Posts in ‘សម្រាំងជាខេមរភាសា’ Category

ម្ដាយ​ខ្ញុំ​ចុះ​កិច្ចសន្យា​ជា​សាធារណៈ ថា​«ឈប់​ជក់​បារី»​ហើយ!

ម្ដាយ​ខ្ញុំ​ចុះ​កិច្ចសន្យា​ជា​សាធារណៈ ថា​«ឈប់​ជក់​បារី»​ហើយ!

ប្រសិនបើ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​អួតអាង​ជា​សាធារណៈ ពី​ការ​បញ្ឈប់​ជា​ស្ថាពរ នូវ​ការ​ញៀន​បារី​របស់​លោក​នោះ ចំណែក​ឯ​រដ្ឋ​ធេណេស (Tennessee) ភាគ​កណ្ដាល​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក ឯណោះ​វិញ អ្នក​ម្ដាយ​មួយ​រូប ក៏​បាន​ចុះ​កិច្ចសន្យា​បញ្ឈប់​ការ​ញៀន​បារី ដែល​ខ្លួន​គាត់​បាន​ជក់​​តាំង​ពី​២២​ឆ្នាំ​​មក​ហើយ ជា​មួយ​នឹង​កូនស្រី​ទាំងពីរ​របស់​គាត់ដែរ ហើយដែលយើង​មើល​ទៅ ​គួរ​ឲ្យ​ស្រឡាញ់។

កិច្ចសន្យានោះ បានធ្វើឡើងនៅក្រោមល័ក្ខខ័ណ្ឌមួយ នោះគឺអ្នក​ប្រើប្រាស់បណ្ដាញសង្គមទ្វីសធើរ ត្រូវចែក​រំលែករូបថតនៃកិច្ចសន្យាឈប់ជក់បារីរបស់គាត់ ឲ្យបាន​យ៉ាងហោច​១ម៉ឺន​ដង។ តែរហូតមកដល់ពេលនេះ ចំនួន​ចែករំលែកបានធ្លាយឡើងដល់ ជាង២ម៉ឺនដងហើយ៖ ដូច្នេះ​អ្នក​ម្ដាយ​ត្រូវតែគោរពពាក្យសន្យា។

តាមពិតទៅ បងប្អូនស្រីពីរនាក់ត្រកូល ឡ័រសុន (Lawson) បានស្វែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យម្ដាយរបស់​ពួកនាងអាចឃ្លាតឆ្ងាយពីបារី។ [...]

អាយហ្វូន ៦ មាន​«តម្លៃ​ដើម»​ចេញ​ពី​រោងចក្រ ថ្លៃ​ប៉ុន្មាន?

អាយហ្វូន ៦ មាន​«តម្លៃ​ដើម»​ចេញ​ពី​រោងចក្រ ថ្លៃ​ប៉ុន្មាន?

បើនិយាយ​ពី​ការ​ស្វែង​រក​ភាព​ចំណេញ ក្រុមហ៊ុន​យក្ស​ខាង​បច្ចេកវិទ្យា​របស់​អាមេរិក រកស៊ី​មាន​បាន​ណាស់​ជាមួយ​នឹង​ទូរស័ព្ទ​របស់​ខ្លួន។ ហើយ​ទូរស័ព្ទ​ជំនាន់​ថ្មី អាយហ្វូន ៦ លើក​នេះ ក៏​មិន​មាន​អ្វី​ខុស​ប្លែក​ពី​លើក​មុនៗ​ដែរ។ ប៉ុន្តែ​ដើម្បី​ដឹង​ថា តើ​អ័បផល​បាន​ចំណេញ​ប៉ុន្មាន​ឲ្យ​ពិត​នោះ គ្មាន​នរណា​ម្នាក់​អាច​ដឹង​រឿង​នេះ​ឡើយ។ ហេតុ​ដូច្នេះ​ហើយ សហគ្រាស​ជំនាញ​ខាង​ព័ត៌មាន​សេដ្ឋកិច្ច​មួយ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IHS បាន​រើរុះ​តួ​ទូរស័ព្ទ​អាយហ្វូន៦ ថ្មី ដើម្បី​យក​គ្រឿង​ក្នុង​ទាំងអស់ មក​ធ្វើការ​វិភាគ​ឲ្យ​ដឹង​ថា តើ​ក្រុមហ៊ុន​អ័បផល​ចំណាយ​ដើមទុន​ប៉ុន្មាន ក្នុង​ទូរស័ព្ទ​មួយ។

គ្រាន់តែអេក្រង់ទទេ ត្រូវបានគេប៉ាន់តម្លៃស្មើនឹង៤០ដុល្លារ។ ប៉ុន្តែបើគេគិតគូរជាតម្លៃដើមសរុបទាំងអស់ ទូរស័ព្ទអាយហ្វូន៦ មួយគ្រឿង ត្រូវបានចំណាយដើមទុនត្រឹមប្រមាណជា១៩៥ដុល្លារ។ រីឯ​ទូរស័ព្ទ​អាយហ្វូន ៦ផ្លាស (iPhone 6 Plus) [...]

អបិយជំនឿ៖ សំណល់​ពី​ព្រះគោ​ចូល​រូប នឹង​ធ្វើ​ឱ្យ​ស្រណុក​សុខ​សប្បាយ

អបិយជំនឿ៖ សំណល់​ពី​ព្រះគោ​ចូល​រូប នឹង​ធ្វើ​ឱ្យ​ស្រណុក​សុខ​សប្បាយ

តាមការអះអាងពី ប្រជាពលរដ្ឋនៅវត្តត្រឡែងកែង ក្នុង​ខេត្ត​កំពង់ឆ្នាំង បានឱ្យដឹងថា រដូវបុណ្យភ្ជំបិណ្ឌម្តងៗ ស្រ្តី​ដែល​អះអាង​ថា ខ្លួនមានរូបព្រះគោចូលសណ្ឋិត ហើយនៅក្នុងថ្ងៃសីល ឬថ្ងៃពេញបូណ៌មី ស្ត្រីនេះតែង​តែ​មក​វត្ត​ត្រឡែងកែង​នេះ ដើម្បី​ឱ្យ​ព្រះគោ​ចូលរូប។

នៅពេលដែលស្រ្តីឈ្មោះ ផល មុំ កំពុងត្រូវបានវិញ្ញាណ​របស់​ព្រះគោ ចូលសណ្ឋិតម្តងៗ ប្រជា​ពលរដ្ឋ​ប្រុស​ស្រី​ក្មេង​ចាស់ បាន​នាំគ្នាយកទឹក នំចំណី ជាដើម ឱ្យស្រ្តីចូលរូប លិត ខាំ ឬ​ផឹក​ជា​ដើម ដើម្បីយក​សំណល់ពី​ស្រ្តីវ័យកណ្តាលរូបនោះ មកបរិភោគតាមក្រោយ ដោយគេជឿថា គេ​នឹង​មាន​ភាព​ស្រណុក​សុខសប្បាយ។

អ្នកស្រី សេង លីម មកពីតំបន់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដែលប្រជ្រៀតគេប្រជ្រៀតឯង ដើម្បីទៅទទួល​សំណល់​ពីព្រះគោចូលរូប បានរៀបរាប់ថា នេះជាលើកទីមួយហើយ ដែលអ្នកស្រីបានឃើញទិដ្ឋភាពនេះ ព្រោះរាល់ឆ្នាំអ្នកស្រីលឺតែគេថា មិនដែលឃើញផ្ទាល់ភ្នែកនោះទេ។ ស្រ្តីវ័យ៤៥ឆ្នាំរូបនេះ [...]

«កម្ពុជា ជា​ធុង​សម្រាម​របស់​បរទេស» បើ​តាម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម

«កម្ពុជា ជា​ធុង​សម្រាម​របស់​បរទេស» បើ​តាម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម

ការរិះគន់យ៉ាងច្រើនព្រោងព្រាត បានកក្រើក​ពេញ​ទាំង​បណ្តាញ​សង្គម ហ្វេសប៊ុក ជុំវិញ​ប្រធានបទ «កម្ពុជា​​ជាធុង​សម្រាម​របស់​បរទេស» បន្ទាប់​ពី​រដ្ឋាភិបាល តំណាង​ដោយ​លោក ស​​ ខេង រដ្ឋមន្ត្រី​មហាផ្ទៃ​កម្ពុជា បាន​​ចុះ​ហត្ថលេខា យល់​ព្រម​ទទួល​យក​ជន​ភៀស​ខ្លូន​ខុស​ច្បាប់ ដែល​សុំ​សិទ្ធិ​ជ្រក​កោន ពី​ប្រទេស​អូស្ត្រាលី តែ​​បែរ​​ជា​ប្រទេស​ធំ​មួយ​នេះ​មិន​ចង់​បាន និង​ត្រៀម​បញ្ជូន​មក​កម្ពុជា​វិញ។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​រូប បាន​សរសេរ​រំលឹក​នូវ​ប្រវត្តិសាស្រ្ត​ជូរ​ចត់ ពីម្ភៃឆ្នាំមុនរបស់កម្ពុជា ដែល​ត្រូវបានគេនាំយកកាកសំណល់វិទ្យុសកម្ម ជាច្រើនតោន មកចាក់ចោលនៅក្រុងព្រះសីហនុ ឬកំពង់សោម។ អ្នក​ប្រើប្រាស់​បណ្ដាញសង្គម លោក យឹម សាវី (Yim Savy) បានសរសេរបន្តថា៖ «ប៉ុន្តែម្តងនេះ (ជា) កាក​សំណល់​មានជីវិត»។

មិនត្រឹមតែកាកសំណល់វិទ្យុសកម្មទេ បើសូម្បីតែម៉ូតូ ឡាន ... ឬប្រដាប់ប្រដាចាស់ៗផ្សេងទៀត [...]

ឃើញ​អ្នក​ជម្ងឺ​សន្លប់​មិន​ដឹង​ខ្លួន រំលោភ​ច្រើន​ដង ទី​បំផុត​ដេក​គុក​១៥ឆ្នាំ

ឃើញ​អ្នក​ជម្ងឺ​សន្លប់​មិន​ដឹង​ខ្លួន រំលោភ​ច្រើន​ដង ទី​បំផុត​ដេក​គុក​១៥ឆ្នាំ

ប្រព័ន្ធយុត្តិធម៌ នៅសហរដ្ឋអាមេរិក មិនអាចលេងសើចជាមួយបាន ហើយក៏មិនអាចធ្វើការបន្លំ ឬអាចត្រូវ​បាន​សូកប៉ាន់ដោយងាយនោះឡើយ។ ព្រោះទង្វើរបស់គ្រូពេទ្យមធ្យម ជាបុរសរូបនោះ គឺជាការឆ្លៀតឱកាស​យ៉ាង​គម្រក់បំផុតមួយ ទៅលើជនទន់ខ្សោយដែលគេត្រូវជួយសង្គ្រោះ ជាពិសេសសម្រាប់ខ្លួន ដែលមាន​តួនាទី​ជា​គ្រូពេទ្យ​នោះទៀត។

សារព័ត៌មានអង់គ្លេស ដេល្លីម៉ែល (Daily Mail) បានធ្វើសេចក្ដីរាយការណ៍ថា គឺឪពុកម្ដាយរបស់អ្នកជំងឺ ដែល​បានដឹងពីទិដ្ឋភាពដ៏អាក្រក់នេះ ដោយបានបំពាក់ នូវម៉ាស៊ីនថតលាក់ខ្លួនមួយ នៅលើក្បាលគ្រែ របស់​កូន​ស្រី​របស់ពួកគាត់ ដែលកំពុងសន្លប់ដេកស្ដូកស្ដឹង។ ហេតុការណ៍បានកើតឡើង នៅក្នុងមន្ទីរពេទ្យ អេនហ្គ័លវូដ (Englewood) នៃរដ្ឋកូឡូរ៉ាដូ ភាគខាងលិចសហរដ្ឋអាមេរិក។

តាមពិតទៅ ឪពុកម្ដាយរបស់អ្នកជំងឹ គ្រាន់តែចង់តាមដានសភាពជម្ងឺរបស់កូនស្រីខ្លួន ពីចំងាយ​ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលពួកគាត់បានមើលឃើញ មិនមែនជារឿងគួឲ្យព្រួយបារម្ភ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...