Posts in ‘សម្រាំងជាខេមរភាសា’ Category

ហ្វេសប៊ុក ប្រកាស​ធ្វើ​សង្គ្រាម​ប្រឆាំង​«ព័ត៌មាន​បំផ្លើស»

ហ្វេសប៊ុក ប្រកាស​ធ្វើ​សង្គ្រាម​ប្រឆាំង​«ព័ត៌មាន​បំផ្លើស»

«បណ្ដា​ជន​បាន​និយាយ​ប្រាប់​យើង ថា​ពួក​គេ​មិន​ចង់​ឃើញ​រឿង​រ៉ាវ ដែល​មាន​លក្ខណៈ​បោក​ប្រាស​ទាំង​ស្រុង និង​មាន​លក្ខណៈ​ជា​ការ​បន្លំ​នោះ​ឡើយ» នេះ​ជា​ឃ្លា​មួយ ដែល​មាន​សរសេរ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ របស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន។

សេចក្ដី​ប្រកាស​ដដែល​បាន​អះ​អាង​ទៀត​ថា ហ្វេសប៊ុក នឹង​កាត់​បន្ថយ​ការ​ចែក​រំលែក នូវ​រាល់​ការ​ផ្សព្វផ្សាយ​ទាំង​​ឡាយ​ណា ដែល​បណ្ដា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន បានរាយការណ៍​ថា​ជា​រឿង​មិន​ពិត ហើយ​ហ្វេសប៊ុក​នឹង​ពង្រឹង​ការ​ជូន​ដំណឹង ទៅ​លើ​ការ​ផ្សព្វផ្សាយ​ទាំង​នោះ ដើម្បី​ប្រាប់​ដល់​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត។

នៅក្នុងចំណោមឧទាហរណ៍មួយចំនួន ដែលហ្វេសប៊ុកបានលើកយកមកបង្ហាញនោះ មានដូចជាសារមាន​លក្ខណៈ​ជា spam (បែបយ៉ាង «សូមចុចនៅលើទីនេះ ដើម្បីទទួលបានផលិតផលកាហ្វេពិសេស សម្រាប់​មួយ​ជីវិត​របស់អ្នក») ឬអត្ថបទផ្សេងទៀត [...]

«មេត្តា​នាំ​ឪពុក​ខ្ញុំ ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ទាន់​ពេល​វេលា​ផង»

«មេត្តា​នាំ​ឪពុក​ខ្ញុំ ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ទាន់​ពេល​វេលា​ផង»

នាង​តូច​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ នៅ​ពេល​ដែល​នាង បាន​ចូល​ទៅ​គេង​ជា​រៀង​រាល់​យប់ ដោយ​មិន​មាន​វត្តមាន​នៃ​ឪពុក​របស់​នាង ស្ថិត​នៅ​ក្បែរ។ នាង​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត ព្រោះ​នាង​ចង់​បាន​ឲ្យ​ឪពុក​របស់​នាង ថ្នាក់​ថ្នម​នាង​យ៉ាង​ហោច​ណាស់ ក៏​មួយ​ដង​ដែរ​នៅ​មុន​ពេល​ចូល​គេង។ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ ទើប​នាង​សម្រេច​ចិត្ត​ធ្វើ​ប្រតិកម្ម ដោយ​សរសេរ​ជា​ញត្តិ​តវ៉ា​មួយ​ឡើង សំដៅ​ក្រុមហ៊ុន​គ្រប់​គ្រង​ផ្លូវ​ដែក និង​រថភ្លើង របស់​ប្រទេស​អង់គ្លេស ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រើ​ប្រាស់​ជា​ប្រចាំ ដោយ​ឪពុក​របស់​នាង។

«សូម​គោរព​មក​លោក ដែល​ជា​អ្នក​គ្រប់​គ្រង​ផ្លូវ​ដែក និង​រថភ្លើង​ជា​ទី​គោរព, ឪពុក​របស់​ខ្ញុំ​តែង​តែ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​យឺត​ជា​និច្ច នៅ​ពេល​យប់​ឡើង ហើយ​ខ្ញុំ​នឹក​គាត់​ខ្លាំង​ណាស់ ព្រោះ​មាន​តែ​គាត់​ទេ ដែល​នៅ​ជិត និង​ថ្នាក់​ថ្នម​ខ្ញុំ។ រឿង​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ជា​ខ្លាំង។ [...]

នៅ​សិង្ហបូរី ចោល​កន្ទុយ​បារី ត្រូវ​ចាយ​លុយ​ជិត​២ម៉ឺន​ដុល្លា

នៅ​សិង្ហបូរី ចោល​កន្ទុយ​បារី ត្រូវ​ចាយ​លុយ​ជិត​២ម៉ឺន​ដុល្លា

នេះ​ជា​តឹក​តាង​មួយ ដែល​ធ្វើ​ឲ្យ​ទីក្រុង​សិង្ហ​បូរី​ក្លាយ​ជា​ទីក្រុង​មួយ ក្នុង​ចំណោម​ទី​ក្រុង​ដែល​ស្អាត មាន​ផាលសុខភាព​ជាង​គេ ក្នុង​ពិពកលោក។ តឹក​តាង​នេះ ត្រូវ​និយាយ​បូក​សរុប​ទាំង​ការ​បង្កើត​ច្បាប់ ការ​អនុវត្ត​ច្បាប់ និង​ការ​ចូល​រួម​ពី​ពលរដ្ឋ​នៃ​ប្រទេស​នេះ​ផង។ តែ​គេ​នៅ​មិន​ទាន់​និយាយ​ពី​ផ្នត់​គំនិត ដែល​ផ្ដល់​ទៅ​ឲ្យ​ប្រទេស​នេះ នូវ​អរិយធម៌​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​នោះ​ផង​ទេ។

យើង​សូម​លើក​យក​ករណី​តូច​មួយ មក​បង្ហាញ ដែល​នឹង​បញ្ជាក់​ថា ច្បាប់​របស់​ប្រទេស​នេះ បើ​សូម្បី​តែ​រឿង​តូច​មួយ ក៏​មិន​អាច​លេង​សើច​ជា​មួយ​បាន​ដែរ។ ករណី​តូច​មួយ តែ​បាន​ធ្វើ​ឲ្យ​តួ​លេខ​នៃ​ការ​ផាក​ពិន័យ ទទួល​បាន​ឯកត្តកម្ម ដែល​ពី​មុន​មក មិន​ធ្លាប់​មាន​នរណា​ទទួល​រង​ដូច្នេះ​ឡើយ។

ការពិន័យជាទឹកប្រាក់ ដែលបានបំបែកឯកត្តកម្មនេះ មានចំនួនដល់ទៅ១៩៨០០ដុល្លាសិង្ហបូរី និងជាទណ្ឌកម្ម​ដាក់ទៅលើបុរសជាតិសាំងហ្គាពួរម្នាក់ [...]

ទៅ​ជួប​ស្រី​ស្អាត​តាម​ហ្វេសប៊ុក ដូច​ទៅ​​ស្លាប់!

ទៅ​ជួប​ស្រី​ស្អាត​តាម​ហ្វេសប៊ុក ដូច​ទៅ​​ស្លាប់!

យុវជន រីកាដូ រ៉ូម៉េរ៉ូ (Ricardo Romero) បាន​លា​ចាក​លោក​ទៅ ទាំង​នៅ​វ័យ​ក្មេង កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ បន្ទាប់​ពី​យុវជន​ត្រូវ​បាន​ក្រុម​ជន​មួយ​ក្រុម​វាយ​ធ្វើ​បាប កណ្ដាល​ក្រុង​ញ៉ូយក (New York)។ ហេតុការណ៍​នេះ បាន​កើត​ឡើង ទំនង​ជា​បណ្ដាល​មក​ពី​យុវជន​រង​គ្រោះ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​មួយ ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​យុវតី​រូប​ស្អាត​ ស៊ិចស៊ី​ម្នាក់ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

បើ​តាម​អ្នក​ជិត​ដិត​នឹង​យុវជន រ៉ូម៉េរ៉ូ បាន​ឲ្យ​ដឹង​ថា យុវជន​វ័យ​១៦​ឆ្នាំ មាន​ដើម​កំណើត​ម៉ិចសិក​រូប​នេះ ត្រូវ​បាន​ទាក់​ទាញ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ម្ចាស់​គណនី​មួយ ដែល​យុវជន​គិត​ថា ជា​យុវតី​រូប​ស្អាត​មាន​ឈ្មោះ​ថា ឈីគីតា អេនឌី (Chiquita Andy)។ បន្ដិច​ក្រោយ​មក យុវជន រ៉ូម៉េរ៉ូ បាន​យល់​ព្រម​ទៅ​ជួប«យុវតី អេនឌី»នេះ នៅ​យប់​ថ្ងៃ​សុក្រ នៅ​ក្នុង​បន្ទប់​មួយ​នៃ​សង្កាត់ ប្រ៊ុន (Bronx) [...]

ស្រវឹង​បង្ក​តណ្ហា​ឡើង​ខ្លាំង ​ទៅ​ចាប់​ធុង​ប្រអប់​សំបុត្រ​រំលោភ

ស្រវឹង​បង្ក​តណ្ហា​ឡើង​ខ្លាំង ​ទៅ​ចាប់​ធុង​ប្រអប់​សំបុត្រ​រំលោភ

ហេតុការណ៍​បាន​កើត​ឡើង តាំង​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា​កន្លង​ទៅ នៅ​កណ្ដាល​ក្រុង វីហ្គាន ភាគ​កណ្ដាល​នៃ​ចក្រភព​អង់គ្លេស (ស្ថិត​នៅ​ចន្លោះ​ក្រុង លីវើភូល "Liverpool" និង​មែនឆេស្ទ័រ "Manchester")។ មនុស្ស​ម្នា​អ្នក​រស់​នៅ និង​អ្នក​រក​ទទួល​ទាន​ក្នុង​សង្កាត់​មួយ ដែល​សម្បូរ​ទៅ​ដោយ​ហាង​លក់​ទំនិញ​នោះ បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ពួក​គេ​ទើប​នឹង​ដឹង​ថា នគរបាល​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់ បន្ទាប់​ពី​បុរស​នោះ បាន​បើក​ការ​វាយ​ប្រហារ​សម្រេច​កាម​តណ្ហា​យ៉ាង​អស្ចារ្យ​មួយ ទៅ​លើ... ធុង​ប្រអប់​សំបុត្រ​សាធារណៈ​ ដែល​ដាក់​នៅ​កណ្ដាល​ផ្លូវ​សម្រាប់​ទទួល​សំបុត្រ​បញ្ញើរ។

មាន​ឈ្មោះ​ថា ផូល ប៊េណេត (Paul Bennett) បុរស​អាយុ​៤៥​ឆ្នាំ​រូប​នេះ បាន​ធ្លាក់​ខ្លួន​ទៅ​ក្នុង​សភាព​ប្រមឹក​យ៉ាង​ហួស​ហេតុ​មួយ រួច​បាន​ស្រាត​ខោ​របស់​ខ្លួន​ចោល មុន​នឹង​ចាប់​ធុង​ប្រអប់​សំបុត្រ​នោះ មក​រំលោភ​យ៉ាង​អាណោច​អាធម។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...