្រូវបានមេដឹកនាំ [...]

អតីត​«សមមិត្ត»​ដ៏​សំខាន់​ម្នាក់​របស់ CPP បាន​លា​ចាក​លោក

អតីត​«សមមិត្ត»​ដ៏​សំខាន់​ម្នាក់​របស់ CPP បាន​លា​ចាក​លោក

ជីវិតមិនទៀង តែសេចក្ដីមរណៈ​ទៀងសម្រាប់ជីវិត។ លោក សាយ ភូថង អតីតសមមិត្តសមាជិក ការិយាល័យ​នយោបាយមជ្ឈឹមបក្ស អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ  និងសព្វថ្ងៃ ជាសមាជិកគណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា បានទទួលមរណភាព នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ វេលាម៉ោង៥ និង០៦នាទី នៅ​ក្នុង​មន្ទីរពេទ្យមួយ នារាជធានីបាងកក ប្រទេសថៃ។ នៅមុនមរណភាព លោក សាយ ភូថង មានជន្មាយុ ៩៦ឆ្នាំ ហើយ​លោក​បាន​ធ្លាក់ខ្លួន មានជំងឺតាំងពីច្រើនខែមកហើយ។

សម្រាប់ប្រជាពលរដ្ឋខ្មែរមួយភាគ ជាពិសេសសម្រាប់​គណបក្សប្រជាជនកម្ពុជាតែម្ដង លោក សាយ ភូថង ជាឥស្សរជនដ៏សំខាន់ម្នាក់ ដែលបានលះបង់ និងបូជាអ្វីៗគ្រប់​យ៉ាង ​ក្នុងការ​រំដោះប្រទេសកម្ពុជា ពី​របប​ប្រល័យ​ពូជសាសន៍​​ខ្មែរក្រហម។ តែសម្រាប់ពលដ្ឋខ្មែរមួយភាគទៀត យល់ថាលោក សាយ ភូថង ក៏ដូចជា​មេ​ដឹកនាំ​កម្ពុជា​​មួយចំនួនទៀត នៅក្នុងគណបក្សប្រជាជនកម្ពុជា សុទ្ធតែត្រូវបានវៀតណាមបណ្ដុះបណ្ដាល [...]

ហ៊ុន សែន៖ រឿង​អ្នក​បន្លំ​ផែនទី ជា​សមត្ថកិច្ច​តុលាការ

ហ៊ុន សែន៖ រឿង​អ្នក​បន្លំ​ផែនទី ជា​សមត្ថកិច្ច​តុលាការ

«រឿងអ្នកខ្លះបន្លំផែនទី អ្នកខ្លះបន្លំនេះ (បន្លំនោះ) អាហ្នឹងសមត្ថកិច្ចតុលាការ» នេះ ជាការថ្លែងជាសាធារណៈ របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលកាន់តំណែង ជាងបីទសវត្សន៍នៅកម្ពុជា ដើម្បីជាប្រតិកម្ម​ទៅ​នឹង​សំណើរ​ជួបចរចា រវាងគណបក្សទាំងពីរ ដែល​មាន​អសនៈនៅក្នុងរដ្ឋសភា។

លោកនាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្ស​ប្រជាជនកម្ពុជា​-កំពុងកាន់​អំណាច​ផង​នោះ បានលើក​ជា​ចំណោទ ក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹក​ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ ថាប្រសិនវាជារឿង​របស់តុលាការ​អញ្ចឹង​ទេ ហេតុដូចម្ដេច «ក៏ឲ្យគណបក្សប្រជាជនកម្ពុជា ទៅចរចាជំនួស?» លោក បានថ្លែងឡើងថា៖ «អត់ទេ! វាខុសរឿង កុំចាប់គណបក្សប្រជាជនឲ្យទទួលខុសត្រូវ»។

យ៉ាងហោចមន្ត្រីពីររូប របស់គណបក្សប្រឆាំង មានលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវបានអាជ្ញាធរ [...]

ISSI ប្រកាស​ទទួល​ខុស​ត្រូវ ការ​បាញ់​សម្លាប់​ក្នុង​រង្គសាល​នៃ​ជន​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​អាមេរិក

ISSI ប្រកាស​ទទួល​ខុស​ត្រូវ ការ​បាញ់​សម្លាប់​ក្នុង​រង្គសាល​នៃ​ជន​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​អាមេរិក

ប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) ជាពិសេសទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ក្រុមនេះ ឈ្មោះ «Amaq» បានប្រកាសនៅថ្ងៃអាទិត្យថា ក្រុមស្ថាបនិកនិកាយ ស៊ូនីត (Sunnite) គឺជាអ្នកទទួលខុសត្រូវ នឹងការបាញ់សម្លាប់ ក្នុងរង្គសាលរាំរែកមួយ ស្ថិត​ក្នុងរដ្ឋផ្លរីដា ភាគខាងត្បូងសហរដ្ឋអាមេរិក។ ហេតុការណ៍នេះ បានធ្វើឲ្យមនុស្សយ៉ាងហោច ៥០នាក់​ស្លាប់ និង​៥៣នាក់ផ្សេងទៀត រងរបួស កាលពីយប់ថ្ងៃសៅរ៍ ទី១១ ខែមិថុនា ចូលមកថ្ងៃអាទិត្យទី១២ ខែមិថុនា​នេះ។

ទីភ្នាក់ងារ «Amaq» បានប្រកាសថា៖ «ការវាយប្រហារ ប្រដាប់ដោយអាវុធ ដែលមានមុខព្រួញ ទៅលើ​រង្គសាល នៃ​ជន​ស្រឡាញ់ភេទដូចគ្នាមួយ នៅក្នុងក្រុង អ័រឡេនដូ នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក និង​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​​ស្លាប់ ឬរបួស១០០នាក់នោះ ត្រូវបានដឹកនាំដោយយុទ្ធជន នៃក្រុមរដ្ឋអ៊ីស្លាម»។

[...]
អ៊ឺរ៉ូ២០១៦៖ ជន​«បាត​ផ្សារ»​ មក​គាំទ្រ​​បាល់​​ទាត់!

អ៊ឺរ៉ូ២០១៦៖ ជន​«បាត​ផ្សារ»​ មក​គាំទ្រ​​បាល់​​ទាត់!

បន្ទាប់ពីផ្ទុះអំពើហិង្សា នៅមុនការប្រកួតរវាង ក្រុមបាល់ទាត់ជម្រើសជាតិ​អង់គ្លេស និងក្រុមរ៉ូស្ស៊ី នាទីក្រុង​ម៉ារសីយ៍ (Marseille) ភាគខាងត្បូងបារាំង កាលពីយប់ថ្ងៃសៅរ៍នោះរួច បណ្ដាញផ្សព្វផ្សាយជាច្រើន​នៅអ៊ឺរ៉ុប បាន​ព្រួតគ្នា​ចេញផ្សាយពីហេតុការណ៍ ដ៏គួរឲ្យសោកស្ដាយនេះ និងបានហៅទង្វើរបស់ក្រុមអ្នកគាំទ្រ ថាជា​ការ​ខ្មាសអៀនមួយ ដែលមិនត្រូវឲ្យមាន នៅក្នុងពិភពបាល់ទាត់ឡើយ។

សារព័ត៌មាន​ដែលចេញផ្សាយ ដោយប្រើពាក្យសម្ដី«ឆៅ»ខ្លាំងជាងគេ គឺសារព័ត៌មានអង់គ្លេស «The Sun»។ សារព័ត៌មាន​នេះ បានហៅអ្នកគាំទ្រជាតិរ៉ូស្ស៊ី ថាជា«ក្រុមឆ្លៀតឱកាសបង្ករឿង និងក្រុមបាតផ្សារ» ដែលក្នុង​នោះ​មាន​មនុស្សមួយចំនួន មានប្រដាប់ដោយកាំបិត។ ចំណែកឯសារព័ត៌មានអាល្លឺម៉ង់ «Bild» វិញ បានលើក​យក​ហេតុការណ៍ផ្ទុះអំពើហិង្សា នៅក្នុងកីឡាដ្ឋាន «Vélodrome» របស់ក្រុង ម៉ារសីយ៍ មកសរសេរ ដោយដាក់​ជា​ចំណងជើងធំៗថា៖ «ក្រុមអ្នកបំផ្លាញជាតិរ៉ូស្ស៊ី បើកការវាយប្រហារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...