ពលដ្ឋពីខេត្ត ស្នើរដ្ឋាភិបាលដកដីសម្បទាន ពីក្រុមហ៊ុនវៀតណាមចំនួនបី
ក្នុងលក្ខណៈយុត្តិសាស្រ្ត និងទម្រង់មិនខុសគ្នា នៃសកម្មភាពឈូសឆាយដីដោយក្រុមហ៊ុន និងសកម្មភាពការពារក្រុមហ៊ុនពីសំណាក់អាជ្ញាធរ ទាំងក្នុងខេត្តរតនគីរី និងខេត្តព្រះវិហារ ដីស្រែ ដីចំការ ដីព្រៃកេរ្ត៍ដូនតា ទំនៀមទម្លាប់ វប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៃខេត្តទាំងពីរ នឹងត្រូវរលាយបាត់បង់ និងសាបសូន្យ បើរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់ និងចាត់វិធានការជាបន្ទាន់ ទៅលើសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុនវៀតណាមទាំងបីនេះទេ។
លោកតា អ៊ុក ពឿន តំណាងសហគមន៍ភូមិស្រែពាង ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហា និងជាចាស់ព្រឹទ្ធាចារ្យ ប្រចាំភូមិផងនោះ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃទី៨ ខែមករានេះថា លោកស្តាយនូវកេរ្តិ៍មរតកពីដូនតា ដែលរូមមានព្រៃប្រពៃណី ព្រៃដូនតា ព្រៃជំនឿសាសនា ធនធានធម្មជាតិ [...]