Posts in ‘សម្រាំងជាខេមរភាសា’ Category

សុខ សោមាវត្តី ប្រកែក​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ថាអ្នក​ការសែត​គ្មាន​វិជ្ជា​ជីវះ

សុខ សោមាវត្តី ប្រកែក​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ថាអ្នក​ការសែត​គ្មាន​វិជ្ជា​ជីវះ

«មិនមែនត្រឹមតែរកប្រាក់ ឬចង់បាននៅព័ត៌មាន ដែលជាទីចាប់អារម្មណ៍ ហើយក៏សរសេរបំផ្លើស ដោយមិន​បានសំភាសន៍ខ្ញុំ ហើយក៏ចេះតែសរសេរអត្ថបទពាសវាលពាសកាល បំផ្លាញកិត្តិយសខ្ញុំ» នេះជាប្រតិកម្ម​របស់ពីធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង សុខ សោម៉ាវត្តី នៅលើទំព័រហ្វេសប៊ុករបស់នាង ដើម្បីវាយ​បកទៅនឹងការផ្សាយទាំងឡាយ របស់សារព័ត៌មានក្នុងស្រុក ដែលបានធ្វើសេចក្ដីរាយការណ៍ ពីគ្រោះថ្នាក់​ចរាចរណ៍ កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៤។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង លើកំណាត់ ផ្លូវជាតិលេខ៤ មុខវត្តជម្ពូរវន្ត ភូមិជម្ពូរវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយរថយន្តមួយគ្រឿង ម៉ាកអេស្កាឡែត ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AB-2112 ដែលបើកបរដោយ អ្នកនាង សុខ សោម៉ាវត្តី ខ្លួនឯង បានប៉ះគ្នាជាមួយម៉ូតូ ស្មាសវី​ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-6785 ជិះគ្នា២នាក់ មានសណ្តោង រ៉ឺម៉កពីក្រោយ។

[...]
អាជ្ញាធរ​អប្សរា​តប​នឹង​ការ​រិះគន់ ដែល​បណ្តោយ​ឱ្យ​ជន​បរទេស សរសេរ​លើ​ជញ្ជាំង​អង្គរវត្ត

អាជ្ញាធរ​អប្សរា​តប​នឹង​ការ​រិះគន់ ដែល​បណ្តោយ​ឱ្យ​ជន​បរទេស សរសេរ​លើ​ជញ្ជាំង​អង្គរវត្ត

ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានព័ត៌មានព្រោងព្រាត បានរិះគន់ទៅអាជ្ញាធរអប្សរា ដែល​មិន​យក​ចិត្តទុកដាក់ចំពោះភ្ញៀវបរទេស ដែលបានឆ្លាក់អក្សរ ជប៉ុន ថៃ ចិន និងវៀតណាមជាដើម នៅលើផ្ទាំង​ចំលាក់​នៃជញ្ជាំងប្រាសាទអង្គរវត្ត។ ក្រុមអ្នករិះគន់ ដែលថតទាំងរូបភាព បង្ហោះនៅបណ្តាញ​ហ្វេសប៊ុក​ផង​នោះ បាន​លើកឡើងថា ភាសារបរទេសដែលសរសេរ និងចារនៅលើប្រសាទអង្គរវត្ត បានធ្វើឱ្យខូច​សោភ័ណភាព ជាពិសេសរូបចំលាក់ដែលនៅជញ្ជាំងប្រសាទមួយនេះ។

ឆ្លើយនឹងការរិះគន់នេះ អាជ្ញាធរអប្សរា បានចេញលិខិតបំភ្លឺមួយនៅថ្ងៃទី១៧ ខែកញ្ញា ដោយបកស្រាយថា អក្សរបរទេស ដែលមានចារនៅលើជញ្ជាំង នៃប្រាសាទអង្គវត្តនោះ ត្រូវបានក្រុមអ្នកសិក្សាស្រាវជ្រាវ នៃ​អាជ្ញាធរអប្សរាបានចុះបញ្ជី និងសិក្សាតាំងពីឆ្នាំ២០០២មកម្លេះ ហើយអក្សរប្រភេទនេះ ត្រូវបានអ្នក​ស្រាវជ្រាវ​ចាត់ទុកថា Graffiti តាមនិយាមអន្តរជាតិ ដែលមិនមែនជាប្រភេទសិលាចរិក គំនូរឬចម្លាក់​នោះទេ។

[...]
កំណែ​ទម្រង់​នៃ​ប្រព័ន្ធ​អប់រំកម្ពុជា៖ គុណភាព​៥​យ៉ាង និង​បញ្ហា​៨​ចំនុច

កំណែ​ទម្រង់​នៃ​ប្រព័ន្ធ​អប់រំកម្ពុជា៖ គុណភាព​៥​យ៉ាង និង​បញ្ហា​៨​ចំនុច

លោក យ៉ែម បុញ្ញាឬទ្ធិ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ម្សិលម៉ិញនេះ បាន​ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចសួរដេញដោលជាមួយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង​អបរំ នៅវិមានរដ្ឋសភា ថា លោកគាំទ្រនូវកំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលកំពុងតែអនុវត្តនេះ។ តែ​ទោះយ៉ាងណាក៏ដោយ លោកក៏ស្នើសុំឲ្យមានការបញ្ចូល នូវកំណែទម្រង់លើ «គុណភាព» ប្រាំយ៉ាង ដែល​រួម​មាន គុណភាពសិស្ស, គុណភាពគ្រូបង្រៀន, គុណភាពមធ្យោបាយ, គុណភាពកម្មវិធីសិក្សា និង​គុណភាព​សង្គម។

លក្ខខណ្ឌមួយចំនួន ដែលលោកត្រូវស្នើ ក្នុងគោលបំណងឲ្យមានការពង្រឹងការសិក្សារបស់សិស្ស ពង្រឹង​សមត្ថភាពរបស់គ្រូ ពិសេសជាងនេះនោះគឺការគិតតម្លើងប្រាក់បៀរវត្សគ្រូ។ លោកបានបញ្ជាក់ដូច្នេះថា៖ «យើងត្រូវលម្អិតបន្ថែម។ អ្វីដែលខ្ញុំបានស្នើឲ្យ លោករដ្ឋមន្ត្រីជួយផ្តល់ថវិកា ពិសេសប្រាក់ខែលោកគ្រូ អ្នកគ្រូ ដើម្បីឲ្យពួកគាត់មានការរស់នៅសមរម្យ និងជួយពង្រឹង [...]

ខឹម វាសនា ដូច​ជា​«ស្និត​ស្នាល» ជា​មួយ​អ្នក​គាំទ្រ​ស្ត្រី​«ជាង»...

ខឹម វាសនា ដូច​ជា​«ស្និត​ស្នាល» ជា​មួយ​អ្នក​គាំទ្រ​ស្ត្រី​«ជាង»...

ដើម្បីបង្ហាញពីប្រជាប្រិយភាព ជាមួយអ្នកគាំទ្រ និងស្រឡាញ់ខ្លួន តើអ្នកនយោបាយខ្មែរ​ប្រើប្រាស់​វិធី​សាស្ត្រ​អ្វីខ្លះ? ថតរូបរបស់ខ្លួន នៅជាមួយអ្នកគាំទ្រ ឬអ្នកដែលមកសុំថតជាមួយ ដើម្បីយកមកចុះផ្សាយ ក្នុងទំព័រ​ហ្វេសប៊ុកដ៏ពេញនិយម។ ករណីនេះ គេមិនចាំបាច់និយាយដល់លោក ហ៊ុន សែន ដែលមានប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​របស់ខ្លួនយ៉ាងសន្ធឹកសន្ធាប់នោះទេ ព្រោះចង់មិនចង់ រូបភាពរបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានក្រុម​អ្នកគាំទ្រ ឬបរិវា ចុះ​ផ្សាយ​ទាំងក្នុងការសែត ទាំងក្នុងទូរទស្សន៍ ឬតាមបណ្ដាញសង្គម​ ហូរដូចទឹកធ្លាក់ ដោយ​​មិន​ចាំ​បាច់​ខំប្រឹងឡើយ។

ដោយឡែក ដើម្បីបង្ហាញពីប្រជាប្រិយភាពរបស់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាន​ថតរូបជាមួយបណ្ដាជន គ្រប់ទីកន្លែងដែលលោកបានទៅដល់ ហើយយករូបនោះ មកចុះផ្សាយ​ដើម្បី​បង្អួត​គេឯង​ ក្នុងទំព័រ​ហ្វេសប៊ុករបស់លោក។ ហេតុអ្វីបានជាប្រើពាក្យ«ដើម្បីបង្អួត»? ព្រោះបើរូបថតទាំងនោះ [...]

ជីវិត​អ្នក​ក្រ​ខ្សត់ ពឹង​ផ្អែក​លើ​បាយ​ម្ហូប​«នៅ​សល់» ក្នុង​ពេល​ភ្ជំបិណ្ឌ

ជីវិត​អ្នក​ក្រ​ខ្សត់ ពឹង​ផ្អែក​លើ​បាយ​ម្ហូប​«នៅ​សល់» ក្នុង​ពេល​ភ្ជំបិណ្ឌ

រដូវភ្ជំបិណ្ឌ បានមកដល់។ នៅតាមទីអារាមនីមួយៗ ក្រៅពីអ្នកដែលយកម្ហូបចំណីទៅវត្ត ដើម្បីឧទ្ទិសកុសល​ឧទ្ទិស​ជូនញាតិសន្តាន ដែលបានចែកឋានទៅហើយនោះ គេនៅឃើញមានទុរគតជនជាច្រើនផ្សេងទៀត ដែលបានធ្វើដំណើរទៅវត្តដែរ តែមិនមែនដើម្បីទៅធ្វើបុណ្យ បញ្ជូនកុសលនោះទេ តែដើម្បីទៅ​«សុំទាន»​ពី​សប្បុរសជនទៅវិញ។

ភាគច្រើនពីក្នុងចំណោមនោះ ជាកុមារៗ ដែលធ្លាប់ដើរសុំទាន និងរើសអេដចាយ បានអះអាងថាការមក​សុំ​ទាននៅក្នុងវត្ត មិនត្រឹមតែបានប្រាក់ច្រើននោះទេ ថែមទាំងទទួលបានបាយម្ហូប ដែលព្រះសង្ឃចែក ដើម្បី​យកទៅផ្ទះនោះថែមទៀត។

កុមារា កក្កដា មានអាយុ១៣ឆ្នាំ ដែលធ្លាប់ដើររើសអេដចាយ ដើម្បីបានកម្រៃតិចតួច ជួយដោះទាល់​ឪពុក​ម្តាយនោះ បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេលបុណ្យភ្ជំបិណ្ឌនេះ ខ្លួនបានឈប់ រើសអេដចាយ ជាបណ្តោះ​អសន្ន​សិន។ កុមារាដែលមានលំនៅដ្ឋាននៅចំការដូងរូបនេះ បន្តថា ខ្លួនបានមកសុំទាននៅវត្តវិញម្តង ព្រោះ​រក​បាន​ទាំងប្រាក់ ដែលគេចែកទានឱ្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...