ប្រតិកម្មម្ចាស់ផ្ទះជួល ជុំវិញច្បាប់គ្រប់គ្រងផ្ទះរបស់ ហ៊ុន សែន
បន្ទាប់ពីសម្រេចបញ្ចុះតម្លៃទឹក និងភ្លើងពិសេសទៅដល់កម្មកររោងចក្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាសាធារណៈនៅពេលនេះទៀតថា លោកនឹងឲ្យក្រុមការងារ រៀបចំសរសេរច្បាប់សម្រាប់គ្រប់គ្រងផ្ទះជួលជាបន្ត។ ថ្លែងនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១០ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្រ្តី បានពន្យល់ថា ច្បាប់នេះមានបំណងរារាំងកុំឲ្យម្ចាស់ផ្ទះជួល អាចតម្លើងថ្លៃជួលស្រេចតែនឹងចិត្ត។ ប៉ុន្តែការលើកឡើងពីគម្រោងបង្កើតច្បាប់នេះ បានបង្កឲ្យម្ចាស់ផ្ទះមួយចំនួន សម្ដែងការមិនពេញចិត្ត និងមួយចំនួនទៀត និយាយថា នេះជានយោបាយប្រជាភិថុតរបស់លោកនាយករដ្ឋមន្ត្រី។
ម្ចាស់ផ្ទះជួលមួយក្នុងម្ដុំត្រពាំងឈូក អ្នកស្រី ដួង សារឿន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អ្នកស្រីមានបន្ទប់ជួលជាច្រើនបន្ទប់។ ក្នុងនោះមួយចំនួន អ្នកស្រីជួលឲ្យនិស្សិត [...]