ឌួង ហ្សូរីដា មានទាហានតាមសុំស្នេហ៍ក្នុងហ្វេសប៊ុក
បន្ទាប់ពីមានបុរសវ័យចំណាស់ម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Seng Nguon Pin ផ្ញើរសារ ប្រើពាក្យផ្អែមល្ហែមសុំស្រលាញ់តាមហ្វេសប៊ុក កញ្ញា ដួង ហ្សូរីដា មិនត្រឹមតែបដិសេធចំពោះ ការសុំស្នេហ៍ពីបុរសម្នាក់នេះនោះទេ ប៉ុន្តែផ្ទុយទៅវិញកញ្ញាយល់ថា បុរសម្នាក់នោះគឺជាមនុស្សមានបញ្ហា ឬក៏អាចកើតរោគចិត្តជាដើម។
សារសរសេរសុំស្នេហ៍ជាច្រើន របស់បុរសវ័យចំណាស់ ជានាយទាហានខាងលើ ដែលត្រូវបានកញ្ញា ឌួង ហ្សូរីដា យកមកទម្លាយឱ្យប្រិយមិត្ត ក្នុងគណនីហ្វេសប៊ុករបស់នាងបានដឹងនោះ ក្នុងនោះមានសារមួយសរសេរថា «រាត្រីសួស្តីអូនសម្លាញ់ ថ្ងៃនេះអូនរវល់ណាស់មែនទេ។ ប្រហែលជារវល់ ខ្លាំងណាស់ ហើយមើលទៅ។ បងចេះតែគិតថា អូនជាតារាមានរូបសម្រស់ស្រស់ត្រកាល ប្រៀបបានតារាដែលរះខ្ពស់បំផុត និងមានចំណេះដឹងខ្ពស់ ពិធីការិនីដ៏ល្បីល្បាញ ប្រៀបបានហង្សមាស [...]