Posts in ‘សម្រាំងជាខេមរភាសា’ Category

ថត​រថភ្លើង​បើក​បុក​រថយន្ដ​ស្ទូច «សម្បើម»​ដូច​នៅ​ក្នុង​ភាពយន្ដ (vdo)

«ដូច​នៅក្នុងភាពយន្ដ​អញ្ចឹង!» នេះ​ជា​ពាក្យ​សម្ដី​ដែល​ម្ចាស់​វីដេអូ បាន​ស្រែក​ឧទាន​ឡើង នៅ​ពេល​ដែល​ខ្លួន​បាន​ឃើញ​ទិដ្ឋភាព​នេះ ដោយ​ផ្ទាល់​ភ្នែក។ ហេតុការណ៍​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ក្នុង​រដ្ឋ​ល្វីសាន (Louisiane) សហរដ្ឋ​អាមេរិក រវាង​រថភ្លើង​ដឹក​ទំនិញ​យ៉ាង​វែង​មួយ​ខ្សែ ដែល​បាន​ទៅ​បុក​មួយ​ទំហឹង ចំ​កណ្ដាល​រថយន្ដ​ស្ទូច​ដ៏​ធំ​មួយ ដែល​បាន​មក​ជាប់​ខ្លួន នៅ​លើ​ផ្លូវ​ដែក។ ហើយ​អ្នក​ដែល​បាន​ឃើញ និង​បាន​ថត​យក​ទិដ្ឋភាព​នេះ ជា​អ្នក​ដំណើរ​អង្គុយ​រងចាំ​ក្នុង​រថយន្ដ​តូច ដើម្បី​ឆ្លង​កាត់​ទី​នោះ​ដែរ។

រថភ្លើងដឹកទំនិញ ដែល​មាន​ទាំង​ស៊ីទែន​ឧស្ម័ន​ហ្គាស​មក​ជា​មួយ​ផង មិន​អាច​ចាប់​ហ្វ្រាំង​ទាន់ ហើយ​ក៏​បាន​​បុក​មួយ​ទំហឹង ចំ​កណ្ដាល​រថយន្ដ​ស្ទូច ខ្ទាត​ប៉ើង​ឡើង​ដូច​ក្រដាស ប្រៀប​បាន​នឹង​ឈុត​ឆាក នៅ​ក្នុង​ភាពយន្ដ​​ដូច្នេះ។ ទូរ​រថភ្លើង​ទាំង​១៨ បាន​របូត​ចេញ​ពី​ផ្លូវ​ដែក [...]

គ្រោះថ្នាក់​ក្រឡាប់​រថយន្ដ​ប្រណាំង​ពី​លើ តែ​រួច​ជីវិត​ទាំង​ព្រលឹង​ចុង​សក់ (vdo)

គ្រោះថ្នាក់​ក្រឡាប់​រថយន្ដ​ប្រណាំង​ពី​លើ តែ​រួច​ជីវិត​ទាំង​ព្រលឹង​ចុង​សក់ (vdo)

ជាការពិតហើយ ជា​ការ​ភ័យ​តក់​ស្លុត​ខ្លាំង​ជាង​គេ​បង្អស់ នៅ​ក្នុង​ជីវិត​របស់​ពួក​គេ។ ក្រុម​អ្នក​ទស្សនា ដែល​អង្គុយ​យ៉ាង​សុខ​ស្រួល ទស្សនា​ការ​ប្រកួត​ឡាន​ប្រណាំង នៅ​ក្នុង​កម្មវិធី​មួយ​ឈ្មោះ Jolly Rally ក្នុង​តំបន់ Val d'Aoste នៃ​ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃ​អាទិត្យ ទី៦ ខែ​តុលា​នេះ ស្រាប់​តែ​រថយន្ដ​ប្រណាំង​មួយ​គ្រឿង បាន​រអិល​បោក​ខ្លួន មក​លើ​កន្លែង​ដែល​ពួកគេ​អង្គុយ ហើយ​ថែម​ទាំង​ក្រឡាប់​ពី​លើ​ថែម​ទៀត។

វីដេអូ​ដែល​ទើប​នឹង​ដាក់​ផ្សាយ​នៅ​លើ​អ៊ិនធើណែត បាន​បង្ហាញ​ពី​គ្រោះ​ថ្នាក់​បោក​ខ្លួន​របស់​រថយន្ដ មាន​ទំហំ​គួរ​ឲ្យ​ព្រឺព្រួច ជា​ពិសេស​នៅ​ពេល​រថយន្ដ​បោក​ខ្លួន ទៅ​លើ​ទស្សនិកជន​មួយក្រុមនេះ។ បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​រថយន្ដ​នេះទាំងពីរនាក់ គ្រាន់តែបាន​ទទួល​គ្រោះថ្នាក់​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ [...]

ថាច់ សេដ្ឋា៖ យួន នៅ​តែ​បង្ហាញ​ខ្លួន​ជា​ចៅហ្វាយ​ខ្មែរ

ថាច់ សេដ្ឋា៖ យួន នៅ​តែ​បង្ហាញ​ខ្លួន​ជា​ចៅហ្វាយ​ខ្មែរ

«យួន​នៅ​តែ​បង្ហាញ​នូវ​ភាព​រឹងត្អឹង ថា​ខ្លួន​នៅ​តែ​ជា​ចៅហ្វាយ​នាយ​របស់​ខែ្មរ។» នេះ​ជា​ការ​ថ្លែង របស់​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅ​ចំពោះ​អកប្បកិរិយា​របស់​ប្រទេស​វៀតណាម ដែល​នៅ​តែ​មិន​ចេញ​មុខ​មក​បក​ស្រាយ ឬ​ធ្វើការ​សុំ​ទោស តាម​ការ​ទាមទារ​របស់​ក្រុម​បាតុករ​កន្លង​មក។ ការ​ទាមទារ ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ចេញ​មុខ​ទទួល​ស្គាល់​ប្រវត្តិសាស្រ្ត ឬ​ជម្រុញ​ឲ្យ​លោក ត្រឹង វ៉ាន់ថុង អតីត​អ្នក​នំា​ពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា សុំ​ទោស​ជា​សាធារណៈ​ចំពោះ​សម្តី​ខ្លួន ដែល​បាន​លើក​ឡើង​នា​ពេល​កន្លង​មក​ថា៖ «ទឹកដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម​ជា​យូរលង់​ណាស់​មក​ហើយ។ មិនមែន​វៀតណាម ទើប​គ្រប់គ្រង​ក្រោយ​ពេល​ដែល​បារំាង​កាត់​មក​ឲ្យ​នៅ​ថ្ងៃ​ទី០៤ មិថុនា ១៩៤៩​នោះ​ទេ»។

លោក សេដ្ឋា មិនបានចាត់ទុកភាសាអ្នកនាំពាក្យស្ថានទូតវៀតណាម លោក ត្រឹង វ៉ាន់ថុង ថាជាភាសាបុគ្គល [...]

ផៃ ស៊ីផាន៖ បណ្ដឹង​​ចោទ​​​នៅ ICC ជា​​ការ​​បង្កាច់​​បង្ខូច​​នៃ​​ក្រុម​​«អ្នក​​ថា​​មិន​​ដែល​​ធ្វើ»

ផៃ ស៊ីផាន៖ បណ្ដឹង​​ចោទ​​​នៅ ICC ជា​​ការ​​បង្កាច់​​បង្ខូច​​នៃ​​ក្រុម​​«អ្នក​​ថា​​មិន​​ដែល​​ធ្វើ»

ការលើកឡើងរបស់ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្នុង​រឿង​វិវាទ​ដីធ្លី គ្រាន់​តែ​ជា​ការ​បង្កាច់​បង្កូច នៃ​ក្រុម​អ្នក​«ថា» មិន​ដែល​«ធ្វើ»​ប៉ុណ្ណោះ។ នេះ​ការ​លើក​ឡើង​របស់ មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន តប​ទៅ​នឹង​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​មួយ ដែល​ដាក់​នៅ​ចំពោះ​លោកស្រី អន្តរ​រដ្ឋអាជ្ញា នៃ​សាលា​ក្ដី​ព្រហ្មទណ្ឌ​អន្តរជាតិ ប្ដឹង​មន្ត្រី​រដ្ឋាភិបាលកម្ពុជា និងបរិហាពីនយោបាយ ដែល​ពោរ​ពេញ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស នៅ​ក្នុង​សំនុំ​រឿង​ដីធ្លី​ដ៏​រ៉ារ៉ៃ។

នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ បាន​សរសេរ​ថា៖ «យើង​ឃើញ​មាន​ពួក​ក្រុម​អ្នក​ថា ច្រើន​ជាង​ធ្វើ និង​បង្ខូច​បង្កាច់ កំពុង​ធ្វើ​ចលនា នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដើម្បី​ចាប់​កំហុស​រដ្ឋាភិបាល និង​វាយ​ប្រហារ​សម្តេច​តេជោ ដែល​គ្មាន​ធាតុ​ផ្សំ​ក្នុង​ការ​ចោទ​ប្រកាន់ [...]

នូ ស្រីនៀត ជាប់​ជា​បវរ​កញ្ញា​មាន​ប្រជាប្រិយ​ក្នុង​ការ​បោះ​ឆ្នោត នៅ​ MGI 2014

នូ ស្រីនៀត ជាប់​ជា​បវរ​កញ្ញា​មាន​ប្រជាប្រិយ​ក្នុង​ការ​បោះ​ឆ្នោត នៅ​ MGI 2014



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...