នូ ស្រីនៀត ជាប់ជាបវរកញ្ញាមានប្រជាប្រិយក្នុងការបោះឆ្នោត នៅ MGI 2014
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៧ តុលា ២០១៤
- កែប្រែចុងក្រោយ: October 08, 2014
- ប្រធានបទ: រាជនីសម្ផស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាកម្ពុជា មិនមានបវរកញ្ញាផ្លូវការ ប្រចាំឲ្យប្រទេសខ្លួនក៏ដោយ ក៏គង់មាននារីខ្មែរ ដែលមានរូបសម្ផស្សសា្អតៗ នៅត្រូវបានពិភពលោកទទួលស្គាល់ដែរ។ ពីក្នុងចំណោមនោះ មានកញ្ញា នូ ទឹមស្រីនៀត ម្នាក់ ដែលទើបនឹងទទួលបានជ័យលាភី ជាបវរកញ្ញា«មានប្រជាប្រិយបំផុតនៅក្នុងការបោះឆ្នោត (Miss Popular Vote Award)» នៅក្នុងការប្រលងជ្រើសរើស Miss Grand International 2014 កាលពីយប់ថ្ងៃទី៧ ខែតុលា ក្នុងរាជធានីបាងកក ប្រទេសថៃ។
មានអាយុ១៩ និងមានកំពស់ ១.៧៣ម៉ែត្រ យុវតី ស្រីនៀត ត្រូវបានប្រកាសឲ្យចេញមកទទួលពានរង្វាន់ ដោយភាពញញឹមប្រិមប្រិយ ក្រោយពីនាងទទួូលបានពិន្ទុនៃការបោះឆ្នោតដល់ទៅ ២៧,១៩% នៃការបោះឆ្នោតទាំងអស់ ដែលធ្វើនៅតាមបណ្ដាញអ៊ិនធើណែត ទៅលើបេក្ខនារី៨៥នាក់ មកពីគ្រប់ទិសទីក្នុងពិភពលោក។ មានដើមកំណើតពីខេត្តកណ្ដាល កញ្ញា ស្រីនៀត ជានិស្សិតមួយរូប ដែលកំពុងត្រៀមសម្រេច ក្ដីស្រម័យរបស់នាង ដើម្បីក្លាយជា«មេធាវី»ដ៏ល្បី ក្នុងពេលអនាគត។
ចំណែកឯបវរកញ្ញា ដែលជាប់ជាម្ចាស់ជ័យលាភី Miss Grand International 2014 បានទៅលើកញ្ញា មកពីប្រទេស គុយបា។ ចំណែកជ័យលាភីផ្សេងទៀត ដូចជា បវរកញ្ញា Best Evening gown ត្រូវបានជាប់ទៅលើកញ្ញា មកពីប្រទេស ឥណ្ឌូនេស៊ី - បវរកញ្ញា Best Social media បានទៅលើកញ្ញា មកពីប្រទេស ជប៉ុន - បវរកញ្ញា Best National Costume បានទៅលើកញ្ញា មកពីប្រទេសវៀតណាម និងបវរកញ្ញា Best Swimsuit បានទៅលើកញ្ញា មកពីប្រទេស ថៃ (ម្ចាស់ផ្ទះ)៕
សូមទស្សនាការប្រកួតបវរកញ្ញានេះឡើងវិញ ក្នុងខ្សែវីដេអូខាងក្រោម៖